ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​កម្ពុជា ៖ វិសាខា​១-១​ភ្នំពេញក្រោន​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​​ប្រចាំឆ្នាំ​២០២១​ដ៏​កក្រើក​រវាង​ក្រុម​កំពូល​តារាង​

រាជធានី​ភ្នំពេញ​ ៖​ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​​ប្រចាំឆ្នាំ​២០២១​ដ៏​កក្រើក​រវាង​ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន​ និង​ក្រុម​លេខ​២​វិសាខា​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៣​ ស​ប្ដា​ហ៍​ទី​១៨​កន្លង​មកនេះ នៅ​លើ​ទីលាន​វិសាខា​ លទ្ធផល​បាន​ត្រឹម​១-១​ប៉ុណ្ណោះ​ ។ ​ធ្វើ​ឱ្យ​ក្រុម​កំពូល​តារាង​ដែល​មានការ​រំពឹង​ខ្ពស់​ឈាន​ទៅ​លើក​ពាន​លី​គ​កំពូល​មានការ​ខកខាន​ត្រូវ​រង់ចាំ​អ៊ុត​មួយ​ប្រកួត​ចុង​ក្រោយ​ទៀត​។

សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា​ជា​អ្នកមាន​ឱកាស​រកបាន​១​គ្រាប់​នាំមុខ​បណ្ដោះអាសន្ន​ដោយ​កីឡាករ​លី​ ជេ​គុន ​ជនជាតិ​កូរ៉េ​ខាងត្បូង​ ដោយ​ធ្វើ​បាន​សម្រេច​នៅ​នាទី​ទី​៥​ ។​ ទោះជា​យ៉ាងណា​ ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​តាម​វាយបក​សង​វិញ ដោយ​បញ្ជូន​បាល់​លេង​លឿន​ដើម្បី​តាម​រក​គ្រាប់​បាល់​សង​វិញ ​។ ​ទីបំផុត​មិត្ត​រួម​ក្រុម​វិសាខា​ធ្វើ​ឱ្យ​មាន​កំហុស​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​ដោយ​បាន​ធាក់​ជើង​ខ្សែការពារ​ភ្នំពេញ​ក្រោ​ន​ឱ្យ​ដួល​និង​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​១១​ម៉ែត្រ​ឱ្យ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​២៤​ក្នុង​តង់​ទី​១ ​។ ​កីឡាករ​ NETO ​ជនជាតិ​កូ​ឡំ​ប៊ី​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​តាម​រក​គ្រាប់​បាល់​សង​វិញ​១-១ ​។ ​ហើយ​ការ​ប្រកួត​នេះ​នៅ​តែ​បន្ត​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​ចប់​តុង​ទី​២​។​ចំណែក​លទ្ធផល​ប្រកួត​នៅ​តែ​១​ស្មើ​ដដែល​។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ា​ង​ជក់ចិត្ត​ កាលពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ រវាង​ក្រុម​វិសាខា​ និង​ក្រុម​ភ្នំពេញ​ក្រោ​ន​ កន្លង​មកនេះ​ធ្វើ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​ជា​អ្នកមាន​ជំនឿ​ចិត្ត​យ៉ាង​ខ្ពស់​ក្នុង​ការ​លើក​ពាន​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២១​នេះ​ បន្ត​ឈរ​លើ​កំពូល​តារាង​បន្ត​ទៀត​ជា​បណ្ដោះ​អាស​ន្ន ​ដោយ​មាន​៤១​ពិន្ទុ​ ខណៈ​ក្រុម​វិសាខា​មាន​៣៩​ពិន្ទុ​ ឈរ​នៅ​លេខ​រៀង​ទី​២​ ​ហើយ​ក្នុង​ចំណោម​៨​ក្រុម​ខាងលើ​នៅ​សល់​១​ប្រកួត​ម្នាក់​ដូច​គ្នា​នេះ​ទៀត​រួម​មាន​ ៖

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture