ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកបន្តគ្នា អាព្រូស និងអាហ្វតរបស់​អភិបាល​ស្រុក លឺដូចរន្ទះ ហើយម៉ូតូ មកបុកបន្ថែម ដាច់ជាពីរកំណាត់ របួសធ្ងន់ស្រាល ៣នាក់ នៅក្រុងស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ គ្រោះ​លើ​គ្រោះ លោក​អភិបាលស្រុក​រំដួល ត្រឡប់​មកពី​មើល​ឪពុកក្មេក មាន​ជំងឺ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​រថយន្ត ហើយ​មាន​ម៉ូតូ ១​គ្រឿង​ទៀត បើក​លឿន​ដូច​ហោះ…

ខេត្តស្វាយរៀង​៖ គ្រោះ​លើ​គ្រោះ លោក​អភិបាលស្រុក​រំដួល ត្រឡប់​មកពី​មើល​ឪពុកក្មេក មាន​ជំងឺ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​រថយន្ត ហើយ​មាន​ម៉ូតូ ១​គ្រឿង​ទៀត បើក​លឿន​ដូច​ហោះ មក​បុក​បន្ថែមទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៨ និង ៥០​នាទី យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​នៃ​កំណាត់​ផ្លូវ​លេខ​១០៧ និង​ផ្លូវ​លេខ​២០៨ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ១​គ្រឿង​ម៉ាក​ហ្វ​ត (Ford RANGER ) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-9192 បើកបរ​ពី​ទិស​ខាងលិច មក​ទិសខាងកើត លុះ​មកដល់​ចំណុច​កើ​ហេតុ​ខាងលើ ក៏មាន​រថយន្ត ១​គ្រឿង​ទៀត ម៉ាក TOYOTA ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 2A-5559 បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​យ៉ាង​លឿន ក៏​បុក​ជាមួយ​រថយន្ត​ហ្វ​ត​ពេញទំហឹង លាន់​ដូច​រន្ទះ (​ចំ​ទ្វា​រថយន្ត​ហ្វ​ត​ខាងមុខ​) ខណៈនោះ ក៏មាន​បុរស​ម្នាក់​បើក​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា សា​លួត (​ផលិត​នៅ​ប្រទេស​វៀតណាម​) ពី​ទិស​ខាងលិច មក​កើត លឿន​ដូច​គេ​ហោះ មក​បុក​ចំ​ទទឹង​រថយន្ត​ព្រូស ពេញទំហឹង បណ្តាល​ឲ្យ​ដាច់​ម៉ូតូ​ជា​ពីរ ហើយ​អ្នកបើក​ម៉ូតូ បោក​ខ្ទប់​ទៅនឹង​រថយន្ត រងរបួស​ក្បាល និង​បាក់ដៃ​ខាងឆ្វេង សន្លប់​ស្តូកស្តឹង​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ព្រូស របួសធ្ងន់ ជាប់​នៅក្នុង​រថយន្ត ត្រូវ​អ្នកឃើញ​ហេតុការណ៍ ជួយ​ទាញ​ទ្វារ នាំ​ចេញពី​រថយន្ត (​បុក​ទ្រូង និង​ចង្កូត របួស​ជើង​ទាំងសងខាង​ធ្ងន់​)​។ ចំណែក​អ្នកបើកបរ​រថយន្ត​ហ្វ​ត គឺ​គេ​ស្គាល់​ថា លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល របួសស្រាល ត្រូវបាន​អ្នកជិតខាង ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​ព្យាបាល​។​

​ប្រភព​បន្តថា អ្នកបើកបរ​រថយន្ត​ម៉ាក​ព្រូស ឈ្មោះ មាស ខេមរា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាម​សេនា ឃុំ​ដូង ​ស្រុក​រមាសហែក (​របួស​ជើង​ទាំងពីរ និង​បុក​ទ្រូង​នឹង​ចង្កូតរថយន្ត របួសធ្ងន់​)​។

​សមត្ថកិច្ច​បាន​ពិនិត្យ​ជាតិ​អាកុល ឃើញថា អ្នកបើកបរ​រថយន្ត​ព្រួស មាន​ជាតិ​អាកុល ១.១១ ហើយ​ប្រជាពលរដ្ឋ បាន​បង្ហើប​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ឈ្មោះ មាស ខេមរា ចេញពី​ហាង​ផឹកស៊ី​មួយ នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្បែរ​កន្លែងកើតហេតុ​នោះ ប្រមាណ​ជាង ២០០​ម៉ែត្រ​។ រីឯ​អ្នកបើក​ម៉ូតូ​ឈ្មោះ ភាព មុខរបរ លក់ដូរ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង មាន​ជាតិ​អាល់កុល​ដែរ របួស​ក្បាល និង​បាក់ដៃ​ខាងឆ្វេង សន្លប់​នៅនឹងកន្លែង​។​

​រថយន្ត​ព្រូស​ខូចខាត​យ៉ាងដំណំ ខ្ទេច​កាប៊ីន​ខាងមុខ ទាំងស្រុង កំ​ពៀត​ទ្វារ​ខាងឆ្វេង ធ្ងន់​។ រីឯ​រថយន្ត​ហ្វ​ត​បន្ថែម​ល្បឿន​បុក​ឡើងលើ​ខឿន ជ្រុល​ទៅបុក​បង្គោល វី​ង ទើប​អស់​ល្បឿន ទៅមុខ​លែងរួច ក៏​ខូចខាត​ធ្ងន់​ដាច់​កង់​ខាងមុខ ក្រពឹត​ទ្វារ​មុខ​ខាងឆ្វេង បាក់​ដែក​ឈ្នាន់​ខាងឆ្វេង ផ្ទុះ​ពោង​ខាងឆ្វេង​ចំនួន​២​។ រីឯ​ម៉ូតូ​ដាច់​ជា​ពីរ​កំណាត់ ខូច​ធ្ងន់​។

​បន្ទាប់ពី​គ្រោះថ្នាក់ បាន ២០​នាទី ទើប​សមត្ថកិច្ច​មកដល់ ហៅ​រថយន្ត​សាមុយ ដឹក​ជនរងគ្រោះ ជា​អ្នកបើកបរ​ម៉ូតូ យកទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​។ បន្ទាប់មក រថយន្ត​សាមុយ មក​ដឹក​ម្ចាស់​រថយន្ត​ព្រូស ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​ដែរ​។

​រហូតដល់​វេលា​ម៉ោង ៩ និង ៤៥​នាទី​យប់ ទើប​រថយន្តស្ទូច មក​ស្ទូច​រថយន្ត​ទាំងពីរ​គ្រឿង យកទៅ​រក្សារ​ទុក នៅ​អធិការដ្ឋាន​នគ​រ​បាល​ក្រុង​ស្វាយរៀង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ