ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ថា​ នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​គាំទ្រ បើ​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា ដែល​អះអាង​ថា​ខ្លួន​ជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូន​បង្ហោះ​នៅ​លើ Facebook របស់​នាង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា ដែល​អះអាង​ថា​ខ្លួន​ជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូន​បង្ហោះ​នៅ​លើ Facebook របស់​នាង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ធ្វើការ​គាំទ្រ​ចំណាត់ការ​របស់​តុលាការ​ក្នុង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ។

ជាមួយ​គ្នា​នេះ​ដែរ ធី សុវណ្ណ​ថា ដែល​គេ​ស្គាល់​ថា​ជា​យុវនារី​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ខាង​នយោបាយ​គាំទ្រ​បក្ស​ប្រឆាំង​អំឡុង​ពេល​និង​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ ក៏បាន​ទាមទារ​ឲ្យ​លោក កឹ​ម សុខា មាន​ភាព​ក្លាហាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ ។

មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៦ ។

ការ​លើក​ឡើង​របស់​កញ្ញា ធី សុវណ្ណ​ថា ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា ជា​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ល​ទ្ឋ​ផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា​មែន​នោះ ៕