ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាអស្ចារ្យណាស់ ! កម្ពុជាប្រើបចេ្ចកវិទ្យាចុងក្រោយចម្រោះទឹកកង្វក់ក្លាយជាទឹកល្អចិញ្ចឹមត្រីបាន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​បាន​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ចុង​ក្រោយ​របស់​អ៊ី​ស្រា​អែ​ល ដើម្បី​ចម្រោះ​ទឺ​ក​កង្វក់​នៅ​ខេត្ត​ព្រះ​សី​ហុ ឱ្យ​ក្លាយជា​ទឹក​ល្អ មិន​ប៉ះពាល់​ដល់​បរិស្ថាន​មុន​បង្ហូរ​ចូល​សមុទ្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​បាន​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ចុង​ក្រោយ​របស់​អ៊ី​ស្រា​អែ​ល ដើម្បី​ចម្រោះ​ទឺ​ក​កង្វក់​នៅ​ខេត្ត​ព្រះ​សី​ហុ ឱ្យ​ក្លាយជា​ទឹក​ល្អ មិន​ប៉ះពាល់​ដល់​បរិស្ថាន​មុន​បង្ហូរ​ចូល​សមុទ្រ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រុងព្រះសីហនុ ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ ២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាសប្រាប់​បងប្អូន​ជនរួមជាតិ​ថា​រាជរដ្ឋាភិបាល​មាន​បំណង​ជម្រុញ ខេត្ត​ព្រះ​សីហ​នុ ទៅ​ជា​គោលដៅ នឹង​ក្លាយជា​ខេត្ត​ពហុ​បំណង ហេតុ​ដូច្នេះ​ហើយ​ទើប​មានការ​ចាំបាច់​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ទាំង​ការ​កសាង​ផ្លូវ ក៏​ដូច​ជា​អាង​ចម្រោះ​ទឹក​កង្វក់​ចម្រោះ​ទឹក​ស្អុយ ។ ខេត្ត​ព្រះ​សីហ​នុ បើសិន​រដ្ឋាភិបាល មិន​មាន​ផែនការ​រំដោះ​ទឹក​ស្អុយ​ចេញ​ទេ ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​រង​គ្រោះ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន ជាតិ​ស្អុយ ជាតិពុល រហូត​ទៅ​ដល់​ទឹកសមុទ្រ មិន​អាច​ងូត​បាន​ផង ។

សម្តេច​តេ​ជោ បន្ត​ថា ដូច្នេះ​ហើយ​ទើប​ជា​ជំហាន​ដំបូង​រាជរដ្ឋាភិបាល​បាន​ផ្តល់​នូវ​ថវិកា ដែល​បាន​មក​ពី​បាតដៃ​ខ្មែរ​សុទ្ធ​សាត ដើម្បី​ធ្វើ​ផ្លូវ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ស្អុយ​នេះ ដើម្បី​ធានា​ថា​ទឹក​កង្វក់​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ត្រូវ​បាន​ដោះស្រាយ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា អាង​ចម្រោះ​ទឹក​ស្អុយ នៅ​ខេត្ត​ព្រះ​សីហ​នុ កសាង​មាន ៣ ទីតាំង (២ ទីតាំង​បាន​កសាង​រួចរាល់​) និង​ទីតាំង​ទី ៣​កំពុង​តែ​កសាង ដែល​មាន​សមត្ថភាព​អាច​ចម្រោះ​ទឹក​កង្វក់​បាន​ជាង ២​ម៉ឺន​ម៉ែត្រ​គីប ខណៈ​អាង​ទី ២ មាន​សមត្ថភាព​ចម្រោះ​បាន ៧ ពាន់​ម៉ែត្រ​គីប ក្នុង​មួយ​ថ្ងៃ ។

«​យើង​ត្រូវ​យល់​ឱ្យ​បាន​ច្បាស់លាស់​ថា ការ​អភិវឌ្ឍន៍​មិន​សំដៅ​ទៅ​លើ​បញ្ហា​ការ​រីក​ចម្រើន​ផ្នែក​ណាមួយ​នោះ​ទេ ។ បញ្ហា​បរិស្ថាន​ក្លាយទៅជា​បញ្ហា​សំខាន់​របស់​ជាតិ​យើង ហើយ​ក៏​ជា​របស់​ពិភពលោក​ផង​ដែរ ។ ដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​ហ៊ាន​ចំណាយ​ទុន ដើម្បី​រក្សា​នូវ​បរិស្ថាន​រួម សម្រាប់​ទីក្រុង​របស់​យើង​នេះ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ។ សម្តេច​បន្ថែម​ថា «​អស់លោក​បានឃើញ​ហើយ ចាប់ផ្តើម​ពី​ទឹក​ស្អុយ ចម្រោះ​រហូត​មក​ដល់​ទឹក (​មានគុណ​ភាព​)​អាច​ចិញ្ចឹម​ត្រី​បាន ។ នេះ​បាន​ចេញ​មក​ពី​ការ​ខិតខំ របស់​យើង ទាំង​ការ​គិត ទាំង​ការ​ទទួលខុសត្រូវ និង​ការ​ខិតខំ​រក​ប្រាក់ ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់​» ។

«​ហើយ​នេះ​ជា​មោទកភាព​ជាតិខ្មែរ ដែល​យើង​បាន​ប្រឹង​តស៊ូ​ងើបឡើង​ពី​គំនរ​ផេះ​ផង់ ហើយ​ធ្វើ​ឱ្យ​ទីក្រុង​មួយ​នេះ ដែល​ជាទី​ក្រុង​គ្មាន​មនុស្ស​រស់នៅ ទៅ​ជាទី​ក្រុង​ដ៏​ទំនើប​មួយ ។ ប៉ុន្តែ​បើ​ទំនើប​ត្រឹមតែ​អគារ វា​មិន​គ្រប់គ្រាន់​ទេ វា​ត្រូវ​ទំនើប​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ខ្ញុំ​បាន​និយាយ​អំបាញ់មិញ​អ៊ីចឹង មិន​សំដៅ​តែ​លើ​បញ្ហា​ផ្លូវ​ទេ បញ្ហា​ទម្លាក់​ទឹក​ចេញពីផ្ទះ​ប្រជាពលរដ្ឋ ចូល​មក​កាន់​លូ​របស់​យើង ចូល​មក​កាន់​តំបន់​ដែល​ត្រូវ … មុន​នឹង​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ត្រូវ​តែ​ចម្រាញ់​ឱ្យទៅ​ជា​ទឹក​របៀប​នេះ (​ទឹក​ស្អាត​ល្អ​)» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ មិន​ត្រឹមតែ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ប៉ុណ្ណោះ​ទេ ខេត្ត​ព្រះ​សី​ហនុមាន ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កង្វក់ ដែល​អាច​ធានា​ថា ទឹក​កង្វក់​ដែល​ចម្រោះ​ក្នុង​អាង​នេះ​រួច ក្លាយជា​ទឹក​ស្អាត​ហូរ​ចូល​សមុទ្រ នឹង​អាច​ឲ្យ​បងប្អូន​ដែល​ងូតទឹក​សមុទ្រ​បាន​ប្រកបដោយ​បរិស្ថាន​ល្អ អ្នក​ងូតទឹក​សមុទ្រ មិន​ប្រឈម​បញ្ហារ​ម៉ាស់ ឬ​ទឹក​មាន​ក្លិនស្អុយ​នោះ​ទេ ។

«​ហើយ​បច្ចេកទេស​ដែល​យើង​យក​មក​ប្រើ​នៅ​ទី​នេះ គឺជា​បច្ចេកទេស​ចុង​ក្រោយ​របស់​អ៊ី​ស្រា​អ៊ែ​ល ដែល​ប្រើ​ឡាស៊ែរ​ដើម្បី​បំបាត់​មេរោគ​នៅ​ដំណាក់កាល​ចុង​ក្រោយ មុន​រុញ​ចូល​សមុទ្រ​» ។ សម្តេច​តេ​ជោ បញ្ជាក់​ជា​ថ្មី​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ