ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការបើកសវនាការលើសំណុំរឿង​មេ​ល្បែ.ងស៊ីសង​ខុសច្បាប់២​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​អង្គសេចក្តី លើ​

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​អង្គសេចក្តី លើ​សំណុំរឿង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ដែល​មាន​មេ​​ខ្លោង​២​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ។ សវនាការ​នោះ​មាន​លោក សាន ប៊ុ​ន​ធឿ​ន ជា​ចៅក្រម​ជំនុំជម្រះ នឹង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ នឹង​ចំពោះ​មុខ​ជនជាប់ចោទ​២ នាក់​ជា​មេ​ខ្លោង​បើក​ល្បែងស៊ីសង​ខុសច្បាប់ រួម​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ផង​ដែរ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ ដោយ​បាន​សាកសួរ​ដេញដោល​ជនជាប់ចោទ​តាម​នីតិវិធី រហូត​ដល់​ចប់ ទើប​ចៅក្រម​ជំនុំជម្រះ​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាបចោទ​ទាំង​២នាក់ ក្នុងនោះ​ម្នាក់​ឈ្មោះ សូ សំឡូត ហៅ ឆាយ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ ជា​មន្ត្រី​កង​រាជ​អាវុធ នឹង​ម្នាក់​ឈ្មោះ ហេង វុ​ទ្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់ ម្នាក់​១​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​៧​ថ្ងៃ គិត​ពី​ថ្ងៃ​ឃុំខ្លួន ទោស​នៅ​សល់​ប៉ុន្មាន​ព្យួរ​ទាំងអស់ ។

នៅ​ពេល​លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ជំនុំជម្រះ​ប្រកាស​សាលក្រម​នេះ​បញ្ចប់​ភ្លាម លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បាន​ប្រកាស​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​ការ​សម្រេច​របស់​ចៅក្រម​ជំនុំ ជម្រះ​នោះ ពោល​គឺ​ជនជាប់សង្ស័យ​ទាំង​នាក់​ជា​មេ​ល្បែងស៊ីសង​ខុសច្បាប់​នៅ​បន្ត​ជាប់​ឃុំ​ដដែល ។

សូម​ជម្រាប​ថា ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​សាលក្រម​ឃុំខ្លួន​ដាក់​ពន្ធនាគារ ទៅ​លើ​មេ​ល្បែងស៊ីសង​២ នាក់ ដើម្បី​រង់ចាំ​ការ​កាត់ទោស​លើ​អង្គសេចក្តី ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ សូ សំឡូត ហៅ ឆាយ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ មន្ត្រី​កង​រាជ​អាវុធ​ហ​ត្ថ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ។ នឹង​ម្នាក់​ឈ្មោះ ហេង វុ​ទ្ធី ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ។

កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ​សម្រប​ស​ម្រួ ល​ផ្ទាល់​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ឆែកឆេរ នឹង​បង្ក្រាប​ជាក់ស្តែង នៅ​ទីតាំង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ឃ្លាំង​លេខ​៥២ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ កិច្ច​បង្ក្រាប​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជាក់ស្តែង​ចំនួន​៣៧ នាក់ (​ប្រុស​១៣ នាក់ ស្ត្រី​២៤ នាក់​) ព្រមទាំង​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​ដកហូត​នៅ​កន្លែង​កើតហេតុ​ដូច​មាន ៖
១-​បៀរ​លេង​រួច​នឹង​មិន​ទាន់​លេង​ជា​ច្រើន​ហ៊ូ, ២-​កម្រាល​ក្រាល​លេងបៀរ​ចំនួន​៥, ៣-​ខ្នើយ​សម្រាប់​អង្គុយ​ចំនួន​២៤ខ្នើយ ៤-​ធុង​ដែក​២ មាន​ប្រាក់​ចំនួន​២​លាន​រៀល, ៥-​ម៉ូតូ​២​គ្រឿង និង៦-​ម៉ូតូ​កង់​បី​១​គ្រឿង ។ ចំណែក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ សេរី​ទំនើប​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង នឹង​Power Bank ១​គ្រឿង​ជា​របស់​ឈ្មោះ សូ សំឡូត ហៅ ឆាយ នឹង​ទូរស័ព្ទ​២​គ្រឿង​ទៀត​ជា​របស់​ឈ្មោះ ហេង វុ​ទ្ទី ក៏​ត្រូវ​បាន​សមត្ត​កិច្ច​ដកហូត ។

មនុស្ស​ទាំង​៣៧ នាក់​នោះ ត្រូវ​បាន​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ទៅ​សាក​សួរ នឹង​ក្រោយ​ពី​សាកសួរ​ដោយ​មានការ​អនុញ្ញាតិ​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង មនុស្ស​៣៥ នាក់ ប្រុស​១១ ស្ត្រី​២៤ នាក់ ត្រូវ​បាន​ធ្វើការ​អប់រំ រួច​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ចូល​បង្ហាញខ្លួន​តាម​ការ​កំណត់​គ្រប់ពេលវេលា​នៅ​ពេល​តុលាការ​កោះហៅ ។ ដោយឡែក​ចំពោះ​មនុស្ស​២​នាក់ ដែល​ជា​មេ​បើក​ល្បែងស៊ីសង​ខុសច្បាប់ មានឈ្មោះ សូ សំឡូត ហៅ​ឆាយ នឹង​ឈ្មោះ ហេង វុ​ទ្ធី ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ នេះ ដែល​សំណុំរឿង​នោះ​ក៏​បាន​ស្ថិត​នៅ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​ទទួល​បើក​ការ​ស៊ើបសួរ​ដដែល ។

ក្រោយ​បើក​ការ​ស៊ើបសួរ​តំណាង​អយ្យការ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ អ្នក​បើក​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ទាំង​២​នាក់​ជា​ផ្លូវការ ហើយ​សំណុំរឿង​បាន​ដល់​ចាត់​ទៅ​លោក សាន្ត ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ ។ ចៅក្រម​ស៊ើបសួរ​បាន​សួរ​ចប់ ក៏​បើក​សវនាការ​ជំនុំ​ជម្រះ​ផ្ទាល់ ដោយ​បាន​សម្រេច​ឃុំខ្លួន​មេ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​២​នាក់ នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​កាត់ទោស​លើ​អង្គសេចក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ