ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​បាច់​ធ្វើ​ច​ក្តា​ឡី​ស័ក​ ស្តារ​វិស័យ​ទេសចរណ៍​ និង​វិនិយោគ​បាន​កាន់តែ​លឿន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​វិនិយោគ​ទាំង​ក្នុង​វិស័យ​ទេសចរណ៍ ​និង​ពាណិជ្ជកម្ម​បាន​សារ​ទរ​ចំពោះ​ការ​បើក​ប្រទេស​កាន់តែ​ធំ​ទូលាយ​របស់​រដ្ឋាភិបាល ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ធ្វើ​ច​ក្តា​ឡី​ស័ក​នៅ​តាម​មន្ទីរពេទ្យ​ ឬ​មណ្ឌល​ច​ក្តា​ឡី​ស័ក​នោះ ថា​ជា​យន្តការ​កាន់តែ​ងាយស្រួល​ដល់​ការ ហូរ​ចូល​អ្នកទេសចរ​ និង​អ្នក​វិនិយោគ​មក​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​វិញ បាន​កាន់តែ​លឿន​…

រាជធានីភ្នំពេញ ៖ អ្នក​វិនិយោគ​ទាំង​ក្នុង​វិស័យ​ទេសចរណ៍ ​និង​ពាណិជ្ជកម្ម​បាន​សារ​ទរ​ចំពោះ​ការ​បើក​ប្រទេស​កាន់តែ​ធំ​ទូលាយ​របស់​រដ្ឋាភិបាល ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ធ្វើ​ច​ក្តា​ឡី​ស័ក​នៅ​តាម​មន្ទីរពេទ្យ​ ឬ​មណ្ឌល​ច​ក្តា​ឡី​ស័ក​នោះ ថា​ជា​យន្តការ​កាន់តែ​ងាយស្រួល​ដល់​ការ ហូរ​ចូល​អ្នកទេសចរ​ និង​អ្នក​វិនិយោគ​មក​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​វិញ បាន​កាន់តែ​លឿន​ និង​ងាយស្រួល ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ប្រកាស​ថា ការលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​អ្នក​ធ្វើ​ដំណើរ ចូល​កម្ពុជា ដែល​បាន​ចាក់ វ៉ាក់សាំង​គ្រប់​ដូ​សរួច​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង និង​គ្រប់គ្រង​ស្ថានការណ៍ កូ​វី​ដ​ ១៩ ប្រកបដោយ​ជោគជ័យ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ។

មិន​ខុស​ពី​លោក​ឧកញ៉ា លឹ​ម ហេង ក្រោយ​ទទួល​បាន​ដំណឹង​ពី​ការ​ឈប់​តម្រូវ​ឲ្យ​មានការ​ធ្វើ​ច​ក្តា​ឡី​ស័ក លោក​ ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា “​ការ​បញ្ចប់​ច​ក្តា​ឡី​ស័ក​ជា​ជំហាន​មូ​យ​នៃ​ក្តី​សង្ឃឹម​ដ៍​ធំ​របស់​វិស័យ​ទេសចរណ៍​”​ ។

កាលពី​ថ្ងៃ​ទី​ ១៤​ វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្រាប់​អ្នក​ទាំង​ជនជាតិ​ខ្មែរ ទាំង​ជនជាតិ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ហើយ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ ប៉ុន្តែ​អ្នក​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ចុះ​មក​រាជធានី​ភ្នំពេញ ទាំង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ត្រូវ​យក​សំណាក ដោយ​ម៉ាស៊ីន PCR និង​អាច​រង់​ចាំ​លទ្ធផល​នៅ​សណ្ឋាគារ​ និង​ផ្ទះ​របស់​ខ្លួន ​។

ប្រុ​មុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា “​ដោយសារ​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ អា​ត្រា​គ្របដណ្តប់​រហូត​ជិត ៨៨% នៃ​ចំនួន ប្រជាជនជាង ១៦​ លាន​នាក់ ដូច​ច្នេះ​មិន​មាន​តម្រូវការ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ទៀត​ទេ លើកលែង​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ ដដែល​” ​។

ការ​ប្រកាស​លើក​ឡើង​ការ​ធ្វើ​ច​ក្តា​ឡី​ស័​យ​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ និង​ត្រៀម​ទទួល​អ្នកទេសចរ​អន្តរជាតិ​ដែល​បាន​វ៉ាក់សាំង​ហើយ​អាច​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង​នា​ចុងខែ​នេះ ​។ ទោះ​យ៉ាងណា​ក្តី​មានការ​លើក​ឡើង​ថា​ ការ​ស្តារ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​ឡើង​វិញ​របស់​កម្ពុជា ក្រោយ​ពី​អាក់ខាន​ប្រមាណ​ជិត ​២​ ឆ្នាំ​មកនេះ ត្រូវការ​ពេលវេលា​ និង​ដើមទុន​ច្រើន មិន​ទាន់​អាច​ដំណើរការ​និង​សកម្មភាព​បាន​ភ្លាម​ៗ បាន​នៅ​ពេល​នេះ នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ