ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​បាទី ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀ.ន​

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់…

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ វ៉​ន ឡង់​ឌី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

ការ​ឃាត់ខ្លួន​នេះ ក្រោយ​ពី​អាណាព្យាបាល​ជនសង្ស័យ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ករណី​រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ក្នុងផ្ទះ​របស់​គាត់ ក្នុងភូមិ​-​ឃុំ​ខាងលើ ទើប​កម្លាំង​ជំនាញ​អធិការដ្ឋាន​បាន​ចុះ ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ក្រាម​ស​ថ្លា ០១​កញ្ចប់ សង្ស័យ​សារធាតុ​ញៀន​ខុសច្បាប់ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន មាន​ដប​ទឹក​សុទ្ធ​០១ ទុយោ​០១​ដើម និង​ដែកកេះ​០១ ។

ដោយឡែក នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ លោក​អធិការ​នគរបាល​ស្រុក​បាទី ក៏​បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន បាន​ជនសង្ស័យ ២​នាក់​ទៀត ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ខណៈ​កម្លាំង​ជំនាញ​អធិការដ្ឋាន​បាន​ចុះ​ល្បាត នៅ​ចំណុច​ភូមិ​ត្បូង​ដំរី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បានឃើញ​ជនសង្ស័យ ឈ្មោះ ប៉េង ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជិះ​ម៉ូតូ​ក៏​បាន​ហៅ​សួរនាំ ហើយ​ឆែកឆេរ ក៏​ប្រទះ​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ១​កញ្ចប់ ក៏​ឃាត់ខ្លួន​នៅ​នឹង​កន្លែង និង​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ខុសច្បាប់ ១​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង​។

បន្ទាប់​មក កម្លាំង​នគរបាល​បាន​សាកសួរ​ជនសង្ស័យ ទើប​ឈាន​ទៅ​បន្ដ​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ប៉េ​ន ភា​និ​ច អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ និង​ដកហូត​បាន​ម្សៅ​ក្រាម ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ខុសច្បាប់ ១​កញ្ចប់​ធំ ទូរ​សព្ទ​២​គ្រឿង និង​មូ​តូ​១​គ្រឿង ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៣​នាក់​ខាងលើ​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ