ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ជប៉ុន​ស្រស់​សោភាទាំង​10​នាក់​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​ស្រី​ជប៉ុន​ស្រស់​សោភា​១០​នាក់​ប្រចាំឆ្នាំ​២០១៦ យោង​តាម​គេហទំព័រ The mesh news ៖

១-​នាង Masami Nagasawa
តារា​សម្តែង ម៉ូ​ដែល និង​ជា​ពិធី​ការិនី​វ័យ

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​ស្រី​ជប៉ុន​ស្រស់​សោភា​១០​នាក់​ប្រចាំឆ្នាំ​២០១៦ យោង​តាម​គេហទំព័រ The mesh news ៖

១-​នាង Masami Nagasawa
តារា​សម្តែង ម៉ូ​ដែល និង​ជា​ពិធី​ការិនី​វ័យ ២៨​ឆ្នាំ​នាង Masami Nagasawa ដ៏​រម្យទម​ស្ថិត​ក្នុង​កំ​ពូ​តារាង​ក្នុង​ចំណោម​តារា​ស្រី​ស្រស់​ស្អាត​ផ្សេង​ទៀត ។

នាង Masami Nagasawa លេចមុខ​ក្នុង​ខ្សែភាពយន្ត​ដំបូង​មាន​ចំណងជើង​ថា Gunjo ក្នុង​ឆ្នាំ​២០០៩ ។ ចាប់តាំងពី​ពេល​នោះ​មក​នាង​បាន​សម្តែង​ច្រើន​រឿង​ដូច​ជា​រឿង Godzilla, Final Wars, From up to poppy hill, Rough, Socratic in love, Tokyo SOS និង​រឿង The Crossing Part 1 ។ នាង Masami Nagasawa គឺជា​តារា​សម្តែង​ដែល​មាន​ផ្សព្វផ្សាយ​ពា​ណិ​ជ្ច​កម្ម និង​ថត​រឿង​យូរ​ជាងគេ ព្រោះ​នាង​ជាតា​រា​ស្រី​មាន​ទេព​កោសល្យ​ខ្ពស់ ព្រមទាំង​ធ្លាប់​ទទួល​ពានរង្វាន់​ជាតា​រា​ស្រី​ឆ្នើម​ជា​ច្រើន ។

២-​នាង Emi Takei
តារា​សម្តែង ម៉ូ​ដែល និង​តារាចម្រៀង​វ័យ​២២​ឆ្នាំ​នាង Emi Takei មាន​និស្ស័យ​ពី​កំណើត​ផ្នែក​ម៉ូ​ដែល ។ នាង​បាន​ប្រកាសប្រាប់​ឪពុក​ម្តាយ​ថា រយៈពេល​៣​ឆ្នាំ នៅ​វិទ្យាល័យ​នាង​នឹង​កសាង​ជីវិត​ឱ្យ​ក្លាយជា​តារា​ម៉ូ​ដែល​ឱ្យ​បាន ។ ក្រោយ​ពី​តាំងចិត្ត​ដូច្នេះ ហើយ​នាង Emi Takei បាន​ចូលរួម​ប្រលង​ក្នុង​ការ​ប្រកួត​សម្រស់​លើក​ទី​១១ នៅ​ប្រទេស​ជប៉ុន។ ក្នុង​ការ​ប្រកួត​នេះ​នាង​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ពីរ គឺ​ពានរង្វាន់​ផ្នែក​តារា​ម៉ូ​ដែល Model Division Award និង​ពានរង្វាន់​ពហុ​ផ្សព្វផ្សាយ Multi-Media Award ។

៣-​នាង Kurara Chibana
តារា​សម្តែង ម៉ូ​ដែល វ័យ​៣៤​ឆ្នាំ​នាង Kurara Chibana ជា​អតីត​បវរកញ្ញា​ចក្កវាឡ​ជប៉ុន ឆ្នាំ​២០០៦ ចំណាត់ថ្នាក់​ទី​២ ។ ស្រី​ស្អាត​រូប​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​របស់​នាង​ល្បីឈ្មោះ​ដោយសារ​តែ​ពានរង្វាន់​គ្រង​សម្លៀក​បំពាក់​ជាតិ​បាន​ល្អ​ដាច់​គេ​ក្នុង​ឆ្នាំ​២០០៦ ។ Kurara Chibana មាន​ទំហំ​ដើមទ្រូង​៩០​សង្ទីម៉ែត្រ ចង្កេះ​៦០​សង្ទីម៉ែត្រ និង​ត្រគាក​៩០​សង្ទីម៉ែត្រ ។

៤-​នាង Maria Ozawa
តារា​សម្តែង ម៉ូ​ដែល និង​ជា​អតីត​តារា​សិច​ជប៉ុន វ័យ​៣០​ឆ្នាំ នាង Maria Ozawa និយាយ​ថា នាង​សកម្ម​រឿង​ផ្លូវភេទ​តាំងពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ ពោល​គឺ​បាន​រៀន​ក្បាច់​រួម​ភេទ​ចម្រុះ​ចំនួន​៤៨​ក្បាច់ ក្នុង​សៀវភៅ​ដែល​នាង​បាន​ទិញ​ពី​ផ្សារ ។ ក្រៅពី​នេះ​នាង Maria Ozawa ធ្លាប់​លេចមុខ​ក្នុង​ប​ញ្ចី​តារា​សិច​អាស៊ី​លេចធ្លោ​ក្នុង​ចំណោម​៥០​នាក់ ដោយ​នាង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៧ របស់​ទ​ស្សាវ​ដ្តី Complex និង​តារា​ស្រី​សិច​ស៊ី​បំផុត​ក្នុង​ចំណោម​តារា​ស្រី​ស៊ិ​ច​ស៊ី​៥០០​នាក់​ក្នុង​លោក​ក្នុង​ឆ្នាំ​២០១៥ ។

៥-​នាង Mao Inoue
តារា​ឈ្នះ​ពានរង្វាន់​ជប៉ុន​វ័យ​២៩​ឆ្នាំ​នាង Mao Inoue បាន​បង្ហាញមុខ​លើក​ដំបូង​លើ​ឆាក​ក្នុង​ឆ្នាំ​១៩៩៩ ជា​ក្រុម​ចម្រៀង​វ័យ​ក្រោម​១៥​ឆ្នាំ ហើយ​នាង​ត្រូវ​មហាជន​ស្គាល់​តាម​រយៈ​ការ​សម្តែង​ក្នុង​រឿ​ត​ភាគ​ទូរទស្សន៍​ជប៉ុន​ជា​តួអង្គ Akane Imai ។

៦-​នាង Nozomi Sasaki
តារា​ម៉ូ​ដែល​គួរ​ឱ្យ​ទាក់ទាញ​វ័យ​២៨​ឆ្នាំ​នាង Nozomi Sasaki គឺជា​តារា​បង្ហាញ​ម៉ូ​ដ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ពី​ខេត្ត Akita ។ នាង Nozomi Sasaki ចាប់ផ្តើម​អាជីព​របស់​នាង​តាំងពី​អាយុ​១៤​ឆ្នាំ​ម្ល៉េះ ។ ចាប់តាំងពី​ពេល​នោះ​មក​នាង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ចាងហ្វាង ផលិតកម្ម​នានា ហើយ​បាន​ចួ​ល​រួម​សម្ដែង​ជា​ច្រើន​រឿង ។

៧-​នាង Reon Kadena
តារា​សម្តែង ម៉ូ​ដែល និង​ជា​អតីត​តារា​សិច​វ័យ​៣០​ឆ្នាំ​នាង Reon Kadena ធ្លាប់​កាសែត Asahi Press ចេញផ្សាយ​រូបថត​ស្រាត​របស់​នាង​ក្នុង​អាល់​ប៊ុ​ម​រូបថត​កាលពី​អាយុ​១៨​ឆ្នាំ នា​ឆ្នាំ​២០០៤ ។

៨-​នាង Miyako Miyazaki
តារា​បង្ហាញ​ម៉ូ​ដ និង​ជា​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០០៣ វ័យ​៣៨​ឆ្នាំ​នាង Miyako Miyazaki ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នកឯកទេស​ម៉ូ​ដ​សម្លៀក​បំពាក់​របស់​ប្រទេស​ជប៉ុន ព្រោះ​នាង​មាន​និស្ស័យ​ពី​ធម្មជាតិ​គួប​ផ្សំ​នឹង​ការ​ប្រឹងប្រែង​របស់​នាង ។ Miyako Miyazaki បាន​ក្លាយជា​តារា​ម៉ូ​ដែល​នៅ​វ័យ​១៧​ឆ្នាំ បន្ទាប់​មក​នាង​បាន​បង្ហាញមុខ​លើ​ទស្សនាវដ្តី​ជប៉ុន Different Magazine ។

៩-​នាង Yukie Nakama
តារា​សម្តែង ចម្រៀង និង​ជា​អតីត​តារា​សិច​វ័យ​៣៦​ឆ្នាំ​នាង Yukie Nakama កើត​ក្នុង​ត្រកូល​អ្នកនេសាទ ។ នាង Yukie Nakama បាន​លេចមុខ​តាម​កញ្ចក់​ទូរទស្សន៍​លើក​ដំបូង​ក្នុង​រឿង Mō gaman Dekinai នា​ឆ្នាំ​១៩៩៦​។ ចាប់តាំងពី​ពេល​នោះ​មក​នាង​តែងតែ​បង្ហាញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ​សម្តែង​រហូត​ទាល់តែ​ទទួល​បាន​ពានរង្វាន់​ជាតា​រា​ស្រី​ឆ្នើម​នៅ​ប្រទេស​ជប៉ុន ហើយ​ក៏​ជាតា​រា​ស្រី​ស្រស់​សោភា​ម្នាក់​ផង​ដែរ ។

១០-​នាង Keiko Kitagawa
តារា​សម្តែង និង​អតីត​តារា​ម៉ូ​ដែល​វ័យ​២៩​ឆ្នាំ​នាង Keiko Kitagawa គឺជា​តារា​ស្រី​ស្រស់​ស្អាត​ក្នុង​ចំណោម​តារា​ស្រី​ផ្សេង​ទៀត​នៅ​ជប៉ុន ៕