ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​! ក្តៅ​! លោកតា សង់ ស៊ី​ស កំពុង​សង្គ្រោះ​បន្ទាន់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹងថា តារា​​កំ​ប្លែ​ងដ៏ល្បី​មួយរូប គឺលោក​​​តា​ សង់ ស៊ី​ស ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ភ្លាម​ៗ បន្ទាប់​ពី​គាត់​​បាន​​ឡើង​សម្ពាធ​​​ឈាមខ្លាំង ដោយ​កម្រើកខ្លួន​មិន​បាន ​កាលពី​ព្រឹក​ថ្ងៃ​​ទី​៣១ ​ឧសភា ២០១៦ ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​លោកតា​ សង់ ស៊ី​ស ត្រូ​វបាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ឈាម​របស់​គាត់​បាន​​ឡើង​រហូត​ដល់​​២១ ​។ ​លោក​តាសង់ ស៊ី ​បាន​ធ្វើទុក្ខ​ខ្លាំង​ ​កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃដដែលនេះ ហើ​យ​ត្រូវ​​ក្រុម​គ្រួសារ​ដឹក​មកសង្គ្រោះ​​បន្ទាន់​នៅ​​ម​ន្ទីរ​​ពេទ្យ​អង្គរធំ បន្ទប់​លេខ​២០៨ ជាន់​ទី​២​ ។

យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​​គ្រូពេទ្យ គិត​មក​​ដល់​ពេល​នេះ​ អាកា​រៈ​​ជំងឺ​លោក​តា​​សង់ ស៊ី​ស បាន​ធូ​រស្រាល​បន្តិច​​ហើយ ប៉ុន្តែ​ក្រុម​គ្រូពេទ្យប្រាប់​ថា ត្រូវ​បន្ត​ឱ្យ​​លោក​សម្រាក​ ដើម្បី​តាម​​ដាន​ជំងឺ​​ទៀត ខណៈ​​​ដែល​ដៃជើង​របស់​លោក​​មិន​ទាន់​អាច​កម្រើក​បាន​នៅឡើយ​ ។