ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ណាស់​! ចាប់​កូនក្រមុំ​គេ​ឃុំ​ទុក

8 ឆ្នាំ មុន

ខេត្តកំពត ៖ យុវជន​៥នាក់ ត្រូវកម្លាំង​​នគរបាលស្រុក​កំពង់ត្រាច​ចាប់ខ្លួន ​កាលពីល្ងាចថ្ងៃទី​២៨ មេសា ២០១៦ ស្ថិត​នៅភូមិ​កំពង់​ត្រាច​ទី១ ឃុំកំពង់ត្រាចខាង​កើត ស្រុកកំពង់ត្រាច បន្ទាប់​ពី​នារី​ម្នាក់​​អះ​អាង​​ថា ពួកគេ​បាន​ចាប់​នាង​យកទៅឃុំក្នុងផ្ទះឈ្មោះ​សុខ សើ រយៈពេល២ម៉ោង ទើបនាង​រត់ចេញវិញបាន បង្ក​​មានការភ្ញាក់​ផ្អើល​​​ដឹង​ដល់​កម្លាំងនគរបាល​ចុះទៅ​ឃាត់​ខ្លួនតែម្តង ។

ខេត្តកំពត ៖ យុវជន​៥នាក់ត្រូវកម្លាំង​​នគរបាលស្រុក​កំពង់ត្រាច​ចាប់ខ្លួន ​កាលពីល្ងាចថ្ងៃទី​២៨ មេសា ២០១៦ ស្ថិត​នៅភូមិ​កំពង់​ត្រាច​ទី១ ឃុំកំពង់ត្រាចខាង​កើត ស្រុកកំពង់ត្រាច បន្ទាប់​ពី​នារី​ម្នាក់​​អះ​អាង​​ថា ពួកគេ​បាន​ចាប់​នាង​យកទៅឃុំក្នុងផ្ទះឈ្មោះ​សុខ សើ រយៈពេល២ម៉ោង ទើបនាង​រត់ចេញវិញបាន បង្ក​​មានការភ្ញាក់​ផ្អើល​​​ដឹង​ដល់​កម្លាំងនគរបាល​ចុះទៅ​ឃាត់​ខ្លួនតែម្តង ។

ប្រភព​ឱ្យដឹងថា យុវជនទាំង៥នាក់ ១-​ឈ្មោះ​សុខ សើ អាយុ​២៤​ឆ្នាំ ២-​ឈ្មោះម៉ៅ វ៉ាន់ណេត អាយុ១៩ឆ្នាំ ៣-​ឈ្មោះ​សោថា ហៅ​សង្ហា អាយុ​២៥​ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិ​កំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ​៤-ឈ្មោះ​ចាន់ ឈុន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាលទួល ឃុំកំពង់ត្រាចខាងលិច និងទី៥-បានរត់គេចខ្លួនបាត់​ ដោយកម្លាំង​ស្វែងរក ។ គួរបញ្ជាក់ថា ពួកគេ​ទាំង​៥នាក់នេះ គឺ​ជា​មុខសញ្ញា​​​គ្រឿងញៀន​ ហើយពេលឃាត់ខ្លួននោះត្រូវកម្លាំង​បានពិសោធន៍ឃើញ​ថា ពួកគេ​កំពុង​​ផ្ទុក​នូវ​សារ​ធាតុ​ញៀន​​​ផងដែរ ។

បើតាម​​នារីរងគ្រោះ​ឈ្មោះគាត ស្រីនាង អាយុ​១៨​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបាន​ឱ្យ​កោះស្តិភាពដឹងថា ​នាង​ស្គាល់​​យុវជន​ម្នាក់​ក្នុងចំណោមទាំង​៥​នាក់​នោះ ។ មុនពេលកើតហេតុ ពេល​នាងម​ក​​និយាយ​លេង​ជាមួយ ​ក៏ការ​​ដណ្តើម​​ទូរស័ព្ទ​​ពី​នាង តែនាង​​មិន​ព្រម​ឱ្យ ទើប​​ចាប់​ដៃ​នាងអូសទៅ​ក្រោយ​ ហើយ​រុញនាង​ចូលឃុំនៅ​ក្នុងផ្ទះ ។ រយៈពេល២ម៉ោងក្រោយ ​​នាងរត់​ចេញ​​ទ្វារ​ក្រោយ​ ​ហើយនិយាយប្រាប់​ក្រុមគ្រួសារ​ ក៏មានការភ្ញាក់​ផ្អើលចុះទៅចាប់ខ្លួនតែម្តង ។