ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​រថយន្ត​ថៃ​ចូល​ដឹក​ពលករ​ក្នុង​ដី​ខ្មែរ​នៅ​ច្រករបៀង​ទំនប់​ដាច់ ចុះ​សមត្ថកិច្ច​ខ្មែរ ?

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា រថយន្ត​០២​គ្រឿង​របស់​ថៃ​បាន​ចូល​ដឹក​ពលករ​ជិត​៣០​នាក់​ក្នុង​ដី​ខ្មែរ​ញាត់​ណែន​ដូច​កាតំ​នៅ​ចំណុច​ច្រករបៀង​ទំនប់​ដាច់ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា រថយន្ត​០២​គ្រឿង​របស់​ថៃ​បាន​ចូល​ដឹក​ពលករ​ជិត​៣០​នាក់​ក្នុង​ដី​ខ្មែរ​ញាត់​ណែន​ដូច​កាតំ​នៅ​ចំណុច​ច្រករបៀង​ទំនប់​ដាច់ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ នាំ​ចូល​ទៅ​ថៃ​ដោយ​គេ​មិនឃើញ​សមត្ថកិច្ច​ខ្មែរ​ទប់ស្កាត់​សួរនាំ​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ថៃ​ទាំង​២​គ្រឿង​នោះ​ពាក់​ស្លាក​ថៃ​ព៌​ណ​ដូច​គ្នា មួយ​គ្រឿង​ដឹក​កាបូប​និង​អីវ៉ាន់​របស់​ពលករ​និង​មួយ​គ្រឿង​ទៀត​ប្រភេទ​១២​កៅអី ដឹក​ពលករ​ខ្មែរ​២៧​នាក់ បើក​ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​រលូន បន្ទាប់​ពី​សមត្ថកិច្ច​យោធា​ព្រំដែន​បិទ​បើក​បា​រ៉ា​ស់​ឲ្យ ដោយ​គ្នា​ការ​សួរនាំ​ទប់ស្កាត់​ឡើយ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​នាំ​ពលករ​ទៅ​ថៃ ។

ប្រភព​បន្ត​ថា ក្រៅពី​រថយន្ត​ថៃ​ចូល​ដឹក​ពលករ​ខ្មែរ​ក្នុង​ដី​ខ្មែរ​នោះ នៅ​ស្រក​របៀង​ទំនប់​ដាច់​នេះ ក៍​មាន​រថយន្ត​ធុន​យក្ស​គ្រប​កៅស៊ូ​តង់​ជិត​ៗ​ចំនួន​៣​គ្រឿង​ចត​នៅ​ទីនោះ​ដែរ មិនដឹង​ថា​ផ្ទុកទំនិញ​អ្វី​ឲ្យ​ប្រាកដ​ឡើយ គ្រាន់តែ​មន្ត្រី​យោធា​ព្រំដែន​និយាយ​មិន​ចង់​ហើបមាត់​ថា​ជា​អង្ករ​នាំ​ពី​ប្រទេស​វៀតណាម​យក​ទៅ​ឲ្យ​ឈ្មួញ​ថៃ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ​ច្រករបៀង​ទំនប់​ដាច់ ក៍​មាន​ឈ្មួញ​នាំ​ចូល​មាន់​រស់​ពី​ថៃ​ជា​រៀង​រាល់​យប់​ថ្ងៃ​ផង​ដែរ ។ ជុំវិញ​ព័ត៌មាន​នេះ​ដែរ មន្ត្រី​យោធា​ព្រំដែន​មិន​និយាយ​អ្វី​បន្ថែម​នោះ​ឡើយ​នៅ​ពេល​សួរនាំ​ពី​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​ខាងលើ ៕