ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​គួរ​ហាត់ប្រាណ​ប្រភេទ​ណា​ដើម្បី​ពង្រឹង​អានុភាព​ផ្លូវភេទ ?

9 ឆ្នាំ មុន

ការ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​ផ្លូវ​ភេទបុរស​ផង​ដែរ ។ តើ​លំ​ហាត់ប្រាណ​ប្រភេទ​ណាខ្លះ​ដែល​ជួ​​យ

ការ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​ផ្លូវ​ភេទបុរស​ផង​ដែរ ។ តើ​លំ​ហាត់ប្រាណ​ប្រភេទ​ណាខ្លះ​ដែល​ជួ​​យ​ពង្រឹងសមត្ថភាព​មួយ​នេះ ?

១-​លើក​ទម្ងន់ ៖ ជា​ទូទៅ​លើក​ទម្ងន់​គឺជា​ការ​ហ្វឹកហាត់​កម្លាំង​រាង​កាយ​ឱ្យ​មាំមួន​។ លោក​ថា នៅ​ពេល​ប្រឹង​លើក រាង​កាយ​ក៏​ផលិត Testosterone ដែល​ជា​អ័រម៉ូន​ជំរុញ​កម្លាំង​ភេទបុរស​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា រាល់​លំ​ហាត់ប្រាណ​ដែល​បង្កើន​សាច់ដុំ​គឺ​សុទ្ធតែ​ជួយ​ពង្រឹង​ដល់​ថាមពល​ភេទបុរស​ក្នុង​នោះ​មាន​ដូច​ជា អា​វ៉ង់ អង្គុយ​ពាក់កណ្តាល ដេក​ងើប​ចុះឡើង​ដោយ​ប្រើ​កម្លាំង​ក្បាលពោះ ។

២-​លំ​ហាត់ប្រាណ Kegels ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ Kegels (​មើល​ក្នុង​រូបភាព​)​ត្រូវ​គេ​ចាត់​ទុក​ថា​ជួយ​ជំរុញ​កម្លាំង​ភេទបុរស​ពីព្រោះ វា​ជួយ​ដល់​ភាព​អំណត់​និង​គ្រប់គ្រង​អារម្មណ៍​តាម​រយៈ​ការ​ពើង​ខ្នង​និង​គូទ​ឱ្យ​ផុត​ពី​កម្រាល ។ បុរស​អាច​ធ្វើ​លំ​ហាត់ប្រាណ​បែប​នេះ​ដើម្បី​ពន្យារ​ការ​ឆាប់​ចេញ​ទឹកកាម ។

៣-​លំ​ហាត់ប្រាណ​យោគ ៖ អនុវត្ត​លំ​ហាត់ប្រាណ​បែប​នេះ​នឹង​ជួយ​ឱ្យ​ជីវិត​ផ្លូវភេទ​បាន​ល្អ​ប្រសើរ​ខណៈ​រាង​កាយ​អាច​ពត់ពេន​គ្រប់​ជំហរ​។ អ្នក​នឹង​ទទួល​បាន​ភាព​ស្រណុក​ស្រួល​ដល់​កំពូល​អំឡុង​ពេល​រួម​ភេទ ។

៤-​លំ​ហាត់ប្រាណ​ដើរ​ញាប់ ៖ ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Harvard លើ​បុរស​៣​ម៉ឺន​១​ពាន់​នាក់​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ​បង្ហាញ​ថា ការ​ហាត់ប្រាណ​ដូច​ខាងលើ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​លិង្គ​មិន​ងើប​រឹង​បាន​៣០​ភាគរយ ។ ការ​ដើរ​ញាប់​ចម្ងាយ​៣​គីឡូម៉ែត្រ អាច​ដុត​បំផ្លាញ​កាឡូរី​យ៉ាង​ហោច​ណាស់​២០០​ក្នុង​មួ​​យ​ថ្ងៃ។ ការ​ដើរ​ញាប់​គឺ​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​សព្វកន្លែង​ក្នុង​រាង​កាយ ជា​ពិសេស​បរិវេណ​លិង្គ ។

៥-​ហែល​ទឹក ៖ ការ​សិក្សា​មួយ​ផ្សេង​ទៀត​របស់​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា ការ​ហែល​ទឹក​រយៈពេល​៣០​នាទី​ចំនួន​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ជួយ​ឱ្យ​ការ​រួម​ភេទ​បាន​យូរ ។ ជាង​នេះ​ទៅ​ទៀត ហែល​ទឹក​ក៏​អាច​ជួយ​ឱ្យ​ចុះ​ទម្ងន់​ខ្លួន​បាន​ផង​ដែរ​៕​