ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​ស​ម្លា​.​ប់​មន្ត្រី​មេព្រៃ​នៅ​ស្រុក​វាល​វែង​នោះ​ចាប់ខ្លួន​បាន​ហើយ

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ជន​ដៃដល់​ដែល​ជា​ឃាត​.​ករ​កា​.​ប់ស​ម្លា​.​ប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន

ខេត្តពោធិ៍សាត់​៖ ជន​ដៃដល់​ដែល​ជា​ឃាត​.​ករ​កា​.​ប់ស​ម្លា​.​ប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​នេះ​ហើយ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​វត្ត​កណ្ដាល ស្ថិត​ក្នុង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រឿ​ន រ៉ូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​ឈ្នួល រស់នៅ​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ហើយ​លទ្ធផល​នៃ​ការ​បង្ក្រាប​ខាងលើ​នេះ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​នគរបាល​ស្រុក និង​ប៉ុស្ដិ​រដ្ឋបាល ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ូ លី​ដា ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​បំបែកសំណុំរឿង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នា​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​វត្ត​កែវ​ឧត្តម ហៅ​វត្ត​កណ្តាល ស្ថិត​ក្នុងភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ឈ្មោះ សេង វិសាល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រមោយ​ស្រុក​វាល​វែង ត្រូវ​បានកូន​ឈ្នួល​ដែល​រស់នៅ​កន្លែងធ្វើការ​ជាមួយ​គ្នា យក​កាំបិត​ផ្គាក់​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ ចំ​.​ក ថ្គាម ស្មា​ខាងឆ្វេង ចំនួន​៧​កាំបិត ខណៈ​ពេល​កំពុង​ដេក​លក់ បណ្តាល​ឱ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង (​ក្នុង​បន្ទប់​លើ​គ្រែ​) នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ប្រមោយ ត្រង់​ចំណុច​ទួល​គ្រួ​ស ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

គួរ​រំលឹក​ទៀត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ប្រមែ​ល​ប្រមូល​សម្ភារៈ ដែល​ក្នុង​នោះ​រួម​មាន ៖ ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន ០៣​គ្រឿង និង​ចិញ្ចៀនពេជ្រ​០១​វង់ រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហើយដោយ​មានការ​ដុតដៃដុតជើង​របស់​សមត្ថកិច្ច ទើប​ចាប់ខ្លួន​ជន​ដៃដល់​បាន​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​នេះ ខណៈ​ពេល​ដែល​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​នៅ​ស្រុក​ភ្នំក្រវាញ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​និង​កំពុង​នាំ​ខ្លួន​ជនសង្ស័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ