ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​ធនាគា អ អេ​ច ប៊ី ជំរុញ​ទឹកចិត្ត​ឲ្យ​កុមារ​មាន​មោទនភាព​ក្នុង​ជីវិត​តាម​រយៈ​លេង​កីឡា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ព័ន្ធ​ធនាគារ អ អេ​ច ប៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា នេះ បាន​រៀបចំ​ពិធី​ប្រកួត​បាល់ទាត់​កុមារ​រដូវ​កាល​ទី​២ សម្រាប់​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​កុមារ​ឱ្យ​មានការ​ជឿជាក់ ក្តី​សង្ឃឹម

រាជធានី​ភ្នំពេញ ៖ សម្ព័ន្ធ​ធនាគារ អ អេ​ច ប៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា នេះ បាន​រៀបចំ​ពិធី​ប្រកួត​បាល់ទាត់​កុមារ​រដូវ​កាល​ទី​២ សម្រាប់​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​កុមារ​ឱ្យ​មានការ​ជឿជាក់ ក្តី​សង្ឃឹម  និង​មោទនភាព​ដើម្បី​ជំនះ​លើ​បញ្ហា​ជីវភាព និង​ជីវិត​តាម​រយៈ​ការ​លេង​កីឡា​។ ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​ឡើង​នៅ​ក្លិប​កីឡា​ព្រី​ម​មៀម  មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក ដែល​មាន​កុមារ​ចូលរួម​សរុប​ចំនួន​២៣០​នាក់ មក​ពីសា​លា​បឋម​សិក្សា​ចំនួន​១៦ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ។

លោក លឹ​ម លូ​ង​សេង អគ្គនាយក​នៃ​ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា បាន​មាន​ប្រសាសន៍​ថា  «​យើង​មាន​សេ​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​ការ​ប្រកួត​បាល់ទាត់​កុមារ​របស់​ធនា​គារ អ អេ​ច ប៊ី កំពុង​មានការ​ទាក់ទាញ​ការ​ចូលរួម​កាន់តែ​ច្រើន​ឡើង​ៗ​ពី​សំណាក់​កុមារ​កម្ពុជា ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​នេះ​ជា​រៀង​រាល់​ឆ្នាំ​។ គោលបំណង​របស់​យើង គឺ​រក្សា​ការ​កែ​លម្អ​គុណភាព​នៃ​ព្រឹត្តិការណ៍ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​វ័យក្មេង​កម្ពុជា​ដោយ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បញ្ចេញ​ទេព​កោសល្យ​ក្នុង​ការ​លេង​កីឡាបាល់ទាត់ និង​មានការ​ជួប​ផ្ទាល់​ជាមួយ​កីឡាករ​ជំរើសជាតិ​។ យើង​សង្ឃឹមថា​ការ​ប្រកួត​បាល់ទាត់​កុមារ​របស់​ធនាគារ អ អេ​ច ប៊ី បាន​អនុញ្ញាត​ឱ្យ​កុមារ​បង្កើត​ចំណងមិត្ដភាព​យូរអង្វែង ខណៈ​ពេល​ដែល​ការ​ប្រកួត​នេះ ក៏​បាន​ផ្តល់​នូវ​ជំនាញ​កាន់តែ​ប្រសើរ​ជាង​មុន និង​ជួយ​បន្ថែម​លើ​កាយ​សម្បទាន​របស់​ពួក​គាត់​ឱ្យ​មាន​សុខភាព​ល្អ​»​។

លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ថា «​យើង​កំពុង​មាន​ភាព​រីករាយ​លើ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​វ័យក្មេង ព្រោះ​មានការ​កើនឡើង​នូវ​ការ​ចាប់អារម្មណ៍​សម្រាប់​លទ្ធផល​នេះ គឺជា​ជំហាន​សំខាន់​ដែល​នឹង​នាំ​មក​នូវ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សហគមន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​លឿន​ក្នុង​រយៈពេល​អនាគត​ខាង​មុខ​ដ៏​វែង​ឆ្ងាយ​។ យើង​សង្ឃឹម​ជឿជាក់​ថា នឹង​អាច​ស្វែងរក​កុមារ​ដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​របស់​ធនាគារ អ អេ​ច ប៊ី ឆ្នាំ​២០១៦ នេះ​ផង​ដែរ និង​ជំរុញ​ឱ្យ​ពួក​គាត់​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​»៕