ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! ផឹកស៊ី​ហើយ​ដេញ​កា​.​ប់​ប្តី​អ្នកលក់​ផ្អើល លុះ​សមត្ថកិច្ច​មក​ដល់​វាយ​ទៀត

8 ខែ មុន
  • ភ្នំពេញ

យុវជន​ឈា​.​ម​រាវ​២​នាក់​ផឹកស៊ី​ស្រវឹង​ក៏​ទាញ​កាំបិត និង​ពូថៅ​ដេញ​កា​.​ប់ ហើយ​ក៏​ត្រូវ​អ្នកលក់​ស្រា​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍ លុះ​ពេល​ទៅ​ដល់​ក៏​ត្រូវ​ជន​បង្ក​វាយ​ទាំង​សមត្ថកិច្ច​ទៀត បណ្ដាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ យុវជន​ឈា​.​ម​រាវ​២​នាក់​ផឹកស៊ី​ស្រវឹង​ក៏​ទាញ​កាំបិត និង​ពូថៅ​ដេញ​កា​.​ប់ ហើយ​ក៏​ត្រូវ​អ្នកលក់​ស្រា​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍ លុះ​ពេល​ទៅ​ដល់​ក៏​ត្រូវ​ជន​បង្ក​វាយ​ទាំង​សមត្ថកិច្ច​ទៀត បណ្ដាល​ឲ្យ​របួស​ម្នាក់ ក្រោយមក​ក៏​ត្រូវ​ឃាត់ខ្លួន​ជន​បង្ក​ទាំង​២​នាក់​យក​ទៅ​សួរនាំ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ទិ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Picture

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ស្រី្ត​ម្នាក់​ជា​អ្នកលក់​ស្រា បានអោយ​ដឹង​ថា នៅ​ពេល​កើតហេតុយុវជន​ទាំង​ពីរ​នាក់​ខាងលើ​នេះ បាន​នាំ​គ្នា​មក​ផឹកស៊ី​កន្លែង​របស់​គាត់ ដោយ​មាន​គ្នា​ចំនួន​៥ នាក់ លុះ​ពេល​ស្រវឹងស្រា​ក៏​បាន​ទាត់​កៅអី​របស់​គាត់ បណ្ដាល​ឲ្យ​ដួល​រាយ​ប៉ាយ​តែ​ម្តង​។

ស្ត្រី​ខាងលើ​បន្ត​ថា នៅ​ពេល​នោះ គាត់​បាន​សួរ​ថា «​តើ​ខឹង​រឿង​អី​បង?​» បន្ទាប់​មក​ជន​បង្ក​ទាំង​២​នាក់​នោះ​បាន​ឆ្លើយ​តប​មក​គាត់​វិញ​ថា «​បន្តិចទៀត​នឹង​ដឹង​ហើយ​»​។ ក្រោយ​ពេល​និយាយ​ហើយ ពួក​គេ​ទាំង​២​នាក់​នោះ​ក៏​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​វត្ត​បាត់​អស់​មួយសន្ទុះ ក្រោយមក​ស្រាប់តែ​ជន​បង្ក​ទាំង​ពីរ​នាក់​នោះ​បាន​នាំ​គ្នា​ទាញ​យក​កាំបិត និង​ពូថៅ​មក​ដេញ​កា​.​ប់​ប្ដី​របស់​គាត់​ផ្អើល​ស្រែក​ឆោឡោ​អោយ​គេឯង​ជួយ ។

Picture

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ខាង​ប្រជា​ការពារ​ភូមិ​ក៏​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ឃាត់​ដែរ តែ​ឃាត់​មិន​ឈ្នះ ក៏​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់​ឃាត់​ដែរ បែរជា​ត្រូវ​យុវជន​ទាំង​ពីរ​នាក់​នោះ​វាយ​តដៃ​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​វិញ បណ្ដាល​ឲ្យ​រង​របួស​ម្នាក់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​ទាំង​ពីរ​នាក់​នោះ បញ្ជូន​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​សំរោង​ក្រោម​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​សំរោង​ក្រោម បាន​បញ្ជូន​យុវជន​បង្ក​ទាំង​ពីរ​នោះ ប្រគល់​ទៅ​ឱ្យ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

Picture
Picture
Picture
Picture
Picture