ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​មាន​អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា​ កើនឡើង ​វត្តមាន​វីរុស​បំប្លែង​ អូ​មី​ក្រុង ​ក៏​ច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកដំណើរ​បរទេស​ដែល​បាន​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​ជា​មធ្យម​ពី ​៣០០​ ទៅ ​៨០០ ​នាក់ ចាប់តាំងពី​កម្ពុជា​អនុវត្ត​គោលការណ៍​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នោះ ជាមួយ​គ្នាន​នេះ​វត្តមាន​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​…


រាជធានីភ្នំពេញ ៖ អ្នកដំណើរ​បរទេស​ដែល​បាន​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​ជា​មធ្យម​ពី ​៣០០​ ទៅ ​៨០០ ​នាក់ ចាប់តាំងពី​កម្ពុជា​អនុវត្ត​គោលការណ៍​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នោះ ជាមួយ​គ្នាន​នេះ​វត្តមាន​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​ ក៍បាន​ចូល​មក​កម្ពុជា​ច្រើន​ដែរ​ ។ កាលពី​ថ្ងៃ​ទី ​២៦ ​ធ្នូ ប្រមុខ​រដ្ឋាភិបាល​ថា​ អូ​មី​ក្រុង​ បាន​ចូល​មក​កម្ពុជា​ ១៥ ​ករណី​ ។

លោក​ ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​កម្ពុជា​បាន​ប្រកាស​បើក​ទទួល​អ្នកដំណើរ​បរទេស​ចូល​មក​ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ចាប់ពី​ថ្ងៃ​ទី​ ១៥ វិច្ឆិកា ​២០២១​ កន្លង​ទៅ​នេះ ឃើញ​ថា ​កំណើន​នៃ​អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា​បាន​ចាប់ផ្ដើម​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​បាន​កើន​ឡើងជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ ៣០០ ​នាក់ ​ដល់ ​៨០០​នាក់ ហើយ​ចំនួន​ជើង​ក្នុង​ស​ប្ដា​ហ៍​កើន ​៦ ​ជើង ។ លោក​បញ្ជាក់​ថា​ ការ​កើនឡើង​នៃ​ចំនួន​អ្នកដំណើរ​បរទេស​មក​កម្ពុជា​នេះ មិន មែន​ជា​ទេសចរ​វ៉ាក់សាំង​ទាំង​អស់នោះ​ទេ តែ​ជា​អ្នកដំណើរ​ដែល​មក​កម្ពុជា​ហើយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច្នេះ​ចំនួន​អ្នកដំណើរ​ក៏​ចូល​មក​ជា​បន្តបន្ទាប់​ដែរ ។

លោក​បន្ត​ថា ឥឡូវនេះ​ប្រទេស​ថៃ ចាប់ផ្ដើម​រឹត​បន្តឹង​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​ ១៩ ​បំប្លែង​ថ្មី​ អូ​មី​ក្រុង ចំនួន​ជើងហោះហើរ​អាច​នឹង​ថយ​ទៅ​វិញ​ ។ «នៅ​ពេល​ប្រទេស​ជិតខាង​ចាប់ផ្ដើម​រឹត​បន្តឹង​វិធានការ ដោយសារ​តែ​ការ​រាលដាល​នៃ​កូ​វី​ដ​ ១៩ ​បែប​នេះ វិស័យ​អាកាសចរណ៍​កម្ពុជា​អាច​នឹង​មាន​ផល​ប៉ះពាល់​ឡើង​វិញ​ដែរ ប៉ុន្តែ​យ៉ាងណា​ក៏​មិន​ទាន់​ប្រាកដប្រជា​ថា​នឹង​ប៉ះពាល់​ ១០០​ ភាគរយ ប៉ះពាល់​ទំហំ​ប៉ុនណា​នោះ​ដែរ» ។

លោក​ ហូ វ​ណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មេរោគ​កូ​វី​ដ ​១៩ ​ប​ម្លែ​ង​ថ្មី​ប្រភេទ​អូ​មី​ក្រុង វា​គឺជា​ហានិភ័យ​មួយ​នៃ​វិស័យ​ទេសចរណ៍ ដូច្នេះ​គេ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ដើម្បី​រក្សា​នូវ​ស្ថិរភាព​នៃ​វិស័យ​នេះ​បាន​រស់រាន​ឡើង​វិញ​ដោយ​ចីរភាព ។ «​មាន​តែ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ទេ ដែល​អាច​កាត់​បន្ថយ​ការ​ឆ្លង ​និង​ចម្លង​មេរោគ​កូ​វី​ដ​ ១៩ ​ប្រភេទ​ថ្មី​នេះ​បាន ​និង​ធ្វើ​ឱ្យ​ការ​បើក​ប្រទេស​របស់​រដ្ឋាភិបាល​មាន​ស្ថិរភាព​ទៅ​មុខ​បន្តបន្ទាប់​ទៀត និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​អាជីវកម្ម​បន្ត​រស់​ឡើង​វិញ​» ។

ក្នុង​ពេល​ទទួល វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ សម្តេច​តេ​ជោ​រដ្ឋមន្ត្រី​បាន​សបាន​ឲ្យ​ដឹង​ថា ​កម្ពុជា​រក​ឃើញ​វិជ្ជមាន​ជំ​ងឹ​កូ​វី​ដ ​១៩ ចំនួន​ ១៥ ​ករណី ដែល​ ១៥​ ករណី​នេះ​ជា​ករណី​នាំ​ចូល ហើយ​សុទ្ធសឹងតែ​ជា​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ។ ​សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​មានការ​ភិតភ័យ​ជាមួយ​មេរោគ​បំប្លែង​ថ្មី​ អូ​មី​ក្រុង ប៉ុន្តែ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ