ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ផាក​ពិន័យ! ​​បើ​​​​នៅតែរឹ​ង​ទទឹង​​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ឆ្កែ​រាប់​សិប​ក្បាល​ត្រូវ​​​ម្ចាស់​របស់​វា​ដឹក ​ឬ​បណ្តើរ​​យក​ទៅ​ជាមួយ​​ក្នុង​ពេល​ពួក​គាត់​​ទៅ​កម្សាន្ត ​ឬ​ហាត់ប្រាណ​នៅ​តាម​​​សួន​ច្បារ​ ​បង្ក​ឱ្យ​​​​ជុះនោម​ ជុះអាចម៍ បណ្តាល​ឱ្យមាន​​ភាព​​អាប់​អួរ និង​បរិស្ថាន​មិនល្អ​​ ក្នុង​រាជធានី​ភ្នំពេញ ។

ដោយសា​រ​តែ​ហេតុ​ផល​​ខាងលើ​​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ និង​ដាក់​បំរាម​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ដឹក​សត្វ​​ ទៅ​ជុះនោម​​ដាក់​សួនច្បារ ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​អាជ្ញាធរ​នឹង​មាន​វិធានការ​ផាក​ពិ​ន័យ​នៅ​ពេល​ខាង​មុខ ប្រសិនបើ​មានកា​រ​អប់រំ​ ហើយ​មិន​ស្តាប់ ។

លោក​​មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល និង​ជា​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឱ្យ​​កោះសន្តិភាព​ដឹង​តាម​រយៈ​​ទូរស័ព្ទ​នៅ​ថ្ងៃ​​ទី​២៦​ ឧសភា​​ ថា បច្ចុប្បន្ន សាលា​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​​​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ​បាន​បណ្តើរ​សត្វ (​ឆ្កែ​) ​ដែល​ខ្លួន​​ចិញ្ចឹមឱ្យ​​ទៅ​ជុះនោម​​លើ​សួនច្បារ​​ដ៏​ស្រស់​ស្អាត ហើយ​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពីសា​លា​រាជធានី​ភ្នំពេញ ។