ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីព្រៃសហគមន៍​ក្នុង​ខេត្ត​១៣​កន្លែង​ ត្រូវ​​ជនខិល​ខូច​​លួច​កា.ប់​​យកធ្វើ​ជាកម្ម​សិទ្ធិផ្ទាល់ខ្លួន

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្តឧត្តរមានជ័យ ​៖ ​អ្នកមាន​អំណាច​មួយចំនួន​តូច​​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បានព្យាយាម​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញរុក​រាន​ទន្ទ្រាន​ដែនដី​ព្រៃ​សហគមន៍​ទាំង១៣ ក្នុង​ខេត្ត​ព្រៃ​សហគមន៍​មួយ​ចំនួន​បាន​រលាយ​អស់ទាំង​ស្រុង និង​ព្រៃ​មួយចំនួន​​ផ្សេង​ទៀត​បាន​រលាយ​ស្ទើ​ទាំង​ស្រុង​ទៅ​ហើយ ដោយយក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន ហើយគេ​បាន​សង្កេត​ឃើញថា ការ​កាប់​នេះ​ចាប់ពី​អំឡុង​ឆ្នាំ​២០១៥ ​រហូត​មក​ទល់​និង​ឆ្នាំ​២០២១​នេះ​តែម្តង…

​ខេត្តឧត្តរមានជ័យ ​៖ ​អ្នកមាន​អំណាច​មួយចំនួន​តូច​​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បានព្យាយាម​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញរុក​រាន​ទន្ទ្រាន​ដែនដី​ព្រៃ​សហគមន៍​ទាំង១៣ ក្នុង​ខេត្ត​ព្រៃ​សហគមន៍​មួយ​ចំនួន​បាន​រលាយ​អស់ទាំង​ស្រុង និង​ព្រៃ​មួយចំនួន​​ផ្សេង​ទៀត​បាន​រលាយ​ស្ទើ​ទាំង​ស្រុង​ទៅ​ហើយ ដោយយក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន ហើយគេ​បាន​សង្កេត​ឃើញថា ការ​កាប់​នេះ​ចាប់ពី​អំឡុង​ឆ្នាំ​២០១៥ ​រហូត​មក​ទល់​និង​ឆ្នាំ​២០២១​នេះ​តែម្តង ។

ដី​ព្រៃ​សហគមន៍​ទាំង​១៣​កន្លែង​​ដែល​គេ​កាប់​បំផ្លិចបំផ្លាញ​ បាន​បង្កើត​ឡើង​ដោយស្របច្បាប់​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេ​សាទ ខណៈ​នោះ​ព្រៃ​សហ​គមន៍​រត​នះ​រុក្ខា ផ្ទៃដី​១.២០៨៩២​ហិ​កតា ព្រៃសហគមន៍​រំដួល​វាស្នា​ផ្ទៃដី​៦០១៦​ហិ​កតា សហគមន៍​ឈូក​មាស​ផ្ទី​ដី​៣៨៣​ហិ​កតា សហគមន៍​អូរ​យាយ​កែវ​ផ្ទៃដី​៩៦០ហិ​កតា សហគមន៍​ដុ​ង​បេង​ផ្ទៃដី​១៨៤៣ហិ​កតា ព្រៃ​សហគមន៍ អណ្តូង​បរ​ផ្ទៃដី៦១១៤​ហិ​កតា ព្រៃ​សហគមន៍​ភ្នំ​ដងរែក សម្រែក​ព្រៃ​ស្រស់​ផ្ទៃដី​១៦០៤​ហិ​កតា ព្រៃ​សហគមន៍​សាម្គី​ផ្ទៃដី​១០៧៩​ហិ​កតា ព្រៃ​សហគមន៍​សាម្គី សង្គ្រោះ​ព្រៃឈើ ៤១៥១​ហិ​កតា ព្រៃ​សហគមន៍​ក្បាល​អូរ​សូ​ភី គី​រី​ព្រៃស្រោង​ផ្ទៃដី​៦៣៤៤​ហិ​កតា ព្រៃ​សហគមន៍​រលួស​ធំ​២៦៦៦​ហិ​កតា ព្រៃ​សហគមន៍​អូរ​ថ្មដា​ទឹក​ខៀវ​ផ្ទៃដី​២០២៥.៤២​ហិ​កតា ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​១៨២៦១​
ហិ​កតា​។

ប្រជា​ពលរ​ដ្ខ​ដែល​មាន​ទីលំនៅ​ឋាន​ក្នុងខេត្ត​បាន​នាំ​គ្នា​និយាយ​រៀបរាប់​ឱ្យ​អ្នកយក​ព័ត​មាន​ដឹង​ថា ពួក​គាត់​បាន​សង្កេតឃើញ​​អ្នក​កាប់​បំផ្លិចបំផ្លាញ​រុករាន​ទ​ន្ទ្រាន​ដី​ព្រៃ​សហគមន៍​នោះ គឺ​ប្រជាពលរដ្ឋមួយ​ចំនួន​ពួក​គាត់​គ្រាន់តែ​ស៊ីឈ្នួល​កាប់​ឱ្យ​អ្នកមាន​អំណាច​រក​កម្រៃ​ចិ​ញ្ចិ​ម​ជីវិត ដោយឡែក​ប្រជា​មួយ​ចំនួន​ផ្សេង​ទៀត​កាប់​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។ ចំណែ​ក​ដើមឈើ​ប្រណិត​តូច​ធំ​ត្រូវ​បាន​ពុះជ្រៀក​ដឹក​ជញ្ជូន​ចេញពី​ព្រៃ​សហគមន៍​យក​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដោយ​រលូន​ផង​ដែរ​ខ​ណះ​ពួក​គេ​បាន​ត្រូវរ៉ូវ​គ្នា​ទទួល​នូវ​លាប​សក្ការ​អស់​ទៅ​ហើយ​នោះ​។

ទាក់ទិន​ការ​កាប់​បំផ្លិចបំផ្លាញ​ដី​ព្រៃ​សហគម​ន៍​ទាំង​១៣​កន្លែង​នេះ​អ្នក​យក​ព័ត​មាន​បាន​ទូរស័ព្ទ​ជួប​លោក​សា ថ្លៃ​ដែល​មាន​តួនាទី​ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក​បាន​បំភ្លឺថា ដី​ព្រៃ​សហ​គមន៍​បាន​បង្កើត​ឡើង​នៅ ក្នុង​អំឡុង​ឆ្នាំ​២០០៤​របស់​ក្រសួង​ក​សិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ដោយ​ចុះកិច្ចសន្យា​រយះ​ពេល​៣០​ឆ្នាំ នៅ​ក្នុង​ឆ្នាំ២០០៨​ក្រសួងកសិកម្ម​ប្រកាស​ជា​ផ្លូវការការពារ​និង​ថែរក្សា នៅ​ឆ្នាំ​២០០៩​បាន​ចុះកិច្ចព្រមព្រាង​ឥនទាន​ការ​បោ​ន​ព្រៃឈើ​នូវ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាបផង​ដែរ​។

លោក​សា ថ្លៃ​ បាន​មាន​ប្រសាសន៍​​​ថា ដី​ព្រៃ​សហគមន៍​ទាំង​១៣​កន្លែ​ង​នេះ មាន​ដី​ព្រៃ​សហគមន៍​មួយ​ចំនួនបាន​រលាយ​​ទៅ​ជា​ព្រៃ​ហោរ​ឋាន​អស់​ទៅ​ហើយ ចំណែក​ដី​ព្រៃ​សហគមន៍​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​សេសសល់​១០​ទៅ​៣០​ភាគរយ ខ​ណះ​នោះ​គេ​បាន​សង្កេតឃើញ​ដែល​នៅ​សល់​គម្រប់​ដី​ព្រៃ​សហ​គមន៍​រុក្ខា​វ័ន​ស្មើរ​៨០​ភាគរយ​ផង​ដែរ​ក្នុង​ចំណោ​ម​ព្រៃ​សហគមន៍​ទាំង​១៣​កន្លែង​។

លោក​បាន​បន្ត​ថា ដី​ព្រៃ​សហគមន៍​បន្ទាប់​ពី​ជនខិលខូច​កាប់​រុករាន​ទន្ទ្រាន​យកធ្វើ​ចាក​ម្ម​សិទ្ធិផ្ទាល់ខ្លួន​ពី​សំណាក់​អ្នកមាន​​អំណាច​មួយ​ចំនួន រួម​ទាំង​ប្រជា​ពល​រដ្ឋ លោក​បាន​ធ្វើ​ជា​របាយការណ៍​ជូនដល់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចូល​ទៅ​ដល់​ក្រសួង​ប្រឆាំង​អំពើពុក​រលួយ​ផង​ដែរ​តែ​មក​ដល់​ពេល​នេះមិន​ទាន់​មាន​វិធានការ​បែប​ណារ​នៅឡើយ​៕​​

អត្ថបទសរសេរ ដោយ