ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាង​៦​ពាន់​នាក់​មក​លេង​ខេត្តស្ទឹងត្រែង ក្នុងអំឡុងពេល​បុណ្យ​អំ​ទូក

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​ការ​ខកខាន​ទទួលភ្ញៀវ​ទេសចរ​ជាង​២​ឆ្នាំ​កន្លង​មក ឆ្នាំ​នេះ​ជា​ឆ្នាំ​លើក​ដំបូង ដែល​ខេត្តស្ទឹងត្រែង​បាន​ទទួលភ្ញៀវ​ទេសចរ​មក​លេង​។ ក្នុង​រយៈ​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្តស្ទឹងត្រែង​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ក្នុងស្រុក​បាន​ចំនួន​៦២០៨​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ដែល​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា…

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​ការ​ខកខាន​ទទួលភ្ញៀវ​ទេសចរ​ជាង​២​ឆ្នាំ​កន្លង​មក ឆ្នាំ​នេះ​ជា​ឆ្នាំ​លើក​ដំបូង ដែល​ខេត្តស្ទឹងត្រែង​បាន​ទទួលភ្ញៀវ​ទេសចរ​មក​លេង​។ ក្នុង​រយៈ​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្តស្ទឹងត្រែង​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ក្នុងស្រុក​បាន​ចំនួន​៦២០៨​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ដែល​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​បាយ​ការ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ភ្ញៀវ​ចំនួន​៦២០៨​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​១៦​នាក់​ផង​ដែរ​។

លោក លី មីនា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ បាន​សម្រុក​ទៅ​លេង​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ច្រើន ពីព្រោះ​ស្រុក​នេះ​មាន​កន្លែង​ទាក់ទាញ​ជា​ច្រើន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ដូច​ជា តំបន់​អន្លង់​ផ្សោត​អូរ​ឈើទាល កោះ​លន កោះទន្សាយ កោះ​ហាន តំបន់​រ៉ា​ម​សា និង​តំបន់​មួយ​ចំនួន​តាម​ដង​ទន្លេមេគង្គ​ថែម​ទៀត​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត លោក អ៊​ន់ បោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​បានឱ្យ​ដឹង​ថា៖

ក្នុង​ថ្ងៃ​ឈប់​សម្រាក​បី​ថ្ងៃនេះ ភ្ញៀវ​ទេសចរ​បាន​មក​កក់​បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ តាំងពី​មុន​ពេល​ថ្ងៃ​ឈប់​សម្រាក​មក​ម្លេះ ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ខ្លះ​ពុំ​មាន​បន្ទប់​សម្រាប់​ទទួលភ្ញៀវ​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។ លោក​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ទាំងអស់​មាន​ចំនួន​ជាង​៨០០​បន្ទប់​។ លោក​ថា ចំពោះ​តម្លៃ​វិញ​សេវាកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ គឺ​មាន​តម្លៃលើស​ថ្ងៃ​ធម្មតា​ប្រហែល​៥​ដុល្លារ​ប៉ុណ្ណោះ ដែល​ភ្ញៀវ​អាច​ទទួលយក​បាន​៕ ដោយ ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ