ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​​​២០​នាក់​ ត្រូវ​​ខាង​ពន្ធនាគារ​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស

5 ខែ មុន
  • កណ្តាល

កឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត បាន​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​ និង​ពិភាក្សា​​ឱ្យ​បាន​ល្អិតល្អន់​និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​បន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត ធ្វើ​យ៉ាង​ណា​ស្រប​ទៅ​នឹង

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត បាន​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​ និង​ពិភាក្សា​​ឱ្យ​បាន​ល្អិតល្អន់​និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​បន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត ធ្វើ​យ៉ាង​ណា​ស្រប​ទៅ​នឹង​ច្បាប់​និង​គោលការណ៍​ណែនាំ​នានា សំដៅ​ជ្រើសរើស​បាន​ទណ្ឌិត​ដែល​ស្នើ​សុំ​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ជា​អ្នក​មានការ​តាំងចិត្ត​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ពល​រដ្ឋ​ល្អ​ក្នុង​សង្គម​ជាតិ​ពិតប្រាកដ អាច​រស់នៅ​ប្រ​កប​ដោយ​សេចក្តីសុខ​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​ក្នុង​សង្គម​ទាំងមូល ។​

Picture

ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​សាលាខេត្ត ដើម្បី​ពិនិត្យ​វាយតម្លៃ​កម្រិត​កែប្រែ​ខ្លួន​របស់​ទណ្ឌិត ដែល​ត្រូវ​ដាក់​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ក្នុង​ឆ្នាំ​២០២២ ខាង​មុខ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ទណ្ឌិត​ទាំងឡាយ​ដែល​អាច​ស្នើ​សុំ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ត្រូវ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​កំណត់​ដោយ​ច្បាប់ ។ សម្រាប់​ទោស​ដែល​មិនមែន​ជា​កម្មវត្ថុ​ក្នុង​ការ​លើកលែងទោស បន្ធូរ​បន្ថយទោស ឬ​ពិបាក​ក្នុង​ការ​លើកលែងទោស និង​បន្ថយទោស​នោះ​គឺ​មាន​ដូច​ជា ទោស​ចាប់ជំរិត​ទារប្រាក់ ប្លន់​សម្លា.ប់ រំលោ.ភ​សម្លា.ប់ ឃាតក.ម្ម​សា.ហាវ​ឃោរ.ឃៅ ទោស​ផលិត​និង​ជួញដូរ​គ្រឿង.ញៀន ភេរវ​កម្ម ជនប្រដាប់អាវុធ ទណ្ឌិត​ទទួលទោស​ច្រើន​ដង ទណ្ឌិត​ដែល​ជាប់​ពន្ធនាគារ​ច្រើន​ដង និង​ទណ្ឌិត​ធ្លាប់​ល្មើស​ជាប់​ពិន័យ​ជាដើម ។

Picture

គួរ​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក​ពិធីបុណ្យ​ធំ​ៗ​ចំនួន​៥ សម្រាប់​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ឲ្យ​ទណ្ឌិត ក្នុង​នោះ​មាន ៖
១-​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​៧​មក​រា
២-​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ
៣-​ពិធីបុណ្យ​វិសាខបូជា
៤-​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង
៥-​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។

Picture

លោក ឯម និមល ប្រធាន​ពន្ធនាគារ​ខេត្ត​បានឱ្យ​ដឹង​ថា អង្គភាព​ពន្ធនាគារ​ខេត្ត បាន​ជ្រើស​យក​ទណ្ឌិត​ចំនួន​២០​នាក់​(​ស្រី​៣​នាក់​)​មក​ដាក់​ជូន​គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍។ ជា​លទ្ធផល ទណ្ឌិត​ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល​៣​ខែ មាន​ចំនួន​១៥​នាក់​(​ស្រី​៣​នាក់​) ទណ្ឌិត​ស្នើ​សុំ​ប​ន្ទូ​រ​បន្ថយទោស​រយៈពេល​១២​ខែ មាន​ចំនួន​១​នាក់ ៕

Picture
Picture
Picture
Picture