ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ព្រានព្រៃ​ចង្រៃកាំភ្លើងអាកា​ ​

7 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ បាន​បើក​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ក្រុម​ព្រានព្រៃ​ចំនួន​៥​នាក់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​បរ​បា.ញ់​​ស​ត្វព្រៃ​ ក្នុងស្រុក​ឱ​រ៉ា​ល ​និង​កន្លែង​ផ្សេង​ៗ​ទៀត​ ព្រមទាំង​ដកហូត​ឆ្អឹង​សត្វ​បាន​មួយ​ចំនួន​ ។

ខេត្ត​កំពង់ស្ពឺ ៖ ​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ បាន​បើក​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ក្រុម​ព្រានព្រៃ​ចំនួន​៥​នាក់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​បរ​បាញ់​​ស​ត្វព្រៃ​ ក្នុងស្រុក​ឱ​រ៉ា​ល ​និង​កន្លែង​ផ្សេង​ៗ​ទៀត​ ព្រមទាំង​ដកហូត​ឆ្អឹង​សត្វ​បាន​មួយ​ចំនួន​ ។

លោក​វរសេនីយត្រី​ប៑ុត​ ប៊ុន​ធឿ​ន ​ឣ​ធិ​ការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​​ឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧ​សភា ​ថា ​ប្រតិបត្តិកា​នេះ​ ធ្វើ​ឡើង​តាំង​ពី​វេលា​​ម៉ោង១១យប់​​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ មក​ម្ល៉េះ ដោយ​កម្លាំង​នគរបាល​កា​រិយាល័យព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​អធិការដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ព្រមទាំង​សហការ​ជាមួយ​កំលាំង​មន្ត្រី​ដែនជម្រកសត្វព្រៃ​ស្រុក​ឱ​រ៉ា​ល់​ផង​ដែរ​ ។

​លោក​ឣ​ធិ​ការ​បន្ត​ថា​ ជាល​ទ្ធផល​សមត្ថកិច្ចឃាត់ខ្លួន​ជន​ស​ង្ស័យ​៥​នាក់​ ​នៅ​ចំណុចព្រៃ​ជ្រលង​ភ្នំខាងត្បូង​ឈៀង​ខាងកើត​​ទំនប់​ស្ទឹង​តា​សាល ចម្ងាយ​ប្រហែល​៥​ពាន់​ម៉ែត្រ ​​ក្នុងភូមិ​តា​សាល ឃុំ​តា​សាល់ ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​១-​ឈ្មោះ​វង់ វែង ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ធ្វើស្រែ (​ពាក់​អាវយឺត​ខៀវ​ដៃខ្លី​) ២-ឈ្មោះ​លឹ​ម ហាន ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជាអ្នក​ធ្វើស្រែ (​ពាក់អាវ​ក្រណាត់​ឆ្នូត​ស​) ៣-​ឈ្មោះ​ឡាយ លី​ម ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជា​ធ្វើស្រែ (​ពាក់​អាវយឺត​ខ្មៅ​សផ្កាឈូក​) ៤-ឈ្មោះ​ប៊ុ​ន រិ​ទ្ធី ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជាអ្នក​ធ្វើស្រែ ​(​ពាក់​ក្រណាត់​ក្រហម​ក្រ​ម៉ៅ) និង៥-ឈ្មោះ​ធូ ធី​ម ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ជាអ្នក​ធ្វើស្រែ​ (​ពាក់​អាវយឺត​បៃតង​) ​ទាំង​៥​នាក់ រស់​នៅ​ភូមិ​ដក់.ព ឃុំ​ក្រាំង​ដី​វ៉ា​យ ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ដកហូតអាកា​បត់​មួយ​ដើម​លេខ​៤៧១២ គ្រាប់​៤១​គ្រាប់ អាវុធ​ច្នៃ១គ្រាប់ កង់​២​ប្រអប់ ដែក​​កាត់​១​ប្រអប់ រំសេវ​ផ្ទុះ​២​ប្រអប់ ​​ឆ្អឹង​និង​ស្បែក​​សត្វ​ប្រើស​ឆ្អើ​ររួច​៧​គីឡូក្រាម និង​ម៉ូតូ​ម៉ាក​វ៉េវអាល់​ហ្វា៥​គ្រឿង ពណ៌​ខ្មៅ​៤ក្រហម​១​។