ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក​ផ្តល់​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺមហារីក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក កាលពី​ថ្ងៃ​ទី​28 ឧសភា កន្លង​ទៅ​នេះ បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី ព្យាបាល​ជំងឺមហារីក​បន្សល់​នូវ​ស្នាម​របួស​តិចតួច ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺ

រាជធានី​ភ្នំពេញ  ៖​មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក កាលពី​ថ្ងៃ​ទី​28 ឧសភា កន្លង​ទៅ​នេះ បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី ព្យាបាល​ជំងឺមហារីក​បន្សល់​នូវ​ស្នាម​របួស​តិចតួច ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ជា​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺមហារីក​។ ពិធី​នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក វេជ្ជបណ្ឌិត Wu Qing Kai អ្នកជំនាញ​ខាង​ព្យាបាល​ជំងឺមហារីក​។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Wu qin kai   មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខាសាលា​របស់​មន្ទីរ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ពេល​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រៀបចំ​នូវ​ការពិគ្រោះ​ពិភាក្សា​យោបល់​ដល់​អ្នកជំងឺ​មហារីក​ផ្ទាល់​ភ្លាម​ៗ​ផង​ដែរ​។ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ជា​មន្ទីរពេទ្យ​មាន​ឯកទេស​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក ដែល​បាន​បង្កើត​ឡើង​ជាង​11​ឆ្នាំ​មក​ហើយ ដែល​មាន​បច្ចេកទេស​ព្យាបាល​តាម​ស្ដង់ដា​អន្តរជាតិ​។

ក្នុង​ឆ្នាំ​2014 មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ព្យាបាល ដោយ JCI សហរដ្ឋអាមេរិក ដែល​ជា​ការ​ទទួលស្គាល់​លក្ខណៈ​អន្តជាតិ​ទៅ​លើ​ការ​គ្រប់គ្រង និង​គុណភាព​ព្យាបាល ។ នៅ​ក្នុង​ឆ្នាំ​2015  មន្ទីរពេទ្យ​ក្វា​ង​ចូ​វ ក៏​បាន​សហការ​ជាមួយ​សហព័ន្ធ perennial ប្រទេស​សិង្ហ​បុរី​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​​គុណភាព​នៃ​ការ​ព្យាបាល​ឈាន​ទៅ​ដល់​ស្ដង់ដា​ខ្ពស់​បំផុត​។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បន្ត​ថា នៅ​ចុងឆ្នាំ​2015 កន្លង​ទៅ​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ បាន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ប្រសើរ​ឡើង​លើ​គ្រប់​វិស័យ​, បន្ទប់​អ្នកជំងឺ និង​បរិក្ខារ​ពេទ្យ​ភាគច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថ្មី ម្យ៉ាង​វិញ​ទៀត មន្ទីរពេទ្យ​ក៏​បាន​បង្កើត​នូវ​ប្រព័ន្ធ​ពិភាក្សា​ជំងឺ​ពី​ចម្ងាយ ដើ​ម្យី​ផ្ដល់​សេវា​ពិគ្រោះ​ពិភាក្សា​យោបល់​ដែល​មាន​លក្ខណៈ​ងាយស្រួល​មួយ​ដល់​អ្នកជំងឺ ។  ចំពោះ​បច្ចេកវិទ្យា​ព្យាបាល​វិញ ក្នុងឆ្នាំនេះ​មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​បាន​ស្រាវជ្រាវ​រក​ឃើញ​ការ​ព្យាបាល​ដែល​មាន​លក្ខណៈ​ឈានមុខ​គេ​មួយ​ចំនួន​ដូច​ជា​៖ ការ​ព្យាបាល​ដោយ Nanoknife system , ជា​បច្ចេកវិទ្យា​ព្យាបាល​ថ្មី ដែល​បន្ថែម​ពីលើ​បច្ចេកវិទ្យា​ព្យាបាល​ជា​ច្រើន ។

ការ​ណែនាំ​អំពី​ប​ច្ចេ​វិទ្យា​កាំបិត​ណា​ណូ
១-​អ្វី​ជា​កាំបិត​ណា​ណូ?
កាំបិត​ណា​ណូ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​Nano Knife គឺជា​បច្ចេកវិទ្យា​រំលាយ​ថ្មី​មួយ​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក វា​បាន​កើត​ចេញពី​បច្ចេកវិទ្យា​នៃ​ថាមពល​អគ្គិសនី​ម្យ៉ាង​ដែល​គេ​ហៅ​ថា Irreversible Electroporation ឬ​ហៅ​កាត់​ថា IRE ដោយ​ប្រើ​ម្ជុល​ស្ទង់​បញ្ចេញ​នូវ​តង់ស្យុង​អគ្គិសនី ដែល​មាន​កម្លាំង​វ៉ុល​ខ្លាំង ក៏​បាន​បង្កើត​ជា Irreversible Electroporation តូច​ៗ​ជា​ច្រើន ដើម្បី​ធ្វើការ​វាយប្រហារ​ទៅ​លើ​ភ្នាស​កោសិកា​មហារីក និង​បំផ្លាញ​នូវ​តុល្យភាព​ទាំង​ក្នុង និង​ក្រៅ​នៃ​កោសិកា​មហារីក ដែល​ញ៉ាំង​ឲ្យ​កោសិកា​មហារីក​ងាប់​បាន​យ៉ាង​ឆាប់រហ័ស​។

២-​ការ​ប្រើប្រាស់​កាំបិត​ណា​ណូ​ក្នុង​វេជ្ជសាស្ត្រ
ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១១ កាំបិត​ណា​ណូ ត្រូវ​បាន​នាយកដ្ឋាន FDA នៃ​ក្រសួងសុខាភិបាល នៃ​សហរដ្ឋអាមេរិក បាន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ហើយ​ក៏​បាន​ឆ្លងកាត់​ការ​ទទួលស្គាល់​ពី CE នៃ​សហព័ន្ធ​អឺរ៉ុប​ផង​ដែរ​។ ថ្មី​ៗ​នេះ ក៏​មាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺមហារីក​ជាង​១០០​មន្ទីរពេទ្យ បាន​និង​កំពុង​ប្រើប្រាស់​កាំបិត​ណា​ណូ ក្នុង​វិស័យ​វិ​ជ្ជ​សាស្ត្រ​ផង​ដែរ​។ នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៥ ក្រសួងសុខាភិបាល​នៃ​ប្រទេស​ចិន ក៏​បាន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​កាំបិត​ណា​ណូ ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ផង​ដែរ​។

៣-​ឧត្តមភាព​នៃ​បច្ចេកវិទ្យា​កាំបិត​ណា​ណូ
ក​. ពេលវេលា​រំលាយ​លឿន
នៅ​ពេល​ព្យាបាល​ជំងឺមហារីក​ដែល​មាន​លក្ខណៈ​រឹង និង​មាន​អង្កត់ផ្ចិត​៣​សង់ទីម៉ែត្រ គឺ​ពួក​យើង​ប្រើប្រាស់​ពេលវេលា​មិន​លើស​ពី​៥​នាទី​នោះ​ទេ​។ រីឯ​ការ​ចាក់​បញ្ចូល​ម្ជុល​ស្ទង់​ប្រើប្រាស់​ពេលវេលា​តែ​០,៩​វិនាទី​តែ​ប៉ុណ្ណោះ ការ​ព្យាបាល​មួយ​ក្រុម​ៗ​ប្រើ​ពេល​មិន​លើស​ពី​១​នាទី​នោះ​ទេ​។ សូ​ម្បី​តែ​តំបន់​រំលាយ​មាន​ដុំ​ត្រួត​លើ​គ្នា​៣-៤​ក៏​ដោយ បន្ទាប់​ពី​ការ​ព្យ​បាល​ចប់​សព្វគ្រប់ បូក​រួម​នឹង​សុខភាព​ល្អ​ផង​នោះ អ្នកជំងឺ​អាច​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​នៅ​ថ្ងៃ​ដដែល ឬ​២​ថ្ងៃ​បន្ទាប់​។

ខ​. សរសៃឈាម សរសៃប្រសាទ និង​ជាលិកា​ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ព្យាបាល មិន​បាន​តម្រូវ​ឲ្យ​កាត់​ផ្តាច់
គុណសម្បត្តិ​នៃ​ការ​ព្យាបាល​ដោយ​ការ​រំលាយ​របស់​កាំបិត​ណា​ណូ មួយទៀត​នោះ គឺ​វា​អាច​រក្សា​បាន​នូវ​សរីរាង្គ​ខាងក្នុង​សំខាន់​ៗ​ដែល​ស្ថិត​នៅ​មជ្ឈដ្ឋាន​ការ​ព្យាបាល​ដោយ​រំលាយ​។ សរសៃឈាម បំពង់​ទឹកប្រមាត់ សរសៃប្រសាទ បំពង់​បង្ហូរ​ទឹកនោម ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​រំលាយ ត្រូវ​បាន​រក្សា​ទុក​ដដែល ដោយ​មិន​មានការ​ប៉ះពាល់ ឬ​ការ​រើ​ឡើង​ណាមួយ​វិញ​ឡើយ​។ ប្រព័ន្ធ​សំខាន់​ៗ​ដូច​ជា​សរសៃឈាម​របស់​ថ្លើម សរសៃ​ថ្លើម ដែល​ពួក​វា​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​ដោយ​កាំបិត​ណា​ណូ នៃ​ជាលិកា​របស់​ថ្លើម តែ​ទទួល​បានការ​ថែទាំ​យ៉ាង​ប្រសើរ​។

គ​. ការ​រំលាយ​ដោយ​មិន​ប្រើ​កម្តៅ
ការ​រំលាយ​ដោយ​កាំបិត​ណា​ណូ ផ្តោត​សំខាន់​ទៅ​លើ​ការ​ការ​ចាក់​បញ្ចូល​ទៅ​កាន់​ជាលិកា​ដែល​ខូច តាម​ប្រព័ន្ធ​អគ្គិសនី​។ រីឯ​វិធីសាស្ត្រ​រំលាយ​ធម្មតា​បាន​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​ដែល​នៅ​​ក្នុង​ខ្លួន មានការ​ប្រែប្រួល​ដោយសារ​ការ​បង្កើន​កំ​ដៅ ឬ​បន្ថយ​កំ​ដៅ ដែល​ធ្វើ​ឲ្យ​ប្រូតេអ៊ីន និង DNA ដែល​នៅ​ក្នុង​ខ្លួន​ត្រូវ​បាន​បំផ្លាញ ហើយ​ប្រព័ន្ធ​ដែល​បាន​រៀបរាប់​ខាង​លើ ក៏​ទទួល​បាន​ផល​ប៉ះពាល់​ដែល​មិន​អាច​ជួសជុល​វិញ​បាន​។ នៅ​ពេល​តំបន់​ដែល​ធ្វើការ​រំលាយ​នោះ ក៏​បាន​កាត់​ផ្តាច់​នូវ​សរសៃឈាម​ជា​ច្រើន ហើយ​កំ​ដៅ​ក៏​បាន​ហូរ​ទៅ​ជាមួយ​ឈាម បណ្តាល​ឲ្យ​ការ​រំលាយ​ជុំវិញ​មិន​បាន​ពេញលេញ ងាយ​នឹង​ជំងឺ​រើ​ឡើង​វិញ​។

ឃ​. ការ​ព្យាបាល​យ៉ាង​ហ្មត់ចត់ និង​ការ​ព្យាបាល​កំណត់ព្រំដែន​ច្បាស់លាស់
គុណសម្បត្តិ​មួយទៀត​របស់​កាំបិត​ណា​ណូ គឺ​វា​មិន​ខ្វល់​ថា ដុំ​មហារីក​កើតឡើង​នៅ​ទីណា ទំហំ​ធំ​ប៉ុណ្ណា ឬ​រូបរាង​យ៉ាងណា​នោះ​ទេ វា​សុទ្ធតែ​អាច​ធ្វើការ​រំលាយ​ដុំ​មហារីក​ទាំងនោះ​បាន​ទាំងស្រុង​ផង​ដែរ​។ ព្រំដែន​កំណត់​យ៉ាង​ច្បាស់លាស់​នៃ​តំបន់​ដែល​ត្រូវ​ព្យាបាល និង​តំបន់​ដែល​មិន​ត្រូវ​ព្យាបាល មិន​មាន​បន្សល់​ទុក​នូវ​សាច់​ពណ៌​ប្រ​ផះ​នោះ​ទេ និង​កាត់​បន្ថយ​នូវ​អត្រា​រើ​ឡើង​វិញ​ផង​ដែរ​។