ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​តណ្ហា​ ចាប់​​​​ក្មេង​​ស្រី​បំពេញ​កាម​​​ក្នុង​បន្ទប់​ទឹក​​​

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ ​បុរស​ម្នាក់​ ត្រូវ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា ​២០១៦​ ក្រោយ​​ពី​ធ្វើ​សកម្ម​ភាព​​ចាប់រំលោ.ភ​​លើ​ក្មេង​ស្រី​ជា​អ​នី​​តិ​ជន ​​មិន​ទាន់​គ្រប់​​អាយុ​ម្នាក់ចំនួន​២លើក ស្ថិត​​​នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយកន្លែង ។

ខេត្តស្ទឹងត្រែង ​៖ ​បុរស​ម្នាក់ត្រូវ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា ​២០១៦​ ក្រោយ​​ពី​ធ្វើ​សកម្ម​ភាព​​ចាប់​រំលោភ​​លើ​ក្មេង​ស្រី​ជា​អ​នី​​តិ​ជន ​​មិន​ទាន់​គ្រប់​​អាយុ​ម្នាក់ចំនួន​២លើក ស្ថិត​​ក្នុង​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយកន្លែង ។

​ប្រភព​​ឱ្យ​ដឹង​​ថា​ ​ជន​សង្ស័យ​ឈ្មោះ​ចាន់ នឿ​ន អាយុ​២៨​ឆ្នាំ​ មាន​ទីលំ​នៅ​​ភូមិ​រា​ជានុ​កូ​ល​ ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​ត្រូវ​​ចាប់​ខ្លួន​ បន្ទាប់​ពី​​មាន​ពាក្យបណ្តឹង​ពីក្រុម​​គ្រួសារ​​​យុវតី​រង​​គ្រោះ​​​ ។​

ប្រភព​​បន្ត​ថា ​ការ​​ចាប់ខ្លួន​​​​​ជនសង្ស័យ​ខាងលើ​ គឺ​ដោយសារ​មានការ​បង្ហាញ​​អត្តសញ្ញាណ​ពី​ក្មេង​ស្រី​​រង​គ្រោះ​ថា​ បុរស​ម្នាក់​​នោះ​ បាន​ចាប់​​នាង​រំលោភ​ដល់​ទៅ​២​លើក ​ខណៈ​​នាង​​កំពុង​សម្អាត​​​បន្ទប់ទឹក​​​ក្នុងស្ថានីយប្រេង​ឥន្ទ​នៈ​​ ។

លោក​ប៉ា​ង ឡុ​ច អធិការរង​ក្រុង​ស្ទឹង​ត្រែងឱ្យ​​ដឹង​ថា ​​​​​​​​​ជនសង្ស័យ​​​ធ្វើ​សកម្មភាព​ចំនួន​២លើក ​ដែល​លើក​ទី​មួយ ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ​និង​លើក​ទី​ពីរ​ ​កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២​​ ឧសភា ​។ ក្រោយ​​ចាប់ខ្លួន​ជនសង្ស័យ​ តាម​ការ​ចង្អុល​បង្ហាញ​​ពី​​ជន​រង​គ្រោះ​ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ​ពិតជា​ការ​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន​​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ នា​រសៀល​ថ្ងៃ​ទី​២៦​ ឧសភា ​ដើម្បី​​ឱ្យ​សាលាដំបូង​ខេត្ត ចាត់ការ​​​​តាម​​​នីតិ​​វិធី ​៕