ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pfizer អះអាងថា អាចកែទម្រង់វ៉ាក់សាំងឱ្យត្រូវនឹងកូវីដបម្លែងថ្មីបានក្នុងរយៈពេលខ្លី

8 ខែ មុន

ក្រុមហ៊ុនផលិតថ្នាំ និង វ៉ាក់សាំងរបស់អាមេរិក Pfizer បាននិយាយថា គេនឹងអាចផលិត និងចែកចាយកំណែអាប់ដេតនៃវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនក្នុងរយៈពេល ១០០ថ្ងៃ ប្រសិនបើកូវីដបម្លែងថ្មី…

ក្រុមហ៊ុនផលិតថ្នាំ និង វ៉ាក់សាំងរបស់អាមេរិក Pfizer បាននិយាយថា គេនឹងអាចផលិត និងចែកចាយកំណែអាប់ដេតនៃវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនក្នុងរយៈពេល ១០០ថ្ងៃ ប្រសិនបើកូវីដបម្លែងថ្មី “អូមីក្រុង”​ មានភាពខ្លាំងជាងវ៉ាក់សាំង។

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រភេទ​ថ្មី​នេះ​ដំបូង​គេ​នៅ​អាហ្វ្រិក​ខាងត្បូង​។ ចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ប្រទេសមួយចំនួនទៀត រួមទាំងអ៊ីស្រាអែល និងបែលហ្ស៊ិក ដែលជម្រុញឱ្យមានការរឹតបន្តឹងការធ្វើដំណើរនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិកខាងជើង នេះបើតាមសារព័ត៌មាន Insider Aria Bendix បានរាយការណ៍។ មន្ត្រីសុខាភិបាលម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ករណីពីរនៃអូមីក្រុង ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។

Picture

អូមីក្រុង មានការបំរែបំរួលជាច្រើនដែលអាចធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់វាក្នុងការគេចចេញពីអង្គបដិប្រាណដែលបានបង្កើតឡើងនៅក្នុងខ្លួនបន្ទាប់ពីបានទទួលវ៉ាក់សាំង រួច។ ការផ្លាស់ប្តូរក៏អាចបណ្តាលឱ្យអូមីក្រុង រីករាលដាលយ៉ាងងាយស្រួល សូម្បីតែក្នុងចំណោមមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងហើយក៏ដោយ។

វាមិនទាន់ច្បាស់ថា តើវ៉ាក់សាំងកូវីដ  ដែលកំពុងតែមានស្រាប់ អាចការពារប្រឆាំងនឹងកូេវីដអូមីក្រុងបានដែរឬអត់ទេ។ ប៉ុន្តែក្រុមហ៊ុនផលិតវ៉ាក់សាំងដូចជា Pfizer កំពុងពិចារណាជម្រើសរបស់ពួកគេក្នុងការកែប្រែរួចហើយ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ក្រុមហ៊ុន Pfizer និង BioNTech បានចាត់វិធានការជាច្រើនខែមុន ដើម្បីអាចសម្របវ៉ាក់សាំង mRNA ក្នុងរយៈពេលប្រាំមួយសប្តាហ៍ និង ចែកចាយឱ្យបានរួចរាល់ក្នុងរយៈពេល១០០ថ្ងៃ ប្រសិនបើរកឃើញថា វ៉ាក់សាំងមិនអាចការពារពីការចម្លងរបស់អូមីក្រុងបាន៕”