ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​​មិញ​​ទៀត​​ហើយ!​ ​​​ផ្ទុះកំហឹង​ជាមួយ​ទូ ATM ​

7 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​​ ត្រូវ​សន្តិសុខ​ដែល​ប្រចាំការ​នៅ​ទីនោះនាំ​គ្នា​ព័ទ្ធចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ខណ្ឌ​សែ​នសុខ​ ​បន្ទាប់​​ធ្វើ​​ទាត់​ធាក់​ទូ AT​M របស់កម្ពុជា​សាធារណៈ ​ដែល​ហេតុ​ការណ៍បង្ក​ភ្ញាក់ផ្អើល​នេះ ​កាល​ពី​វេលា​​ម៉ោង០​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី៣១ ​ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​អគារ​ពាណិជ្ជកម្មអ៊ែ​ត​វូ​ត ស្ថិត​ក្នុង​សង្កាត់ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ខាងលើ ឈ្មោះឃុន រ៉ា​វិត ហៅ​អាកុង អាយុ​២៣​ឆ្នាំ មានទីលំ​នៅផ្ទះ​ជួល​ក្បែ​រវត្ត​តាំង​​កសាង​ខាង​ជើង ​ក្នុងភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ក្រឡឹង ខេត្តកំពង់ស្ពឺ គេឃើញ​នៅ​ជាប់​​.ក​​របស់​ជនសង្ស័យ​ មាន​សរសេរអក្សរ​ថា «គុណ​ឪពុក​ម្តាយ» ។

តាម​ប្រភព​ពី​សន្តិសុខ​ដែល​​ប្រចាំការ​នៅ​ទីតាំង​ខាងលើ​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​កំពុង​ឈរ​យាម លុះ​​​ដល់​ម៉ោង​កើត​ហេតុ ស្រាប់តែ​​​ជនសង្ស័យ​​បាន​រត់​សម្រុក​ចូល​ក្នុង​បន្ទប់​ទូ ATM ។ ​គាត់​ស្មាន​តែ​ទៅ​ដក​លុយ​ដូច​គេ​ដូច​ឯង មិន​ចាំ​អារម្មណ៍​ទេ ខណៈ​ពេល​ក្រឡេក​មើល​ម្តងទៀត ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​នោះកំពុង​​ទាត់​ធាត់​ទូ ​ATM  ហើយ​គាត់​បានរ​ត់ទៅ​ប្រាប់​សន្តិសុខ​ដែល​​យាម​នៅ​ក្បែរ​គ្នា​​ឱ្យ​មក​ជួយ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​​ដែលរ​ត់ទៅ​ប្រាប់​គេឯង ជនសង្ស័យ​បាន​រត់​ចេញ​មក​ក្រៅវិញ កាច់​ដែក​ដងទង់​ជាតិ​​យក​ទៅ​វាយ​បន្ថែម​ទៀត រហូត​ដល់​បាក់បែក​ទូ​ខូ​ត​ខាត​អស់​មួយ​​ទូ ។ ក្រោយមក​ទៀត​ សន្តិសុខ​ជាង​១០​នាក់​នាំ​គ្នា​ព័ទ្ធ​ចាប់​ទើប​ចាប់​បាន​វាយ​ខ្នោះ​ទូរ​ស័ព្ទ​ ហៅ​សមត្ថ​កិច្ច​មក​​យក​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ ត្រូវ​បាន​កំ​លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខមក​យក​ទៅ​ប្រគល់​​ឱ្យ​​នគរបាល​ទឹកថ្លា​ ដើម្បី​ធ្វើ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​នីតិវិធី ៕