រំភើបណាស់! នេះជាប្រវត្តិសាស្ត្រមួយដែលបវរកញ្ញាកម្ពុជា ចូលដល់ Top 10 ហើយ(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កញ្ញាប៉ូគីមថេង សុតធីតា បានសាងនូវមោទនភាពជាតិដ៏អស្ចារ្យ ដោយនាងបានក្លាយជានារីកម្ពុជាដ៏ឆ្លាតវៃលើឆាកអន្តរជាតិ រហូតឈានដល់ចំណុចខ្លាំងដែល ពលរដ្ឋកម្ពុជាចង់ឃើញអស់ជាច្រើនឆ្នាំមកហើយ។
ម្នាក់ៗជាអ្នកគាំទ្រអរស្ទើរហោះគ្រប់គ្នា នៅពេលប្រកាសថា កម្ពុជាមានសិទ្ធិចូលដល់១០ ប្រទេសចុងក្រោយ ព្រោះឈ្នះដាច់ការបោះឆ្នោតផ្នែកប្រជាប្រិយភាពនៃព្រឹត្តិការណ៍ប្រកួតMiss Grand International 2021 ដែលទើបបិទបញ្ចប់ក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១មុនេះ។

សំឡេងហ៊ោកញ្ជៀវ លាន់ឮតាមគេហដ្ឋាន គ្រាន់តែដឹងប្រកាសថា ខ្មែរឡើងដល់១០ប្រទេស ភ្លាម ម្នាក់ៗអរលែងទទួលទានអាហារ ព្រោះមោទនភាពណាស់ ដែលនារីកម្ពុជា កញ្ញាប៉ូគីមថេង សុតធីតា Miss Grand Cambodia ប្រើសមត្ថភាពមានរហូតឈ្នះការប្រឡង១វគ្គទៅ១វគ្គ។ នាងទទួលបានការលើកទឹកចិត្ត ពីក្រោយរបស់មហាជនបានផ្ញើសាគាំទ្រជួយបោះឆ្នោត ដើម្បីអោយកម្ពុជាមានមុខមាត់។
ការសាមគ្គីគ្នា ធ្វើអោយកម្ពុជាឈ្នះ អ្វីៗបានយើងនឹងចងចាំចំណុចនេះ។ អ្វីដែលយើងមានមោទនភាពទៀតនោះ ពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជាយើងថែមទៀត។ ការលះបង់របស់ ប៉ូគីមថេង សុតធីតា ពិតជាតបមកវិញ ដោយកិត្តិយស ទាំងជាតិ និងគ្រួសារបងប្អូន នេះជាគំរូមួយល្អ។

ងាកមកមើលតែម របស់បវរកញ្ញាតំណាងខ្មែរយើង កញ្ញាប៉ូគីមថេង សុតធីតា អត់មាត់ៗ ក្រសោបបានចំណុចសំខាន់បានមួយចំនួនទៅហើយ តាំងពីពេលចេញដេប៉ាដំបូងទី។ ទី១ នាងឈ្នះ ការបោះឆ្នោតក្សត្រីទាំង៥ បានមកទទួលទានអាហារសាមគ្គី ជាមួយអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា MIG។ ទី២ ឈ្នះការបោះឆ្នោតស្លៀកឈុតប៊ីគីនី បានលេខ២ ខណៈលេខ១ ប្រទេសវៀតណាម។ ចុងក្រោយ សុតធីតា នៅតារា៥នាក់ឈរលេខ៣ ក្នុងការបោះឆ្នោតផ្នែក ប្រជាប្រិយភាព ដោយបិទបញ្ចប់នាងឈ្នះ ទៅវិញ។ ពោលគឺតាំងពីដើមប្រកួតហាក់ឲ្យង៉ូវហេង ខាងកម្ពុជាច្រើនទាំងស្មានមិនដល់សម្រាប់ឆ្នាំនេះ។

លើសពីនេះ គួរនាំគ្នាបញ្ឈប់ការរិះគន់ទៅ ចំពោះបេក្ខភាពរូប១០ប្រទេសចុងក្រោយ ដែលខ្មែរយើងគ្រង ព្រោះបានកើតឡើងហើយ ។ ម្យ៉ាងណា អ្នកច្នៃក៏បានគិតគូពីតម្លៃជាតិ និងអត្ថន័យរួចដែរ គ្នាមិនចង់អោយខ្មែរអន់នោះទេ។ យើងរួមគ្នាសប្បាយចិត្តដែលខ្មែរមានថ្ងៃនេះ។
មតិខ្លះបាននិយាយទៀតថា ទោះបីមិនបានចូល Top 5 តែយើងមានមោទភាពណាស់ដែរ ខ្មែរអាចធ្វើបាន ចង់ប្រាប់ថារ៉ូបនេះស្អាតខ្លាំងណាស់ រ៉ូបដែលបង្ហាញប្លែកពីប្រទេសដទៃ ដងខ្លួនដូចស្រការនាគ ឌិនអង្គាំដោយដៃ ។ ជាការឆ្នៃយ៉ាងសម្រិតសម្រាំងយកចិត្តទុកដាក់ អោយគេដឹងថា នេះហើយគឺកម្ពុជា ។ សូមស្វែងយល់អំពីចំណុចនេះ ហើយឈប់បន្ទោសគ្នាឯងទៅ ។

ត្រូវយកបទពិសោធន៍ឆ្លងកាត់មកអភិវឌ្ឍវិស័យ បវរកញ្ញាខ្មែរយើងអោយល្អទៀត ព្រោះដំណាក់កាលនេះខ្មែរអាចសាងភាពលេចធ្លោ អោយពិភពលោកស្គាល់ហើយ។ ខុសពីមុនៗឡើងទៅ គ្រាន់ជាការលម្អរឆាករកការគាំទ្រគ្មាន តំណែងអ្វីក៏អត់ អ្នកប្រឡងវិញ មិនសូវឃើញមានការលើកទឹកចិត្ត គួរអាណិតគ្នាមុនៗទើបត្រូវ។
យ៉ាងណាមិញ នារីជាតួឯក ម្ចាស់មកុដឆ្នាំនេះ បានទៅលើបវរកញ្ញាប្រទេសវៀតណាម លេខ២ បវរកញ្ញា អេក្ខាឌ័រ លេខ៣ បវរកញ្ញាប្រេស៊ី លេខ៤ បវរកញ្ញា ប៉រតូរីកូ និងលេខ៥ ស្រីស្អាតតូចច្រឡឹង មកពីប្រទេសអាហ្វ្រិចខាងត្បូង។

អ្វីដែលគេសម្គាល់ប្រទេសដែលល្បីបវរកញ្ញា មានសម្រស់ និងសមត្ថភាព ដូចជា ថៃ ហ្វីលីពីន និង អាមេរិក បែរជាអត់ឃើញឡើងចូលតារា Top ២៥ទៅវិញ ថៃជាប់ខាងពានរ៉ូបស្អាត។ នេះជារឿងមួយ ហើយរំភើបបំផុតដែលខ្មែរយើងបែរជាលូតទៅមុខ បង្ហាញខ្លួនចូលវគ្គបន្តបន្ទាប់រហូត ។ ទើបអាចនិយាយបានថា នារីកម្ពុជា ឥឡូវពូកែ ហើយហ្មត់ចត់ជាមួយការងារធំៗ ដោយស្មារតីទទួលខុសត្រូវ។



















ចែករំលែកព័តមាននេះ