ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយវ័យជិត៨០​ឆ្នាំ​មិនចេញក្រៅផ្ទះ​​៣​ថ្ងៃ លុះឆ្ងល់​កាត់​សោ​ចូល​មើល ផ្អើ.លជិតផ្សារស្ទឹងមានជ័យថ្មី​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកយាយ​វ័យ​៧៩​ឆ្នាំ​ម្នាក់ ត្រូវ​បានគេ​​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​ជាប់​

រាជធានី​ភ្នំពេញ ៖ លោកយាយ​វ័យ​៧៩​ឆ្នាំ​ម្នាក់ ត្រូវ​បានគេ​​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​ជាប់​នឹង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ក្នុង​ក្រុម​៤ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ។

​លោកយាយ​​រង​គ្រោះឈ្មោះ សេង ហ៊ា​ង អាយុ​៧៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​​ក្នុងភូមិឃុំ​​កើតហេតុ​ខាងលើ​ ។ លោកយាយ​ស្នាក់​នៅ​តែ​ម្នាក់ឯង​ជា​ច្រើន​ឆ្នាំកន្លងមក​​ហើយ ដោយ​លោកយាយ​ជា​ស្ត្រី​ម៉េ​ម៉ា​យ​ មានកូនស្រី​ម្នាក់ ហើយ​កូនស្រី​រូបនោះ​បាន​​រស់នៅ​បែក​គ្នា​​ពីលោកយាយរងគ្រោះ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ។

​តាម​ប្រភព​ព័ត៌មាន​ពី​​​អ្នក​​ជិតខាង​បាន​​អោយ​ដឹង​ថា មុនពេលកើតហេតុ ​អស់​​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ មិនឃើញ​លោកយាយរងគ្រោះ​​ចេញពី​ក្នុង​លំនៅ​ឋានមកខាង​​ក្រៅ​សោះ ​ដោយ​លោកអ៊ំ​ប្រុស​ម្នាក់​មានការ​ងឿងឆ្ងល់ និង​សង្ស័យ ក៏​រាយការណ៍​ជូន​មេ​ភូមិ ​ដើម្បី​សុំ​អោយ​ជួយ​អន្តរាគមន៍ ក្រែង​លោកយាយ​មាន​បញ្ហា​អ្វី​នៅ​ខាងក្នុងផ្ទះ​ ។

តាម​ប្រភព​ដដែលបានបន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើនេះ​ហើយ លោក​ប្រធាន​ភូមិ​បាន​រាយការណ៍​បន្ត​ជូន​សមត្ថកិច្ច​មូលដ្ឋាន និ​ង​បាន​​ទាក់ទង​ទៅ​​ជាង​អោយចុះ​មក​​​ជួយ​កាត់​សោរ​ទ្វារផ្ទះ​ ។ លុះ​ពេល​កាត់​សោរួចហើយ​ ក៏នាំគ្នា​​ចូល​ទៅ​ខាងក្នុងផ្ទះ​​​ ស្រាប់តែ​ប្រទះ​ឃើញ​លោកយាយ​​រងគ្រោះ​​ខាងលើ ដេក​ស្លា.ប់​លើ​គ្រែ​ក្នុង​បន្ទប់​ បង្កការ​ភ្ញាក់​​ផ្អើល​កើតឡើង​តែ​ម្តង​។

សមត្ថកិច្ច​បាន​ពិនិត្យ​ផ្ទះ​​កើតហេតុ និងស.ព​រួច​មក រក​ឃើញ​ថា ​លោកយាយ​​រង​គ្រោះ គឺ​ដេក​ស្លា.ប់​តែ​ម្នាក់ឯង​ ព្រោះ​ផ្ទះ​កើតហេតុ ជាប់​សោ​​ពី​ខាងក្នុង ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​របស់​នគរបាល​មូលដ្ឋាន​​តែប៉ុណ្ណោះ​ រង់​ចាំ​នគរបាល​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ មក​ធ្វើការ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​សិន ដើម្បី​កំណត់​ឱ្យ​បាន​១០០​ភាគរយ​ថា​ លោក​យាយ​រងគ្រោះ​ស្លា.ប់បាត់បង់ជីវិតដោយសារមូលហេតុ​​អ្វីឱ្យពិតប្រាកដ​ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ បើ​តាម​ការ​អោយ​ដឹង​ពី​នារី​​ម្នាក់​ត្រូវ​ជា​ចៅ​បង្កើត​ម្នាក់​របស់​លោកយាយ​រង​គ្រោះ​បាន​ឱ្យ​​ដឹង​ថា ៖ លោកយាយ​របស់​​នាង​​​រស់នៅ​តែ​ម្នាក់ឯងអស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​កន្លងមក​ហើយ ​ដោយ​រូប​នាង​តែងតែ​​ឧស្សាហ៍​ចេញ-ចូល​ទៅ​មើល​លោកយាយ​ជា​បន្តបន្ទាប់​ផង​ដែរ ដោយសារ​តែ​​ម្តាយរបស់នាង និង​លោកយាយរងគ្រោះ​ មាន​បញ្ហា​មិន​ចុះសម្រុង​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ