ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ ស្នាដៃ​ស្រីស្អាតបើក​រថយន្ត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់ ​ដោយ​ស្រវឹងស្រា​ខ្លាំងបាន​បើករថយន្ត​រេ​​ចង្កូត​ទៅ​បុក​​​រ៉ឺ​ម៉ក​ម៉ូតូ​ចត​​លើ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​​ក្រឡាប់​ និងម្ចាស់​រ៉ឺ​ម៉ក​ដែល​អង្គុយ​លើ​រ៉ឺ​ម៉ក​រង​របួសស្រាល ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត​ ដែល​កំពុង​ចត​ចោល​នៅ​មុខ​ហាង បណ្តាល​ឱ្យ​​រថយន្ត​ក្រ​ពិត​គូថ​ក្រោយ​ទាំង​២​គ្រឿង ។

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១១​ និង​៣០​យប់ថ្ងៃ​ទី​២៧ ​មេសា ទល់មុខ​​និង​ហាង​កូរ៉េ​យីហោអូ​ដេ​ង​បា ផ្លូវ​សុធារស សង្កាត់​​​ទន្លេបា​សាក់ ខណ្ឌចំការមន ។

បើ​តាម​សម្តី​ម្ចាស់​​​​រ៉ឺ​ម៉ក​ម៉ូតូ​​​ថា មុន​ពេល​កើតហេតុ​ រូប​គាត់​បាន​ចត​រ៉ឺ​ម៉ក​ម៉ូតូ​អែប​​ចិញ្ចើម​ផ្លូវចាំ​រត់​ឌុ​ប​ម៉ូយ ដោយ​ចត​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈនោះ​ស្រាប់តែ​មាន​នារីវ័យក្មេង​២​នាក់បាន​បើករថយន្ត​តូ​យ៉ូ​តាព្រុស ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខភ្នំពេញ​2AG- 7149 ធ្វើ​ដំណើរ​តាម​ផ្លូវ សុធារស​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ ហើយស្រវឹងបាន​រេ​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ​ពេញ​ទំហឹង​ បណ្តាល​អោយ​ជ្រុល​ទៅ​បុក​និង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌឺរពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ2AG-1261 និង​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ​2I-8691 ដែល​ម្ចាស់​គេ​ចត​ចោល​នៅ​មុខ​ហាង​កូរ៉េ​ខាងលើ បណ្តាល​ឱ្យ​​ក្រ​ពិត​គូទ​​ខាងក្រោយ​ទាំង​២ ចំណែក​​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង ធ្វើ​ឱ្យ​​ម្ចាស់​ដែល​អង្គុយ​លើ​រ៉ឺ​ម៉ក​រង​របួស​ពក​ក្បាល​ស្រាល មិន​បាន​ទៅ​ពេទ្យ ។

រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាង​មុខចំហៀង​ខាងឆ្វេង រួច​ព្យាយាម​បើក​រត់ តែ​ដោយសាររថយន្ត​នោះ​ជាប់​កង់បើក​ទៅ​មុខ​លែង​រួច អ្នក​បើក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។ ក្រោយ​ពេល​កើតហេតុ ​រថយន្ត​និង​រ៉ឺ​ម៉ក​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​អធិការ​ដ្ឋាន​​​​ខណ្ឌចំការមន​ ដើម្បី​ដោះស្រាយ ។