ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

7 ឆ្នាំ មុន

ឆៃ​ស្លៀកពាក់​រួច​ហើយ កំពុង​ចាប់​លើក​ឆែម​ផុត​ពី​ដី​គ្រវី សើច​សប្បាយ ឆែម​បះដៃបះជើង ខំ​តោង​ឆៃ​ជាប់ ខ្លាច​ធ្លាក់
ឆែម​៖ នែ​ៗ ! ដាក់​អញ​ចុះ​! ធ្លាក់​អញ​ឥឡូវ​ហើយ ! អា​ឆៃ !
ឆៃ​៖ ពុក​ខ្ញុំ​ពិតជា​អស្ចារ្យ​មែន​! អស្ចារ្យ​ៗ! ពុក​ឆ្លាត ! ពុក​ពូកែ ! ឥឡូវ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​ពុក !

ឆៃ​ស្លៀកពាក់​រួច​ហើយ កំពុង​ចាប់​លើក​ឆែម​ផុត​ពី​ដី​គ្រវី សើច​សប្បាយ ឆែម​បះដៃបះជើង ខំ​តោង​ឆៃ​ជាប់ ខ្លាច​ធ្លាក់
ឆែម​៖ នែ​ៗ ! ដាក់​អញ​ចុះ​! ធ្លាក់​អញ​ឥឡូវ​ហើយ ! អា​ឆៃ !
ឆៃ​៖ ពុក​ខ្ញុំ​ពិតជា​អស្ចារ្យ​មែន​! អស្ចារ្យ​ៗ! ពុក​ឆ្លាត ! ពុក​ពូកែ ! ឥឡូវ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​ពុក !
ឆែម​៖ ដាក់​អញ​ចុះ​សិន​ទៅ ! ធ្លាក់​អញ​ឥឡូវ​ហើយ ! លឿន​ឡើង !

ឆៃ​ដាក់​ឆែម​ចុះ​ឲ្យ​ឈរ​ស្រួលបួល ឆែម​ត្រូវ​ឆៃ​គ្រវី​ច្រើន​ជុំ ពេល​ដាក់​ឲ្យ​ឈរ ឈរ​មិន​ជាប់ ឃើញ​ផ្ទះ​វិល​ទ្រេតទ្រោត​ចង់​ដួល នាយ​ត្រុយ នាយ​ទ្រើ​ក ស្ទុះ​មក​ជួយ​ទប់    
ទ្រើ​ក​៖ ប្រយ័ត្ន អ៊ុំ ! ប្រយ័ត្ន !

ទ្រើ​ក និង ត្រុយ គ្រា​ឆែម​ទៅ​អង្គុយ​នៅ​កៅអី​សា​ឡុ​ង ឆៃ​រត់​តាម​មក​អង្គុយ​កៀក ច្របាច់​ដៃជើង​ឲ្យ​ឆែម​បណ្តើរ
ឆៃ​៖ លឿន​ឡើង​ពុក​! តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ ?

ឆែម​រឹត​ទ្រូង​បណ្តើរ សម្រួល​ដង្ហើម
ឆែម​៖ ឯង​ត្រូវ​ដណ្តើម​យក​ពិន្ទុ​ឲ្យ​បាន​! ធ្វើ​ជា​អ្នកក្លាហាន​ទៅ​ជួយ​ឪ​ក្មេក​ឮ​ទេ​! ឱន​ត្រចៀក​ឲ្យ​ជិត​មក ចាំ​ពុក​ប្រាប់ !

ឆៃ​ឈ្ងោក​ដាក់​ត្រចៀក​ទៅ​ក្បែរ​ឆែម​។ ឆែម​ខ្សឹប​ដាក់​ត្រចៀក​ឆៃ ។ ទ្រើ​ក និង​ត្រុយ ខំ​ឈ្ងោក​មក​ស្ដាប់​ដែរ ផ្តុំ​ក្បាល​គ្នា​ទាំងអស់​។ ឆែម​ខោក​ក្បាល​ទ្រើ​ក និង​ត្រុយ ស្រែក​ក្ដោប​ក្បាល​ទាំង​ពីរ​នាក់ ។
កែវ ជិះ​ម៉ូតូឌុប​ម្លិះ ច័​ន្ទ្រ​និង​អរុណ ជិះ​កង់​មួយម្នាក់ អែប​ក្បែរ​ម៉ូតូ ជិះ​ទៅ​ជាមួយ​គ្នា កែវ​បើក​ម៉ូតូ​យឺត​ៗ ឲ្យ​អរុណ​និង​ច័​ន្ទ្រ ជិះ​កង់​តាម​ទាន់ និយាយ​គ្នា​បណ្ដើរ
អរុណ ៖ យើង​ត្រូវ​តែ​ទៅ​សួរ​ប៉ូលិស​ដែល​យាម​នៅ​កន្លែង​ប៉ុស្តិ៍​ឆែកឆេរ​ហើយ ក្រែង​គេ​អាច​ឃើញ​ឡាន​របស់​ពុក​មេ​ភូមិ ! បើ​គាត់​ឡើង​ទៅ​ភ្នំពេញ​ត្រូវ​តែ​កាត់​តាម​ប៉ុស្តិ៍​នេះ !
ម្លិះ​៖ ខ្ញុំ​ក៏​គិត​អី​ុ​ចឹ​ង​ដែរ ! បើសិនជា​ពុក​បាន​ឡើង​ផុត​ទៅ​ក្រុង​ហើយ យើង​មាន​តែ​តាម​ទៅ​ភ្នំពេញ​ដើម្បី​ប្តឹង​ប៉ូលិស​នៅ​ទីនោះ​ទេ ឲ្យ​គេ​ជួយ​រក​ឡាន​ពុក​ឲ្យ​ឃើញ !

ទាំងអស់​គ្នា​ជិះ​កង់
ច័​ន្ទ្រ​៖ ខ្ញុំ​ថា​ពួក​យើង​ដើរ​រក​ផ្តុំ​គ្នា​អីុ​ចឹ​ង មិនកើត​ទេ ! យើង​គួរតែ​បំបែក​ផ្លូវ​គ្នា​ទៅ ក្រែង​អាច​រកបាន​សព្វកន្លែង ! ហើយ​មួយ​ម៉ោង​ក្រោយ​ទៀត​យើង​ទៅ​ជួប​គ្នា​នៅ​ផ្លូវថ្នល់​ខាងលើ​កន្លែង​ប៉ុស្តិ៍​យាម​វិញ​ល្អ​ជាង !

កែវ​ងក់ក្បាល
កែវ​៖ មែនហើយ ! អីុចឹ​ង​ក៏​ល្អ​ម្យ៉ាងដែរ ! យើង​បំបែក​គ្នារ​កតាម​ផ្លូវ​ដែល​ត្រូវ​ឡើង​ទៅ​ថ្នល់​លើ​ទៅ ក្រែង​អាច​បាន​ដំណឹង​ខ្លះ !
អរុណ​៖ អីុចឹ​ង​! ខ្ញុំ​ទៅ​ផ្លូវ​ខាង​នោះ ! ហើយ​ច័​ន្ទ្រ​ទៅ​ផ្លូវ​ខាងឆ្វេង ចំណែក​កែវ​ទៅ​តាម​ផ្លូវ​ធំ​ចុះ !
ទាំងអស់​គ្នា​ងក់ក្បាល រួច​ជិះ​កង់​ជិះ​ម៉ូតូ​បំបែក​ផ្លូវ​គ្នា ។

អរុណ​ជិះ​កង់​តាម​ផ្លូវ ភ្លើង​ពិល​អរុណ​ភ្លឺ មើលឃើញ​ផ្លូវ​ច្បាស់​។ មក​ដល់​មុខ​ចម្ការ​ធំ អរុណ​ឃើញ​ឈើច្រត់​សា​ម៉​ន នៅ​លើ​ដី​ក្បែរ គុម្ព​ស្មៅ អរុណ ភ្ញាក់​បើកភ្នែក​ធំ​ៗ ឈប់​កង់ រួច​រត់​ចុះ​ទៅ​រឹស​ឈើច្រត់​មើល​ផ្អៀងផ្អង បើកភ្នែក​ធំ​ៗ គិត​ក្នុង​ចិត្ត
អរុណ​៖ (​នេះ​ដូច​ជា​ឈើច្រត់​ពុក​មេ​ភូមិ​!)

អរុណ​យក​កូន​ពិល​ពី​ក្នុង​ហោប៉ៅ​ខោ មក​ចុច​មើល​ឆ្វេង​ស្តាំ ឃើញ​ស្នាម​កង់​ឡាន​នៅ​លើ​ដី ចូល​ទៅ​ច្រក​ផ្លូវ​ក្នុង​ចម្ការ អរុណ​ដើរ​តាម​ស្នាម​កង់​ឡាន អរុណ​ចុច​ពិល​មើល​បណ្ដើរ រួច​ដើរ​តាមដាន​កង់​ឡាន​រហូត ចូល​ផុត​ដល់​ក្នុង​ចម្ការ​។

ដូរ​ទីតាំង​៖
នៅ​ចុង​ចម្ការ ។ ចម្ការ​ធំ មាន​ដើមឈើ​ធំ​ៗ នៅ​ចុង​ចម្ការ ឃើញ​ឡាន​ដឹក​ជី​របស់​សា​ម៉​ន ចត​កំបាំង​ក្រោយ​ដើមឈើ​ធំ​។ នៅ​ក្នុង​ឡាន​សា​ម៉​ន​និង​ម៉ា​ប់ ជាប់​ចំណង​ដូច​គ្នា មាន​កន្សែង​ចង​មាត់​ជាប់​ដូច​គ្នា សា​ម៉​ន​ខំប្រឹង​រើ​បើកភ្នែក​ធំ​ៗ មុខ​ភ័យ​រើ​មិន​រួច ខំ​យក​ស្មា​ទៅ​អុក​នឹង​ទ្វារ​ឡាន ពេល​អុក​ត្រូវ​ស្មា​ឈឺ ធ្វើ​មុខជូ​លែង​ហ៊ាន​អុក​ស្មា​ទៀត ។ សា​ម៉​ន​យក​ជើង​ឆ្កឹះ​ម៉ា​ប់ ម៉ា​ប់​ប្រឹង​រើ​មិន​រួច​គ្រវីក្បាល​ដាក់​សា​ម៉​ន ខំប្រឹង​និយាយ​ឡុ​ល​ៗ និយាយ​មិន​ចេញ ។ សា​ម៉​ន​ឃើញ​ភ្លើង​ពិល​របស់​អរុណ​ឆ្វេ​ក​ឆ្វាច​មក​ក្បែរ​កន្លែង​ចត​ឡាន សា​ម៉​ន​ធ្វើ​មុខ​ត្រក​អរ ខំប្រឹង​រើ​ស្រែក ឮ​តែ​ឡុ​ល​ៗ តិច​ៗ​។ សា​ម៉​ន​មើលទៅ​ម្តងទៀត​មិនឃើញ​ភ្លើង​ពិល សា​ម៉​ន​ធ្វើ​មុខ​អស់សង្ឃឹម ទន់​ខ្លួន ផ្អែក​ក្បាល​ទៅ​នឹង​ទ្វារ​ឡាន ។

ដូរ​ទីតាំង​៖
នៅ​ក្បែ​របងចម្ការ ។ អរុណ​កំពុង​តែ​គោះ​ពិល​តិច​ៗ រអ៊ូរ
អរុណ​៖ យី​! ពិល​នេះ​មក​អស់​ថ្ម​អី​នៅ​ពេល​នេះ​ទៅ​វិញ​ណ៎ !

អរុណ​គោះ​បាន​បន្តិច ចុច​ម្តងទៀត ពិល​ភ្លឺ​វិញ តែ​ភ្លឺ​មិនសូវ​ច្បាស់ អរុណ​កាន់​ពិល បំភ្លឺ​ផ្លូវ​ដើរទៅ​មុខ​ទៀត កាន់តែ​ចូល​កៀក​មក​ជិត​ដល់​កន្លែង​ឡាន​របស់​សា​ម៉​ន ។ នៅ​ក្នុង​ឡាន​ម៉ា​ប់ លើកជើង​ទាំង​ពីរ​នៅ​ជាប់​ចំណង រុញ​ទ្វា​ឡាន​ខ្លាំង​ៗ​។ អរុណ​ឮ​សូរ​សំឡេង​ទ្វារ​ឡាន ស្ទុះ​រត់​ចូល​ទៅ​ក្នុង​ចម្ការ​ឆ្លង​របងចម្ការ​ចូល​ទៅ​ដីចម្ការ​មួយទៀត កន្លែង​ចត​ឡាន​របស់​សា​ម៉​ន ។ អរុណ​ផ្លោះ​តាម​ចន្លោះរបង​ឫស្សី ព្រំចម្ការ រហែក​អាវ មុត​ដៃ ឈាម​រឹម​ៗ តែ​អរុណ​ខំ​ទាញ​របង​ចូល​ទាល់តែ​រួច​ទៅ​ក្នុង​ចម្ការ​ធំ​នោះ ។ អរុណ​ឃើញ​ឡាន​ចត​នៅ​កំបាំង​ដើមឈើ​ធំ អរុណ​ធ្វើ​មុខ​ត្រក​អរ រត់​ទៅ​រក​ឡាន​យ៉ាង​លឿន ។

ផៃ​ដើរ​ចុះឡើង​ៗ ទឹកមុខ​បារម្ភ បន្តិច​ស្ទុះ​ទៅ​អើត​មើលទៅ​ទ្វារ​បង បន្តិច​ដើរមក​អង្គុយ​លើ​ក្ដារងឿ​វិញ ដែ​កាន់​ទូរ​សព្ទ​ក្ដាប់​ជាប់ រួច​លើក​ទូរ​សព្ទ​មក​ចុច​លេខ ស្តាប់​ទូរស័ព្ទ មួយសន្ទុះ​ឮ​សូរ​សំឡេង​ម្លិះ​ឆ្លើយ​តប​ពី​ខ្សែ​ម្ខាង
ម្លិះ​៖ ម៉ែ​!
ផៃ​៖ អឺ​! ឥឡូវនេះ​កូន​ទៅ​ដល់​ណា​ហើយ​! ដឹង​រឿង​អី​ខ្លះ​ឬ​អត់ ! ទៅ​យូរណាស់​ហើយ​បានការ​យ៉ាងម៉េច មិន​ប្រាប់​ម៉ែ​ផង ! ដឹង​ទេ​អ្នក​ដែល​រង​ចាំ​វា​ពិបាក​ទ្រាំ​ណាស់ !

ឮ​សូរ​សំឡេង​ម្លិះ​ពី​ខ្សែ​ម្ខាង
ម្លិះ​៖ ខ្ញុំ​មក​ដល់​កន្លែង​ប៉ុស្តិ៍​យាម​ហើយ ប៉ុន្តែ​ខាង​ប៉ូ​លី​ស​ប្រាប់​ថា​មិន​បានឃើញ​ឡាន​ដឹក​ជី​របស់​ពុក​ឡើង​ទៅ​ភ្នំពេញ​ទេ ! គេ​ស្គាល់​ឡាន​ពុក​ច្បាស់​ណាស់ មិន​រំលង​ភ្នែក​ទេ​ម៉ែ !

ផៃ​ធ្វើ​មុខ​បារម្ភ ឆ្លេឆ្លា
ផៃ​៖ អីចឹង​យើង​គិត​ធ្វើ​យ៉ាងម៉េច​ទៅ​កូន​! បើ​ពុក​ឯង​មិន​បាន​ឡើង​ទៅ​ភ្នំពេញ ចុះ​គាត់​ទៅ​ណា​វិញ​! មនុស្ស​ដល់​ទៅ​ពីរ​នាក់ ឡាន​ប៉ុនណា​ណី​! ម៉េច​ក៏​បាត់​សូន្យ​គ្មាន​អ្នកដឹង​យ៉ាងនេះ ! ឮ​សូរ​សំឡេង​ម្លិះ​ពី​ខ្សែ​ម្ខាង
ម្លិះ​៖ ម៉ែ​! កុំ​បារម្ភ​ពេក ! ខ្ញុំ​បាន​ប្ដឹង​ប៉ូ​លី​ស​ហើយ​! ពេល​នេះ​ប៉ូ​លី​ស​កំពុង​ចែក​គ្នា​ជួយ​រក​យើង​ដែរ​! ហើយ​នៅ​មាន​ច័​ន្ទ្រ បង​អរុណ​ពីរ​បី​នាក់​ទៀត​កំពុង​តែ​ជួយ​រក​! បើ​ពុក​មិន​បាន​ឡើង​ទៅ​ភ្នំពេញ នៅ​ក្នុង​ឃុំ​ក្នុងស្រុក​យើង​នេះ មានរឿង​អី​កើតឡើង​ក៏​មិន​កំបាំង​ដែរ​ម៉ែ ! ប៉ុណ្ណឹង​សិន​ចុះ ! ចាំ​បាន​ដំណឹង​អ្វី ខ្ញុំ​នឹង​ប្រញាប់​ខ​ល​ប្រាប់​ម៉ែ !

ផៃ​ខំ​ស្រែកហៅ​ក្នុង​ទូរ​ស័ព្ទ

(​នៅ​មាន​ត​)