ខេត្តព្រះសីហនុ កំពត និងសៀមរាប ពលរដ្ឋដើរលេងច្រើនជាងគេ
រាជធានីភ្នំពេញ៖ នាឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានខេត្ត ៦ ដែលពលរដ្ឋដើរលេងច្រើនជាងគេ គឺខេត្តព្រះសីហនុ ខេត្តសៀមរាប…
រាជធានីភ្នំពេញ៖ នាឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានខេត្ត ៦ ដែលពលរដ្ឋដើរលេងច្រើនជាងគេ គឺខេត្តព្រះសីហនុ ខេត្តសៀមរាប…
រាជធានីភ្នំពេញ៖ នាឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានខេត្ត ៦ ដែលពលរដ្ឋដើរលេងច្រើនជាងគេ គឺខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកែប ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ បានឲ្យដឹងថាថ្ងៃទី ១ នៃអុំទូក មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប ១៣២,០១៣ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,០១១ នាក់ ។
យោងតាម លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ១៨,០៧៣ នាក់ខេត្តកំពត ១៥,៨៤០ នាក់ ខេត្តសៀមរាប ១៥,២៦០ នាក់ ខេត្តកែប ១២,៨៨០ នាក់ ខេត្តមណ្ឌលគិរី ១០,០១០ នាក់និង ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់។
រដ្ឋាភិបាលពុំអនុញ្ញាតឲ្យមាន ការរៀបចំបុណ្យអុំទូកនៅភ្នំពេញនោះទេ ដោយសារកូវីដ ១៩ ប៉ុន្តែស្របពេលកម្ពុជាទើបបើកប្រទេសគ្រប់វិស័យឡើងវិញ ការដើរកម្សាន្តត្រូវបានលើកទឹកចិត្ត ជាមួយការណែនាំឲ្យគោរពយ៉ាងហ្មត់ចត់នៃវិធានការសុខាភិបាល ។
លោក រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរមានភាពផុសផុល នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារ ជាដើម ។ តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើន នៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ។
បើតាមការបញ្ជាក់របស់មន្ត្រីខាងលើ៖ «បើទោះបីជាពុំមានការប្រារព្ធពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋនៅតែដើរកម្សាន្តច្រើន នៅមុខព្រះបរមរាជវាំង ខណៈដែលកន្លែងខ្លះក៏មានការរៀបចំការប្រណាំងទូកខ្នាតតូច ដូចជានៅកោះប្រាក់ ស្រុកកៀនស្វាយក្នុង ខេត្តកណ្តាល និងនៅបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យជាដើម ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត បានតុបតែងលម្អទីរួមខេត្ត និងទីប្រជុំជននានាឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ» ។
គួរបញ្ជាក់ផងដែរថា ពីធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ១៩ ខែវិច្ឆិកា ពលរដ្ឋអាចដើរកម្សាន្តរហូតដល់ថ្ងៃទអាទិត្យ ទី២០ ខែវិច្ឆិកា ទើបចូលធ្វើការជាធម្មតាវិញ នៅថ្ងៃចន្ទទី ២១ វិច្ឆិកា ៕
ចែករំលែកព័តមាននេះ