ហោរាចារ្យចិនសែប្រាប់ថា មហាឆ្នាំទាំង៧នេះនៅរង្វង់បីថ្ងៃគឺថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ ទី៩,១០,១១ អ្នកនឹងទទួលបានលាភធំសំណាងល្អហូរលុយមាសប្រាក់ចូលផ្ទះយ៉ាងសន្ធឹកសន្ធាប់ ដូច្នេះដើម្បីកុំឱ្យឱកាសពិសេសនេះកន្លងហួសទៅដោយទទេនោះ លោកអ្នកត្រូវចេះក្ដោបក្ដាប់ និងថែរក្សាឱកាសឱ្យបានល្អដោយការសាងអំពើសុចរិតជានិច្ច លេខហេង៩៩៩ ពណ៌នាំសំណាងក្រហម ខៀវ បៃតង និងប្រផេះ ។
១. ឆ្នាំជូត កំពូលហោរចិនសែបានប្រាប់ថាមហាឆ្នាំជូតត្រូវគោះទ្វារដោយទេវតាទ្រព្យសម្បត្តិទាំងព្រឹកព្រលឹម ។ គ្រាន់តែលោកបោះជើងចេញតាមទ្វារភ្លាមក៏មានសំណាងធ្លាក់ពីលើមេឃមកបុកចំអ្នកតែម្តង លោកអ្នកទទួលបានសំណាងច្រើន លាភធំជុំមាសប្រាក់ហូរចាក់មក ។ លើសពីនេះទៀតនៅរង្វង់បីថ្ងៃនេះ អ្នកក៏ទទួលបានការជួយ និងគាំទ្រពីអ្នកមានមុខមាត់ ដែលនៅក្បែរអ្នក មិនថាអ្នកជួបប្រទះឧបសគ្គអ្វីក៏ដោយ អ្នកអាចដោះស្រាយវាបានយ៉ាងងាយស្រួល ។ មនុស្សកើតឆ្នាំជូតត្រូវបានគោរពដោយថ្នាក់លើរបស់ពួកគេ ហើយមានឱកាសមាសគ្មានទីបញ្ចប់សម្រាប់ភាពរីកចម្រើនឡើយ ។
២. ឆ្នាំខាល នៅរង្វង់បីថ្ងៃនេះអ្នកកើតក្នុងឆ្នាំខាលរមែងមានលាភសំណាងធំ ពួកគេនឹងប្រមូលយកលាភសំណាងទាំងអស់ក្នុងលោក ។ ហិរញ្ញវត្ថុរីកចម្រើន ជោគវាសនាអ្នកផ្លាស់ប្ដូរ ។ នៅពេលនេះរាល់ពេលចេញដើរតាមផ្លូវ មានរ៉ែមាសតាមពីក្រោយ មិនថាចំណាយអស់ប៉ុន្មានទេ ។ បន្តិចម្ដងៗ អ្នកអាចសម្រាកបានយ៉ាងប្រាកដក្នុងពេលនេះ ដោយមិនចាំបាច់ខ្វល់ខ្វាយអំពីការលំបាកណាមួយ ឬមនុស្សអាក្រក់ធ្វើបាបអ្នកឡើយ ។
៣. ឆ្នាំម្សាញ់ មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ពួកគេកើតមកជាមួយនឹងភាពឆ្លាតវាងវៃ ជាងនេះទៅទៀតអ្នកមាននិស្ស័យភាពល្អឥតខ្ចោះ អ្នកត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគោលដៅរបស់អ្នក ។ ប្រសិនបើអ្នកមានគោលដៅច្បាស់លាស់ អ្នកប្រាកដជាត្រូវសម្រេចប្រយោជន៍យ៉ាងធំធេង ។ ម្យ៉ាងវិញទៀត មនុស្សឆ្នាំនេះ មានការខិតខំប្រឹងប្រែង តស៊ូព្យាយាមគ្មានដែនកំណត់ ត្រូវតែទទួលស្គាល់ទេពកោសល្យរបស់ពួកគេ ។ ថ្នាក់លើរបស់អ្នកមានទស្សនៈខុសពីអ្នក លែងបង្កបញ្ហាដល់អ្នកដូចកាលពីអតីតកាលទៀតហើយ ។ នៅរង្វង់បីថ្ងៃនេះអ្នកមានសំណាងខ្លាំងណាស់ លុយកាក់របស់អ្នកមានភាពប្រសើរឡើងច្រើន ។ អ្នកមានសេរីភាពក្នុងការរស់នៅប្រកបដោយភាពសម្បូរសប្បាយ ដូច្នេះសូមថែរក្សាសុខភាពរបស់អ្នក ។ កុំធ្វើការខ្លាំងពេកដែលប៉ះពាល់ដល់សំណាងរបស់អ្នកកំពុងតែមាន ។
៤. ឆ្នាំមមី នៅរង្វង់បីថ្ងៃនេះហិរញ្ញវត្ថុរបស់អ្នកកើនឡើងយ៉ាងឆាប់រហ័ស អ្នកក៏នឹងភ្ញាក់ផ្អើលផងដែរ ។ ដោយសារតែភាពវៃឆ្លាតរបស់អ្នក អ្វីៗអាចដោះស្រាយបានយ៉ាងងាយស្រួល ដូច្នេះហើយអ្នកត្រូវបានផ្តល់ឱកាសដោយថ្នាក់លើរបស់អ្នក ដែលត្រូវបានចាត់តាំងឱ្យទៅធ្វើគម្រោងធំៗជាច្រើន ។ នោះហើយជាមូលហេតុដែលអ្នកមានប្រភពចំណូលដ៏ធំ។ នេះជាឱកាសរបស់អ្នកក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក ដូច្នេះត្រូវប្រើវាឱ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ។ លើសពីនេះ អ្នកក៏ត្រូវយកចិត្តទុកដាក់លើសុខភាពខ្លួនឯងឱ្យបានច្រើនផងដែរ កុំរវល់ជាមួយការងាររហូតភ្លេចញុំាអាហារ ។ សុខភាពល្អ ធ្វើអ្វីក៏ងាយស្រួលដែរ ។ ជូនពរសុខភាពល្អ លុយកាក់ហូរចូលឈឹបៗ ។
៥. ឆ្នាំវក លោកអ្នកសម្បូរលុយចាយហូរហៀរ ង៉ូវហេងឡើងខ្លាំងទាញលាភទម្លាក់លុយចូលមករាល់ថ្ងៃ ។ នៅរង្វង់បីថ្ងៃនេះអ្នកកើតឆ្នាំវកជាមនុស្សទៀងត្រង់មានភ័ព្វល្អ មានបញ្ញាច្រើនចម្រើនដោយទ្រព្យសម្បត្តិតាំងពីកំណើតមកសម្បូរមាសប្រាក់ហូរហៀរ ។ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាជានិច្ច ។
៦. ឆ្នាំរកា នៅក្នុងរង្វង់បីថ្ងៃនេះលោកអ្នកសម្បូរលុយចាយហៀរដៃមានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាលនិងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីខ្ពស់ត្រដែត ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយ និងការយល់ចិត្តគ្នាប្រពៃណាស់ ។
៧. ឆ្នាំកុរ ជាតិជាមនុស្សល្អ រាសីខ្ពស់ត្រដែត កាលពីមុនលោកអ្នកធ្វើអ្វីឃើញថាជួបបញ្ហាបន្តិចបន្តួចចូលយាយី ប៉ុន្តែយ៉ាងណាមកដល់ពេលនេះបើលោកអ្នកចេះរៀបចំដំណើរការងារឱ្យបានត្រឹមត្រូវនោះ បញ្ហាដែលលំបាកនឹងប្រែមកធូរស្បើយវិញមិនខាន ។ ដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញជាទីពេញចិត្ត ។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិននាំគ្រាំគ្រាចិត្តនៅពេលក្រោយ ៕ សាន សារិន
ចែករំលែកព័តមាននេះ