ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា មាស សុខ​សោភា លេចមុខ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ លី​អូ !

7 ឆ្នាំ មុន

កញ្ញា មាស សុខ​សោភា បាន​បញ្ចប់​ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ លី​អូ ជាមួយ​ពាក្យស្លោក «​ភាព​អស្ចារ្យ​អាច​កើតឡើង​គ្រប់ពេល (Anything Can Happen)» ដែល​ឆ្លុះ​បញ្ចាំង​ពី​គោលបំណង​ម៉ាក​សញ្ញា​

កញ្ញា មាស សុខ​សោភា បាន​បញ្ចប់​ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ លី​អូ  ជាមួយ​ពាក្យស្លោក «​ភាព​អស្ចារ្យ​អាច​កើតឡើង​គ្រប់ពេល  (Anything Can Happen)»  ដែល​ឆ្លុះ​បញ្ចាំង​ពី​គោលបំណង​ម៉ាក​សញ្ញា​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប និង​ភ្ញាក់ផ្អើល​។ ស្ព​ត​ពាណិជ្ជកម្ម​នេះ ដឹកនាំ​ដោយ​លោក Sihabutr Xoomsai ស្តី​ពី​មិត្តភក្តិ​មួយ​ក្រុម​ប្រើ​ដប​ស្រា​បៀរ លី​អូ ដើម្បី​ផ្លាស់​ប្តូរ​នូវ​ការ​មើលឃើញ​នូវ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ និង​ដើម្បី​បន្ថែម​នូវ​ភាព​សប្បាយ​រីករាយ​។

យោង​តាម​អ្នក​នាង កាន់​ជី​ត ភាវ​ផា​ន់​ឈូ ប្រធាន​គ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ តំបន់​របស់​ក្រុមហ៊ុនស្រា​បៀរ លី​អូ បាន​ឲ្យ​ដឹង​ថា ម៉ាក​សញ្ញា​របស់​យើង​ព្យាយាម ជំរុញ​ទឹកចិត្ត​អតិថិជន​ឲ្យ​មានការ​រស់នៅ​ពេញ​ដោយ​ភាព​រីករាយ ចេះ​សហការ​គ្នា និង​មាន​ភាព​ច្នៃប្រឌិត​។ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា​«​ជា​ទូទៅ​មនុស្ស​ភាគច្រើន​តែង​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដែល​ហួសការ​រំពឹង​ទុក ដោយសារ​ពួក​គាត់​មិន​ចង់​ធ្វើ​អ្វី​ដែល​ខុស​ប្លែក​ពី​គេ ឬ​ពី​ការ​ចង់បាន​ក្នុង​សង្គម​។ តែ​ទោះជា​យ៉ាងណា​ភាព​អស្ចារ្យ​អាច​កើតឡើង​គ្រប់​ពេល​ជាមួយ​ស្រា​បៀរ លី​អូ​។  ស្រា​បៀរ លី​អូ អាច​ជំរុញ​ពួក​គាត់​ឲ្យ​ធ្វើ​អ្វីមួយ​លើស​ពី​ការ​រំពឹង​ទុក ដែល​អាច​បង្កើត​ជា​ឱកាស​មួយ​ដ៏​អស្ចារ្យ​លើស​ពី​ការ​រំពឹង​ទុក​។ ទស្សនៈ​នេះ គឺ​បាន​បង្ហាញ​នៅ​ក្នុង​ស្ព​ត របស់​យើង​ដែល​មាន​បុរស​ស្រា​បៀរ លី​អូ មួយ​ក្រុម​បាន​បង្កើត​នូវ​ទិដ្ឋភាព​ដ៏​រីករាយ និង​អស្ចារ្យ​ជា​ច្រើន​។ ជាមួយ​ស្រា​បៀរ លី​អូ ភាព​អស្ចារ្យ ភាព​រីក​រាយ នឹង​មាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ព្រមទាំង​អាច​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​ជា​ច្រើន​ទៀត​»​។

យុទ្ធនាការ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស ដើម្បី​ទាក់ទាញ​ទីផ្សារ​កម្ពុជា និង​បាន​ចេញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ជាមួយ​គុណភាព​ផលិត​ខ្ពស់ និង​ជា​លើក​ដំបូង​ដែល​ស្រា​បៀរ លី​អូ សហការ​ជាមួយ​តារា​ឯកអគ្គរាជទូត​ម៉ាក​សញ្ញា​របស់​យើង​។ អ្នក​នាង កាន​ជី​ត បាន​បន្ថែម​ថា «​យើង​មាន​សេចក្តី​រីករាយ​ក្រៃ​លែង ដែល​មាន​កញ្ញា មាស សុខ​សោភា ជា​ឯកអគ្គរាជទូត​របស់​យើង ព្រោះ​យើង​ជឿជាក់​ថា គាត់​តំណាង​ឲ្យ​យុវវ័យ​កម្ពុជា​ទាំងអស់ ហើយ​គាត់​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​មាន​ភាព​រួសរាយ​រាក់ទាក់​។ នៅ​ពេល​ដែល​ស្រា​បៀរ  លី​អូ មាន​តារា​ឯកអគ្គរាជទូត​ជា​លើក​ដំបូង យើង​ជឿជាក់​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​ផ្សព្វផ្សាយ និង​ធ្វើការ​ជាមួយ​ឯកអគ្គរាជទូត​។ យើង​ដឹង​ថា អ្នកគាំទ្រ​កញ្ញា មាស សុខ​សោភា នឹង​រំភើប​រីករាយ​ក្នុង​ការ​ទស្សនា​ស្ព​ត​ពាណិជ្ជកម្ម​ដែល​គាត់​ដើរតួ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ព្រឹ​ត្ត​ការណ៍​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល  និង​រីករាយ​ក្នុង​ចំណោម​មិត្តភក្តិ​ជា​ច្រើន​»​។