ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ​ស្វាយ​រៀង​ម្នាក់ រអិល​ជើង​ធ្លាក់​ក្នុង​ទឹកស្រះ​លង់​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​ស្វាយ​រៀង​ម្នាក់​ដើរ​លេង​មាត់​ស្រះ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​លង់​ស្លា.ប់​គួរ​ឲ្យ​សង្វេគ​។

 ខេត្តស្វាយរៀង ៖ សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​ស្វាយ​រៀង​ម្នាក់​ដើរ​លេង​មាត់​ស្រះ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​លង់​ស្លាប់​គួរ​ឲ្យ​សង្វេគ​។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្រះ​ស្ថិត​នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។ បើ​តាម​ស្ត្រី​ឈ្មោះ ម៉ៅ សា​វឿ​ន អាយុ​៣៧​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា​គាត់​មានកូន​ប្រុស​២​នាក់ កូនប្រុស​ច្បង​ឈ្មោះ រ៉​ន វិច្ឆិកា អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១០G វិទ្យាល័យ​ស្វាយ​រៀង​បាន​លង់ទឹក​ស្លាប់ ហើយ​កូនប្រុស​ពៅ​ឈ្មោះ រ៉​ន ពិសិដ្ឋ អាយុ​៤​ឆ្នាំ​។

នៅ​ព្រឹក​កើតហេតុ​កូនប្រុស​របស់​គាត់​បាន​ទៅ​រៀន​ជា​ធម្មតា លុះដល់​ម៉ោង​ប្រមាណ​ជា​៩​និង​៤០​នាទី​ព្រឹក ណ​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ទូរ​សព្ទ័​ប្រាប់​ថា​កូនប្រុស​ឈ្មោះ រ៉​ន វិច្ឆិកា លង់ទឹក​ស្រះ​សន្លប់​មិនដឹង​ខ្លួន​ទេ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ក៏​ប៉ុន្តែ​ពេល​រូប​គាត់​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ប្រាប់​ថា កូនប្រុស​គាត់​ស្លាប់​បាត់​ទៅ​ហើយ​ធ្វើ​ឲ្យ​រូប​គាត់​លុតជង្គង់​ស្លុត​ស្មារតី​ស្ទើរ​គាំងបេះដូង​ស្លាប់ មិន​គួរ​សោះ​កូន​ទៅ​រៀន​បែរជា ទៅ​លង់ទឹក​ស្លាប់​តើ​ម្តាយ​ណា​មិន​ស្លុត​។ ហើយ​បើ​តាម​មិត្តភក្ដិ​រួម​ថ្នាក់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៣​នេះ​ថ្នាក់​ទី​១០G​គឺ ទំនេរ​២​ម៉ោង​ចាប់ពី​ម៉ោង​៩​ដល់​ម៉ោង​១១​ព្រឹក​ទើប​ចូល​រៀន​វិញ ។

ខណៈនោះ​សិស្ស​ថ្នាក់​ទី​១០G​បាន​សម្រាក​ខ្លះ​ក៏​នាំ​គ្នា​លេង​បាល់​ខ្លះ​គេ​ទៅ​អាន​សៀវភៅ​នៅ​បណ្ណាល័យ រីឯ​ជន​រង​គ្រោះ និង​មិត្តភក្ដិ​ផ្សេង​ទៀត​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ក្រៅ​សាលា ទៅ​ដើ​លេង​ត្រង់​ចំណុច​ភោជនីយដ្ឋាន​ម្លប់​ស្វាយ ស្ថិត​នៅ​ភូមិ​គយ​ត្របែក​ហើយ​គេ​ឃើញ​ជន​រង​គ្រោះ​ទៅ​លេង​នៅ​មាត់​ស្រះ​មិនដឹង​យ៉ាងម៉ិច​ក៏​ឃើញ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ មុន​ដំបូង​ស្មានថា ជន​រង​គ្រោះ​ចុះ​ហែល​ទឹក​លេង​ក្រោយមក​ក៏​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ទើប​ស្រែក​ឆោឡោ​ហៅ​ឲ្យ​ចាស់ទុំ​គេ​ជួយ ក៏​ផ្អើល​ដល់​មនុស្ស​ម្នា​មក​ចោមរោម​មើល​មួយសន្ទុះ​ទើប​មាន​អ្នកចេះ​ហែល​ទឹក​មក​ដល់​ចុះ​ទឹកស្រះ ដែល​គេ​ជីក​ជម្រៅ​ជិត​០៣​ម៉ែត្រ​អ្នក​ស្រង់​ចុះ​មុជ​រាវរក​ឃើញ​ជន​រង​គ្រោះ​ស្រង់​ឡើង​លើគោក​វិញ ។

ជន​រង​គ្រោះ​ផឹកទឹក​ពេញ​ពោះ សន្លប់​ឈឹង​ដោយ​ចាស់ទុំ​រលាក់​ទឹក​ចេញ និង​ធ្វើ​ចលនា​បេះដូង​មិនដឹង​ខ្លួន​សមត្ថកិច្ច​ក៏​ហៅ​រថយន្ត​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​តែ​អកុសល​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន​ជន​រង​គ្រោះ​បាន​បាត់បង់​ជិ​វិត​ទៅ​ហើយ​ម្តាយ និង​ជីដូន​យំសោក​អាឡោះអាល័យ​ធ្វើ​ឲ្យ​អ្នកចូលរួម​មិន​អាច​ទប់ទឹក​ភ្នែក​បាន​។ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕