ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវគ្នា​លួចជិត២ខែហើយ ទើបដឹង!

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​កម្លាំង​ចម្រុះ​បាន​ចាប់​រថយន្ត​ដឹក​ដី​ចំនួន​១៧​គ្រឿង និង​អេ​ស្កា​​វ៉ា​ទ័​រ​ចំនួន​៨​គ្រឿង ព្រមទាំង​អា​ប៊ុល​ឈូស​ដី​ចំនួន​៥​គ្រឿង ដែល​កំពុង​ជីក​កាយ​ដី​បឹង​របស់រដ្ឋ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ ការ​ចាប់​គ្រឿងចក្រ​ខាងលើ​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣

ខេត្តកណ្តាល ៖ ​កម្លាំង​ចម្រុះ​បាន​ចាប់​រថយន្ត​ដឹក​ដី​ចំនួន​១៧​គ្រឿង និង​អេ​ស្កា​​វ៉ា​ទ័​រ​ចំនួន​៨​គ្រឿង ព្រមទាំង​អា​ប៊ុល​ឈូស​ដី​ចំនួន​៥​គ្រឿង ដែល​កំពុង​ជីក​កាយ​ដី​បឹង​របស់រដ្ឋ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ ការ​ចាប់​គ្រឿងចក្រ​ខាងលើ​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ឧសភា ​២០១៦​ នេះ ស្ថិត​នៅ​ចំណុច​ដី​បឹង​ជន្លេន ក្នុង​ឃុំប្ញស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្តាល ដែល​មាន​ផ្ទៃដី​បឹង​សរុប​ប្រមាណ​​ជាង​៦៣​ហិ​កតា ​។

លោក វ៉ិ​ត ធា​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តមាន​ប្រសាសន៍​ថា ដោយ​​មាន​សេចក្តីរាយការណ៍​ពី​សកម្មភាព​ជីកដី​បឹង​លក់​ដ៏​​អនា​​ធិ​ប​តេ​យ្យ មន្ត្រី​រដ្ឋបាល​ខណ្ឌ​ជលផល​រដ្ឋបាល​ខេត្តកណ្តាល បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​កម្លាំង​ចម្រុះ​ឃាត់​រថយន្ត​ជីកដី ឥត​ច្បាប់​​ដាក់​ឱ្យ​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ។

លោក វ៉ិ​ត ធា​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​មាន​ប្រសាសន៍​ថា ការ​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ឃាត់​គ្រឿងចក្រ​រាប់​សិប​គ្រឿង ដែល​លោក​មេឃុំ​ប្ញ​ស្សី​ជ្រោយ ឈ្មោះ​អ៊ុំ ឈុ​ន​ស្រេង អនុញ្ញាត​ឱ្យ​ជីក​នេះ ធ្វើ​ឡើង​តាម​ចំណារ​របស់​លោក​អភិបាល​ខេត្តកណ្តាល ដើម្បី​ឲ្យ​ចុះ​ពិនិត្យ​ដី​សហគមន៍​នេសាទ​​នេះ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ប្រគល់​ដី​បឹង​ជន្លេន​​ជូន​សហគមន៍​នេសាទ ទុក​សម្រាប់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជា​លក្ខណៈ​គ្រួសារ ​។

​លោក​វ៉ិ​ត ធា​រិ​ទ្ធ បន្ត​ថា ក្រោយ​ពី​ការ​ពិនិត្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត ក្នុង​នោះ​រួម​មាន​អេ​ស្កា​វា​ទ័​រ​ចំនួន​៨​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​១៧​គ្រឿង អា​ប៊ុល​៥​គ្រឿង ដែល​ជាប់​ពាក់​ព័​ន្ធ​នឹង​បទល្មើស​ជលផលពី​ការ​ជីក​បឹង​ជន្លេន ដែល​បាន​ធ្វើ​ឡើងអស់​រយៈពេល​ប្រមាណ​ជា​ជាង​២​ខែ​មក​ហើយ ដែល​ជីក​យ៉ាង​អនា​ធិ​ប​តេ​យ្យ​ទាំង​យប់​ទាំង​ថ្ងៃ ។