ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ស្តារ​វិស័យ​ទេសចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍​នា​ពេល​នេះ​កម្ពុជា​ និង​វៀតណាម​បាន​ឯកភាព​គ្នា ជំរុញ​ឲ្យ​មានការ​ចាប់ផ្តើម​ហោះហើរ​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ និង​បន្ត​ពិចារណា​រលើ​ការ​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង​ដោយ​មានការ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក និង​ផ្លូវទឹក​នៅ​ពេល​ដែល​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​បើក​ព្រំដែន​ឡើង​វិញ​ ។ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ​រួម​គ្នា​ក្រោម​មូលបទ…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍​នា​ពេល​នេះ​កម្ពុជា​ និង​វៀតណាម​បាន​ឯកភាព​គ្នា ជំរុញ​ឲ្យ​មានការ​ចាប់ផ្តើម​ហោះហើរ​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ និង​បន្ត​ពិចារណា​រលើ​ការ​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង​ដោយ​មានការ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក និង​ផ្លូវទឹក​នៅ​ពេល​ដែល​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​បើក​ព្រំដែន​ឡើង​វិញ​ ។ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ​រួម​គ្នា​ក្រោម​មូលបទ “​ប្រទេស​ពីរ គោលដៅ​មួយ​“ នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​នានា និង​ពិចារណា​ផ្សព្វផ្សាយ​ទេសចរណ៍​បី​ប្រទេស​រួម​គ្នា ​៖​ កម្ពុជា ឡាវ វៀតណាម នៅ​ព្រឹត្តិការណ៍ World Travel Market 2022 នៅ​ទីក្រុង​ឡុ​ង​ដ៍ ​។

បន្ថែម​លើ​នេះ កម្ពុជា​ក៏​បាន​ស្នើ​ធ្វើ​កម្មវិធី​នេះ​ក្នុង​ព្រឹត្តិការណ៍ Dubai Expo 2022 នៅ​ទីក្រុង​ឌូ​បៃ​ផង​ដែរ​ ។ លទ្ធផល​នេះ​កើត​មាន​បន្ទាប់​ពី​មាន​ជំនួប​ពិភាក្សា​គ្នា​រវាង​ស្ថាប័ន​ទេសចរណ៍​កម្ពុជា​ វៀតណាម​ នៅ​ថ្ងៃ​ទី​ ២៦ ​វិ​ចិ្ឆ​កា​នេះ​តាម​អន​ឡាញ​ផង​ និង​ដោយ​ផ្ទាល់​ផង​នៅ​ខេត្ត​កែប​ប្រទេស​កម្ពុជា ​។ លោក ថោ​ង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងទេសចរណ៍​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រួម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ទ្វេភាគី​កម្ពុជា​-​វៀតណាម លើក​ទី ​២ ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ លោក Ha Van Sieu អនុប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម ។

ក្រៅ​ការ​ឯកភាព​គ្នា​លើ​ចំណុច​ខាងលើ កម្ពុជា​ និង​វៀតណាម​បាន​សន្យា​រួម​គ្នា​ជំរុញ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-19​ពេញលេញ​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រទេស​ទី​ ៣ ដោយ​ធានា​នូវ​យន្តការ​សុវត្ថិភាព​នានា និង​ការ​ផ្លាស់​ប្តូរ​ព​ត៌​មាន​ទៅ​វិញ​ទៅ​មក ផង​ដែរ​ ។ នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដូច​ជា ថា​ វៀតណាម​នឹង​ផ្សព្វផ្សាយ​ក៏​ដូច​ជា​ជំរុញ​ដល់​ផ្នែក​សាធារណៈ និង​ឯកជន​របស់​ខ្លួន​ឲ្យ​ចូលរួម​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ​២០២២ (ATF 2022) ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែមករា ឆ្នាំ​ ២០២២ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៃ​ប្រទេស​កម្ពុជា​នោះ ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ