ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ពី​យ៉ា ពី​ន ទម្លាយ​រឿងរ៉ាវ​នៅ​ពីក្រោយ​មានកូន​ស្រី​ម្នាក់​មុន​ចូល​សិល្បៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​មួយ​ចំនួន ជា​ពិសេស​ចង្កោម​អ្នកសិល្បៈ​សុទ្ធតែ​បានដឹង​ថា តារា​សម្តែង និង​កំប្លែង​នាង ពី​យ៉ា ពី​ន គឺ​មានកូន​ស្រី​ម្នាក់​រួច​មក​ហើយ ខណៈ​ពេល​ដែល​នាង​តែងតែ​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​

រាជធានី​ភ្នំពេញ ៖ មហាជន​មួយ​ចំនួន ជា​ពិសេស​ចង្កោម​អ្នកសិល្បៈ​សុទ្ធតែ​បានដឹង​ថា តារា​សម្តែង និង​កំប្លែង​នាង ពី​យ៉ា ពី​ន គឺ​មានកូន​ស្រី​ម្នាក់​រួច​មក​ហើយ ខណៈ​ពេល​ដែល​នាង​តែងតែ​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​ឪពុក​កូន​របស់​នាង​។ យ៉ាងណា តារា​រូប​នេះ​បាន​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​នៅ​ពីក្រោយ​មូលហេតុ​ដែល​នាង​មានកូន​ស្រី​ម្នាក់ ដោយ​មិន​មាន​ស្វាមី​។

តារា​សម្តែង និង​កំប្លែង​នាង ពី​យ៉ា ពី​ន បាន​អះអាង​កោះសន្តិភាព​ឱ្យ​ដឹង​ថា «​បច្ចុប្បន្ន​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​តែងតែ​ដឹង​ពី​រឿងរ៉ាវ​របស់​នាង​ពី​ការ​មានកូន​ស្រី​ម្នាក់ មុន​ពេល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​»​។

នាង​បញ្ជាក់​ថា «​កន្លង​មក នាង​មិន​ដែល​ចេញ​មុខ​បញ្ជាក់​អោយ​បាន​ច្បាស់លាស់​ឡើយ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​»​។ នាង​ថា »​តាម​ពិត​ទៅ នាង​អាណិត​ស្រឡាញ់​ក្មេង​ស្រី​ដែល​កំពុង​រស់នៅ​ជាមួយ​គ្នា​នេះ​ដូច​ជា​កូនបង្កើត​នាង​មែន ប៉ុន្តែ​តាម​ពិត​ជាក់ស្តែង​ក្មេង​ស្រី​រូប​នោះ​មិនមែន​ជា​កូនបង្កើត​នាង​ឡើយ​»​។ នាង​បន្ថែម​ថា «​ក្មេង​ស្រី​ម្នាក់​នោះ គឺ​គ្រាន់តែ​ជា​ក្មួយបង្កើត​របស់​នាង​តែ​ប៉ុណ្ណោះ តែ​ដោយសារ​គ្រួសារ​គាត់​មាន​បញ្ហា ទើប​នាង​បាន​យក​មក​រស់នៅ​ជាមួយ​នាង​។

ពី​យ៉ា ពី​ន បាន​លើក​ឡើង​ទៀត​ថា «​ប៉ា​ម៉ាក់​របស់​គាត់​បាន​លែងលះ​គ្នា ហើយ​ពេល​លែងលះ ប៉ា​របស់​គាត់​បានរ​ត់ទៅ​បួស ចំណែក​ម៉ាក់​គាត់​ក៏​បាន​ទៅ​មានគ្រួសារ​ថ្មី​ទៀត​។ ហេតុ​ដូចនេះ ទើប​នាង និង​ម្តាយ​របស់​នាង បាន​សម្រេច​យក​គាត់​មក​ចិញ្ចឹម ហើយ​ចាត់​ទុក​គាត់​ដូច​ជា​កូនបង្កើត​ដូច្នេះ​ដែរ​»​។

យ៉ាងណា បើ​តាម ពី​យ៉ា ពី​ន ថា កាលពី​ម្តាយ​នាង​នៅ​មានជីវិត​គឺ​គាត់​តែង​បារម្ភ​ថា បើ​អត់​ពី​គាត់​ទៅ មិនដឹង​មាន​អ្នក​ណា​មើលថែ​ចៅ​គាត់​នោះ​ទេ​។ ដូច្នេះ​ក្រោយ​អត់​ពី​ម្តាយ​នាង​ទៅ នាង​ក៏​បាន​យក​ក្មួយ​មក​មើលថែ​ដូច​កូនស្រី​របស់​ខ្លួន ខណៈ​ពេល​នោះ​ក្មួយ​បាន​ស្រឡាញ់ និង​ហៅ​នាង​ម៉ាក់​ៗ​ផង​ដែរ​»​។

ស្រី​ពី​ន បន្ថែម​ថា ជា​ទូទៅ​មហាជន​មួយ​ចំនួន​តែងតែ​មានការ​យល់​ច្រឡំ​ថា នាង​មានកូន​ស្រី​ម្នាក់​រួច​ហើយ ក្នុង​នោះ​ពួក​គេ​ក៏​បាន​យល់​ថា នាង​ជា​អ្នកសិល្បៈ គឺ​ត្រូវ​មានការ​លាក់បាំង​ពី​បញ្ហា​គ្រួសារ​ជា​រឿង​ធម្មតា​»​។

ទោះជា​យ៉ាងណា នាង​ក៏​មិន​ចង់​លាក់បាំង​អ្វី​ឡើយ ប្រសិនបើ​នាង​ពិតជា​មានគ្រួសារ និង​មានកូន​នោះ ប៉ុន្តែ​សម្រាប់​ពេល​នេះ​នាង​ចង់​បញ្ជាក់​ថា បេះដូង​របស់​នាង​គឺ​នៅ​ទំនេរ មិន​ទាន់​មាន​ទាក់ទង​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​»​។

ដោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពី​ទំនាន​ក់​ទំនង​ក្រៅ​ឆាក​ជាមួយ​លោក អៀង ចេ​ន​ឡា នោះ តារា​សម្តែង និង​កំប្លែង​នាង ពី​យ៉ា ពី​ន ក៏​បាន​លើក​ឡើ​ថា «​វា​ជា​រឿង​មិន​អាច​កើតឡើង​ឡើយ ព្រោះ​នាង និង​លោក អៀង ចេ​ន​ឡា ស្គាល់គ្នា​យូរ និង​បាន​រាប់អាន​គ្នា​ដូច​ជា​បងប្អូន​តែ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ