ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌នៃកាបូបលុយដែលអាចនាំលុយធំចូលមករកអ្នក។ តើមានអ្វីខ្លះទៅ?
កាបូបលុយពណ៌លឿង និងពណ៌មាស ជាពណ៌ដែលអាចលើកលាភអ្នកឱ្យខ្ពស់ខ្លាំង ដោយជួយមុខរបរ និងការងារអ្នកបានល្អណាស់។ ចំពោះពណ៌លឿង ក្រោយពេលដែលអ្នកប្រើរួច នឹងមានអ្នកតាមជួយច្រើន។ ចំណែកពណ៌មាសវិញ សក្ដិសមចំពោះអ្នកដែលធ្វើការបណ្តាក់ទុន ដោយអាចប្រមូលបានផលខ្ពស់ខ្លាំងចូលមក។
កាបូបលុយពណ៌កាហ្វេ និងពណ៌ត្នោតវិញ អាចប្រមូលផ្តុំទ្រព្យធំមកក្បែរខ្លួនអ្នក។ ជាពិសេស ក៏មានលុយច្រើនចូលមកដែរ។ ដូច្នេះ បើអ្នកមិនស្រឡាញ់ពណ៌លឿង និងពណ៌មាស អ្នកអាចប្រើពណ៌កាហ្វេ និងត្នោតបាន។
កាបូបលុយពណ៌ខ្មៅ ក៏ជាកាបូបដែលអាចការពារ និងទប់លុយជាប់ដែរ មិនសូវហូរចេញក្រៅទេ។ ដូច្នេះ មិនថានារី ឬបុរសគឺអាចប្រើពណ៌នេះទាំងអស់ ព្រោះអាចនាំទ្រព្យជូនអ្នកដូចគ្នា៕
ចែករំលែកព័តមាននេះ