ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសបុណ្យអុំទូក ឆ្នាំនេះ ប៉ៃលិន មានភ្ញៀវ​ទេសចរ កើនឡើងជាងឆ្នាំមុន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ នាឱកាស​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវទេសចរ ដែល​រស់នៅក្នុង​ខេត្ត​ប៉ៃលិន ក៏ដូចជា​អ្នកធ្វើដំណើរ មកពី​តាម​បណ្តា​ខេត្ត​នានា…

ខេត្ត​ប៉ៃលិន​៖ នាឱកាស​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវទេសចរ ដែល​រស់នៅក្នុង​ខេត្ត​ប៉ៃលិន ក៏ដូចជា​អ្នកធ្វើដំណើរ មកពី​តាម​បណ្តា​ខេត្ត​នានា បាននាំគ្នា​ចូលមក​លេង​ក្នុង​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​កុះករ គួរឱ្យកត់សម្គាល់ ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ ប្រកប​របរ​លក់ដូរ នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត មមាញឹក​យ៉ាងខ្លាំង​។

​ចំណែក​នៅ​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ​ភ្នំ​យ៉ា​ត ក៏មាន​ភ្ញៀវ​យ៉ាងច្រើន ចូលទៅ​ដុត​ធូប បន់ស្រន់​សុំ​សេចក្តីសុខ​ពី​លោកយាយ​យ៉ា​ត​។ អ្នក​ខ្លះទៀត រៀបចំ​នំចំណី​ផ្លែឈើ ក្បាលជ្រូក មាន់​ខ្វៃ ទាខ្វៃ យកទៅ សែនព្រេន​លាបំណន់​ផ្សេងៗ ជាដើម​។

​ចំណែក​ព្រះសង្ឃ ជាច្រើន​អង្គ ក៏បាន​និមន្ត​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ចូល​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ប៉ៃលិន រួមជាមួយ​នឹង​ក្រុម​តាជី យាយជី ចូលទៅក្នុង​វត្ត​យ៉ា​ត វត្ត​រតន​សោភ័ណ ហៅ វត្ត​កោង​កាង ជាដើម​។ 

​ភ្ញៀវទេសចរ​ម្នាក់ ឈ្មោះ ចាន់ ចំណាន ភេទ​ប្រុស រស់នៅ​ខេត្តបាត់ដំបង បានឱ្យដឹងថា នាឱកាស​បុណ្យអុំទូក​នេះ ពួកគាត់​បាននាំគ្នា​មកលេង​ខេត្ត​ប៉ៃលិន ដើម្បីឱ្យ​ក្រុមគ្រួសារ​ប្រពន្ធ​កូន​លំហែ​អារម្មណ៍ ដោយ​នាំគ្នា​សម្រាក​នៅ​សណ្ឋាគារ ក្នុង​ក្រុងប៉ៃលិន ១​យប់ លុះដល់​ព្រឹក​ឡើង នាំគ្នា​ទៅ​ហែល​ទឹក​លេង​នៅតាម​ស្ទឹង រហូត​ដល់ពេល​ល្ងាច ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​។ ពួកគាត់​ពិតជា​មានកា​រ​សប្បាយរីករាយ​យ៉ាងខ្លាំង តែ​ក៏​មិន​ភ្លេច​ក្នុងការ​អនុវត្តតាម​កា​រ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល ពាក់​ម៉ាស​ជាប្រចាំ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ផងដែរ​។

​លោក លឹម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា សរុប​ចំនួន​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា​កម្សាន្ត ក្នុង​ខេត្ត​ប៉ៃលិន នាឱកាស​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃទី​១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ដូចតទៅ​៖ ទី​១. ចំនួន​ភ្ញៀវទេសចរ​ជាតិ សរុប​ចំនួន ៥,៩៣២​នាក់ ទី​២.​ចំនួន​ភ្ញៀវ​អន្តរជាតិ សរុប​ចំនួន ៣៤​នាក់​។ 

​លោក​បន្តទៀតថា ចំនួន​ភ្ញៀវ​សរុប​រយៈពេល ៣​ថ្ងៃ មាន​ចំនួន ៥,៩៧២​នាក់ ក្នុងឱកាស​បុណ្យអុំទូក នៅ​ឆ្នាំនេះ កើនឡើង ៥០.៥៧% បើ​បៀ​ប​ធៀប​ទៅនឹង​ឆ្នាំ​២០២០ កន្លងមក ដែលមាន​ចំនួន ៣,៩៦៦​នាក់​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ