ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសជាតិ​ថ្មី​! ឆ្លង​ឆ្នាំ​សកល រាំវង់​ស្គរ​ដៃ​អម​នឹង​ពិ​ព័រ​ណ៌​អាហារ​ជនបទ​នៅ​ព្រះ​ដាក់

2 ឆ្នាំ មុន
  • សៀមរាប

«​ពិព័រណ៍​ម្ហូបអាហារ​ជនបទ​» ​របស់​សហគមន៍​ភូមិ​ព្រះ​ដាក់​នឹង​រៀបចំ​ធ្វើ​ឡើង​រយៈពេល​៣​យប់​៣​ថ្ងៃ នៅ​ក្នុងអំឡុងពេល​ដំណាច់ឆ្នាំ​នៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ឆាប់​ៗ​ខាង​មុខ​នេះ

ខេត្តសៀមរាប​៖«​ពិព័រណ៍​ម្ហូបអាហារ​ជនបទ​» ​របស់​សហគមន៍​ភូមិ​ព្រះ​ដាក់​នឹង​រៀបចំ​ធ្វើ​ឡើង​រយៈពេល​៣​យប់​៣​ថ្ងៃ នៅ​ក្នុងអំឡុងពេល​ដំណាច់ឆ្នាំ​នៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ឆាប់​ៗ​ខាង​មុខ​នេះ ។

ពិព័រណ៍​នេះ​ដើម្បី​បង្កើត​ឱកាស​រក​ប្រាក់​ចំណូល​សម្រាប់​អ្នក​ភូមិ និង​ជំរុញ​ឱ្យ​មានការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹង​សហការ​ជាមួយ​បងប្អូន​សហគមន៍​ក្នុងភូមិ​ព្រះ​ដាក់ ។

បើ​តាម​លោក​ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ការ​រៀបចំ​កម្មវិធី​ម្ហូបអាហារ​ជនបទ​នេះ​ដើម្បី​ផ្តល់​ជា​បទ​ពិសោធ​ថ្មី​មួយ​ដល់​អ្នកទេសចរ​បាន​ដើរ​លេង​កម្សាន្ត​ក្នុងភូមិ និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​ធ្វើ​ដោយ​ដៃ​អ្នក​ភូមិ​ផ្ទាល់ នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ឆ្លងកាត់​ភូមិ​ព្រះ​ដាក់ »​។

ក្រុមការងារ​នឹង​រៀបចំ​ផ្លូវ​វាង​សម្រាប់​រំដោះ​ចរាចរណ៍ និង​មាន​ត្រៀម​ចំណត​យានយន្ត​ត្រឹមត្រូវ ។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០-៣១ ខែធ្នូ ឆ្នាំ​២០២១ និង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ដោយ​មាន​ស្តង់​ម្ហូបអាហារ កន្លែង​អង្គុយ​ហូប និង​ឆាក​តន្ត្រី​រាំវង់​ស្គរ​ដៃ ។
ក្រុមការងារ​គ្រោង​នឹង​រៀបចំ​ស្តង់​ទំហំ​៣​ម៉ែត្រ​X៣​ម៉ែត្រ ចំនួន​១០០​ស្តង់ ដែល​រហូត​មក​ដល់​ពេល​នេះ ភាគច្រើន​ត្រូវ​បាន​កក់​ទុក​ដោយ​អ្នក​ភូមិ​ព្រះ​ដាក់​ផ្ទាល់​រួច​ហើយ ប៉ុន្តែ​នៅ​សល់​ស្តង់​មួយ​ចំនួន​ទៀត​ទុក​សម្រាប់​អាជីវករ​ពី​តំបន់ ផ្សេង​ៗ​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​លក់​ជាមួយ​អ្នក​ភូមិ ដោយ​ត្រូវ​គោរព​ទៅ​តាម​លក្ខខណ្ឌ​នៃ​ម្ហូបអាហារ ឬ​នំ​បង្អែម​បែប​ជនបទ ។

កម្មវិធី​ទាំងមូល​នឹង​ត្រូវធ្វើ​ឡើង​ដោយ​គោរព​តាម​គោលការណ៍​នៃ​វិធាន​សុវត្ថិភាព​របស់ សុខាភិបាល ដោយ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​យ៉ាង​ម៉ត់ចត់​បំផុត និង​៣​កុំ ៣​ការពារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ