ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សន្យា​ផ្ដល់​វ៉ាក់សាំង​១​ពាន់​លាន​ដូ​ស​ដល់​អាហ្វ្រិក ខណៈ​រុ​ស្ស៊ី​ផលិត​វ៉ាក់សាំង​ប្រឆាំង​អូ​មី​ក្រុង

2 ឆ្នាំ មុន

ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​បាន​សន្យា ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ដល់​ទៅ​១​ពាន់​លាន​ដូ​សទៀត​ដល់​អាហ្វ្រិក​។ ការ​សន្យា​នោះ​ធ្វើ​ឡើង ក្នុង​សុន្ទរកថា​មួយ​របស់​លោក

ប្រទេស​ចិន​-​អាហ្វ្រិក ៖ ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​បាន​សន្យា ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ដល់​ទៅ​១​ពាន់​លាន​ដូ​សទៀត​ដល់​អាហ្វ្រិក​។ ការ​សន្យា​នោះ​ធ្វើ​ឡើង ក្នុង​សុន្ទរកថា​មួយ​របស់​លោក តាម​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន សម្រាប់​កិច្ចប្រជុំ​កំពូល​ចិន​-​អាហ្វ្រិក​នៅ​ក្រុង​ថ្មី​DIAMNIADO​ជិត​ទីក្រុង​ដា​កា​រដ្ឋធានី​សេ​ណេ​ហ្គា​ល់​។

ការ​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​វ៉ាក់សាំង​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​បណ្ដា​ប្រទេស​អាហ្វ្រិក កំពុង​ខិតខំ​ជម្រុញ​សេដ្ឋកិច្ច ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​ឆ្លង​រាល​ដាន​នៃ​កូ​វី​ដ​។ បណ្ដា​អ្នក​រៀបចំ​កិច្ចប្រជុំ​ក​ពូ​ល​នោះ មាន​បំណង​ធ្វើ​ឲ្យ​សម្រេច​បាន​កិច្ច​សហប្រតិបត្តិការ ដែល​កាន់តែ​ពង្រឹង​ថែម​ទៀត​ជាមួយ​ចិន​។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​អាហ្វ្រិក ហើយ​ក៏​ជា​គោលដៅ​ធំ​ទី​២​នៃ​ការ​នាំ​ចេញ​របស់​អាហ្វ្រិក​ដែរ​។ ចិន​បាន​បង្កើន​ទ្វេ​ដង​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទ្វីប​នោះ ពិសេស​ពេល​នេះ​ប្រើ​នយោបាយ​ការទូត​វ៉ាក់សាំង ដោយ​សន្យា​ជួយ​ទ្រទ្រង់​ខ្លាំង​បំផុត​ដល់​បណ្ដា​ប្រទេស​អាហ្វ្រិក ដែល​រង​ប៉ះពាល់​ដោយ​ការ​ឆ្លង ហើយ​ទទួល​បាន​វ៉ាក់សាំង​តក់​ៗ ក្នុង​ក្រប​ខណ្ឌ​ប្រឆាំង​កូ​វី​ដ​។

ថ្លែង​ក្នុង​ពេល​បើក​វេទិកា​ចិន​-​អាហ្វ្រិក​នោះ លោក​សុ​ី​ជី​ន​ពីង​អះអាង​ថា ចិន​ក្នុង​ក្រប​ខណ្ឌ​នៃ​កា​រត​ស៊ុ​្រូ​ឆាំង​កូ​វី​ដ នឹង​ផ្ដល់​ដល់​អាហ្វ្រិក​នូវ​វ៉ាក់សាំង​១​ពាន់​លាន​ដូ​ស​ថែម​ទៀត ក្នុង​នោះ​៦០០​លាន​ដូ​ស ក្រោម​រូបភាព​នៃ​អំណោយ​និង​៤០០​លាន​ដូ​ស ក្រោម​រូបភាព​ផ្សេង​ៗ​ដូច​ជា ការ​បង្កើត​ទីតាំង​ផលិត​វ៉ាក់សាំង​នៅ​អាហ្វ្រិក​តែ​ម្ដង​។ បណ្ដា​គម្រោង​ផលិត​វ៉ាក់សាំង​ចិន​នៅ​អាហ្វ្រិក ក្លាយជា​ប្រាកដនិយម​រួច​ហើយ​នៅ​អេ​ហ្ស៊ីប​ឬ​នៅ​សេ​ណេ​ហ្គា​ល់​។

ច​ពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ហៅ​អូ​មី​ក្រុង​មជ្ឈមណ្ឌល​ជាតិ​សិក្សា​ជំងឺឆ្លង​និង​មីក្រូ​ប GAMALEYA របស់​រុ​ស្ស៊ី ប្រកាស​នា​ថ្ងៃ​ទី​២៩​វិច្ឆិកា​ថា ខ្លួន​ចាប់ផ្ដើម​ផលិត​ហើយ​វ៉ាក់សាំង​SPOUTNIK​ថ្មី​សម្រាប់​តតាំង​ជាមួយ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ហើយ​អាច​ត្រៀម​ផលិត​ច្រើន​តែ​ម្ដង រយៈពេល​៤៥​ថ្ងៃ​ទៀត​។

មជ្ឈមណ្ឌល​នោះ​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ខ្លួន​បាន​សិក្សា​ថា​តើ​វ៉ាក់សាំង​SPOUTNIK V​និង SPOUTNIK LIGHT អាច​តតាំង​បានជា​មួយ​អូ​មី​ក្រុង​ដែរ​ឬ​យ៉ាងណា​។ ប្រសិនបើ​ត្រូវ​មានការ​កែប្រែ​ចាំបាច់ នោះ​វ៉ាក់សាំង​SPOUTNIK ថ្មី ត្រូវ​ផលិត​សម្រាប់​ទប់ទល់​នឹង​អូ​មី​ក្រុង ហើយ​អាច​ត្រៀម​ផលិត​ច្រើន ក្នុង​រយៈពេល​៤៥​ថ្ងៃ​ទៀត​។ មជ្ឈមណ្ឌល​នោះ​សង្ឃឹមថា វ៉ាក់សាំង​SPOUTNIK ប្រឆាំង​អូ​មី​ក្រុង​នឹង​អាច​ដាក់​លក់​លើ​ទីផ្សារ​អន្តរជាតិ​នា​ដើមឆ្នាំ​ខាង​មុខ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ