ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ថា មិន​អាច​ឱ្យ​ចិន​​ឈ្លានពាន​តៃវ៉ាន់​បាន​ឡើយ

2 ឆ្នាំ មុន

ជប៉ុន ៖ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Abe Shinzo បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី​១ ធ្នូ នេះ​ថា ​ជប៉ុន​នឹង​មិន​អាច​ឲ្យ​ការ​ឈ្លានពាន​

ជប៉ុន ៖ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Abe Shinzo បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី​១ ធ្នូ នេះ​ថា ​ជប៉ុន​នឹង​មិន​អាច​ឲ្យ​ការ​ឈ្លានពាន​របស់​ចិន​លើ​កោះ​តៃវ៉ាន់​កើតឡើង​បាន​ឡើយ និង​បាន​ព្រមាន​មេដឹកនាំ​ចិន Xi Jinping កុំ​ឲ្យ​វាយតម្លៃ​ខុស​ពី​ស្ថានភាព​ក្នុង​តំបន់​។

លោក Abe Shinzo ត្រូវ​បាន​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ជាតិ​អញ្ជើញ​ឲ្យ​ធ្វើការ​បកស្រាយ​អំពី​យុគ្គសម័យ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន និង​តៃវ៉ាន់​។ លោក​បាន​ប្រដូច​បញ្ហា​សន្តិសុខ​របស់​តៃវ៉ាន់​ជាមួយ​ចិន ទៅ​នឹង​បញ្ហា​របស់​ជប៉ុន ដោយ​សំដៅលើ​ការ​ឈ្លានពាន​របស់​ចិន​លើ​ដែនទឹក​របស់​ជប៉ុន​។

លោក​បាន​លើក​ឡើង​ថា ជប៉ុន​ត្រូវ​តែ​ដាក់​ពង្រាយ​កងទ័ព​ជា​មុន ដើម្បី​ទប់ទល់​នឹង​ការ​បង្កហេតុ​ជា​បន្តបន្ទាប់​របស់​ចិន​ពី​ផ្លូវអាកាស និង​សមុទ្រ​។

លោក​បាន​បង្ហាញ​ថា កោះ​ជប៉ុន​ចំនួន​ពីរ​គឺ​កោះ Maejima និង​កោះ Yonaguni ស្ថិត​នៅ​ចំងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​តៃវ៉ាន់ ហើយ​រាល់​ការ​ឈ្លានពាន​របស់​ចិន​ទៅ​លើ​តៃវ៉ាន់​គឺជា​ការ​គំ​រា​.​ម​កំហែង​ដ៏​ធំ​ដល់​ទឹកដី​របស់​ជប៉ុន ដូច្នេះ​ទីក្រុង​តូ​ក្យូ​មិន​អាច​ឲ្យ​រឿង​បែប​នោះ​កើតឡើង​បាន​នោះ​ទេ​។

លោក​និយាយ​ថា ប្រ​សិន​តៃវ៉ាន់​មាន​បញ្ហា ជប៉ុន​ក៏​នឹង​មាន​បញ្ហា​ដែរ​។ ទំនាក់ទំនង​ជប៉ុន និង​តៃវ៉ាន់​ប្រៀប​បាន​ទៅ​នឹង​សម្ព័ន្ធភាព​រវាង​ជប៉ុន និង​អា​មេ​រិ​ក​ដូច្នេះ​ដែរ​។ ការ​ពិត​នេះ ចិន​មិន​ត្រូវ​មើល​ស្រាល​ឡើយ​។

អតីត​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​បាន​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​រូប​នេះ​បាន​និយាយ​ទៀត​ថា ប្រ​សិន​ចិន ចាត់វិធានការ​យោធា​ប្រឆាំង​តៃវ៉ាន់ វា​នឹង​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ទីក្រុង​ប៉េ​កាំ​ង​នឹង​រង​ការ​វា​.​យ​ប្រហារ​ដ៏​ធំ ខណៈ​ដែល​ការ​ខាន​បង់​នឹង​មាន​ចំនួន​លើស​ពី​ការ​ទទួល​បាន​។

លោក​បាន​លើក​ឡើង​ទៀត​ថា តៃវ៉ាន់ និង​ជប៉ុន​គួរ​ពង្រឹងសមត្ថភាព​សេដ្ឋកិច្ច និង​យោធា​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន ខណៈ​នេះ​ផង​ដែរ​ត្រូវ​បន្ត​ការ​បញ្ចុះបញ្ចូល​ទីក្រុង​ប៉េ​កាំ​ង​ឲ្យ​អនុវត្តន៍​ដោះ​​ស្រាយ​សម​ហេតុផល និង​សន្តិវិធី​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

ដើម្បី​ស្តាប់​ប្រវត្តិ​របស់​លោក Abe Shinzo សូម​ចុច Link ខាងក្រោម​ ៖https://www.facebook.com/thegreatpeople.kh/videos/1562943837389253

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ