ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ញៀន​កំពុង​វាយលុក​រហូត​ដល់​ខេត្ត​ព្រៃ​ភ្នំ

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀ​ក ឃាត់ខ្លួន​ពី​បទ​រក្សារ​ទុក និង​ជួញដូរ​គ្រឿងញៀ.ន កាលពី វេលា​ម៉ោង​១៧​និង​៤០​នាទី ថ្ងៃ​ទី​០១ មិថុនា ២០១៦​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀ​ក ឃាត់ខ្លួន​ពី​បទ​រក្សារ​ទុក និង​ជួញដូរ​គ្រឿងញៀន កាលពី វេលា​ម៉ោង​១៧​និង​៤០​នាទី ថ្ងៃ​ទី​០១ មិថុនា ២០១៦​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ឡា​បាន​សៀ​កបាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​១-​ឈ្មោះ ឃុ​ត​ សុ​ភ័​ក្រ អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡាបរ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​២-​ឈ្មោះ សុខ លី​ស៊ិ​ន អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស (​សង្ស័យ​ជា​ថ្នាំ​ញៀន​) ១​ថង់​ធំ និង​ម៉ូតូ​មួយ​គ្រឿង​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ឃាត់ខ្លួន​ប​ណ្តះ​អាសន្ន​នៅ​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀ​ក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​៕