ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន មាន​ប្រវត្តិ​បាន​តំណែង​Top និង​មកុដ​ជានា​រី​កំពូល​សម្រស់​មិន​ចាញ់ ឥណ្ឌា ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

វិស័យ​បវរកញ្ញា ត្រូវ​បាន​គេ​តាមដាន​ណាស់​តាម​ប្រទេស​នីមួយ​ៗ​។ ក្នុង​នោះ​ប្រទេស​ខ្លះ​ត្រូវ​បាន​អ្នកវិភាគ​ថា ពោរពេញ​ដោយ​នារី​រូប​ស្អាត​ប្រជែង​គ្នា​លើក​ពាន ឬ​ទទួល​មកុដ​។ បែប​នេះ​ហើយ គ្រប់ពេល​ដែល​មានការ​ប្រកួត​លក្ខណៈ​ធំដុំ រមែង​មានការ​តាម​ប្រមាញ់ ជា​ប្រចាំ​ថា

រាជធានី​ភ្នំពេញ ៖ វិស័យ​បវរកញ្ញា ត្រូវ​បាន​គេ​តាមដាន​ណាស់​តាម​ប្រទេស​នីមួយ​ៗ​។ ក្នុង​នោះ​ប្រទេស​ខ្លះ​ត្រូវ​បាន​អ្នកវិភាគ​ថា ពោរពេញ​ដោយ​នារី​រូប​ស្អាត​ប្រជែង​គ្នា​លើក​ពាន ឬ​ទទួល​មកុដ​។ បែប​នេះ​ហើយ គ្រប់ពេល​ដែល​មានការ​ប្រកួត​លក្ខណៈ​ធំដុំ រមែង​មានការ​តាម​ប្រមាញ់ ជា​ប្រចាំ​ថា តើ​អាច​រក្សា​ឈ្មោះ​ជា​ជើង​ខ្លាំង​បាន​ឬ​បែប​ណា?

ប្រទេស​ហ្វី​លី​ពី​ន ក៏​គេ​ចាត់​ទុក​ថា ជា​ម្ចាស់​ក្ស​ត្រី​រាជ​នី​សម្រស់​នៅ​លើ​លោក ប្រកបដោយ​ភាព​ស្រស់​ស្អាត​គួរ​អោយ​ទាក់ទាញ​បំផុត​កម្រ​អោយ​អ្នក​ណា​ដណ្តើម​បាន​។ ដ្បិតតែ​ឆ្នាំ​នេះ ឥណ្ឌា ឈ្នះ​មកុដ​ចក្រ​វា​ឡ តែបើ​រំលឹក​ពី​ប្រទេស​ហ្វី​លី​ពី​ន​វិញ ក៏​សម្បូរ​ដោយ​ម្ចាស់​ជ័យ​លា​ភី និង​មាន​ប្រវត្តិ​ទាញ​យក​មកុដ និង​តំណែង​ល្អ​ៗ​បាន​យ៉ាង​រីកសាយ​កន្លង​ទៅ​។

ឯ​ប្រទេស​អាណាចក្រ​ស្រី​ស្អាត ប្រឡង​លើ​ឆាក​ពិភពលោក ដែល​គេ​នាំ​គ្នា​ឃ្លាំមើល​ទៀត​នោះ គឺ​ម៉ិចស៊ីកូ និង​សហរដ្ឋអាមេរិក ជាដើម​។ ចំណែក ហ្វី​លី​ពី​ន ក៏​បាន​សាង​ប្រវត្តិ​អោយ​គេ​ចាប់អារម្មណ៍​ពេញ​ពិភពលោក​ច្រើន​លើក​មក​ហើយ អោយ​តែ​វគ្គ​ប្រកួត​បវរកញ្ញា មិន​ថា​ចក្រ​វា​ឡ ពិភពលោក​ឡើយ​។

ប្រទេស​មួយ​នេះ មហាជន​តាម​អ៊ុត​មិន​ណ​យ​ឡើយ ហើយ​សភាព​ពិត​ឃើញ​ថា សម្បូរ​ស្រី​ស្អាត​ៗ​ធ្លាប់​បាន​តំណែង ហើយ​នារី​តំណាង​ប្រទេស​នេះ​ខ្លះ​បាន​ទាំង​ក្រសោប​ប មកុដ​លើ​លោក ជា​រាជ​នី ប្រកបដោយ​ភាព​ទាក់ទាញ រហូត​គេ​ចាត់​ទុក​ថា ហ្វី​លី​ពី​ន មាន​នារី​ស្អាត​ៗ ប្រឡង​ពេល​ណា​កម្រ​ចាញ់​គេ ឬ​អត់​បាន​ឡើង​វគ្គ​បន្ត​ណាស់​។

លោក​អ្នក​អាច​ឈ្វេងយល់​បាន និង​ចង់​ដឹង​ណាស់ ប្រវត្តិ​បាន​តំណែង និង​ជា​ម្ចាស់​មកុដ កន្លង​ទៅ​របស់ ហ្វី​លី​ពី​ន តើ​បាន​ឡើង និង​ដណ្តើម​បាន​ឆ្នាំ​ណាខ្លះ?​។ យើង​សូម​បង្ហាញ​ជូន និង​រំលឹក​ជ័យជម្នះ​ដែល ហ្វី​លី​ពី​ន ធ្វើ​បាន​ដូច​តទៅ ៖ ក្នុង​តំណែង​បវរកញ្ញា​ចក្រ​វា​ឡ​ពិភពលោក ឆ្នាំ​២០១០ បាន​លេខ​៤, ២០១១ លេខ​៣, ២០១២​លំដាប់​រង​ទៅ​១, ឆ្នាំ​២០១៣ លំដាប់​រង​ទី​៣, ឆ្នាំ​២០១៤ ចូល Top 10, ឆ្នាំ​២០១៥ ជា​ម្ចាស់​មកុដ​, ឆ្នាំ​២០១៦ ចូល​ដល់ Top6, ឆ្នាំ​២០១៧ Top10, ឆ្នាំ​២០១៨ ឈ្នះ​បាន​មកុដ​, ឆ្នាំ​២០១៩ ចូល Top20, ឆ្នាំ​២០២០ ចូល top 21 និង​ឆ្នាំ​២០២១ ចូល​ដល់ Top 5​។

ទាំងនេះ​ជា​ប្រវត្តិ​ដែល ហ្វី​លី​ពី​ន សាង​បាន ហើយ​យើង​រំពឹង​ថា កម្ពុជា នា​ពេល​អនាគត​នឹង បាន​សាង​ប្រវត្តិ​ដូចនេះ អោយ​គេ​បានឃើញ ខណៈ​កម្ពុជា កំពុង​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ក្នុង​វិស័យ​បវរកញ្ញា ដែល​កំពុង​មានការ​គាំទ្រ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ