ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទាក់ទាញ​អ្នកទេសចរ​ពីរុ​ស្សី ជប៉ុន កូរ៉េ​ខាងត្បូង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ពេល​ការ​បើក​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​កាន់តែ​ខិត​ជិត​មក​ដល់​គេ​សង្កេត​ឃើញ​ក្រសួងទេសចរណ៍​បាន​កំពុងធ្វើការ​ទាក់ទាញ​អ្នកទេសចរ​ពី​ប្រទេស​មួយ​ចំនួន តាម​រយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​រវាង​ក្រសួង ​និង​ស្ថានទូត​ប្រទេស​ទាំងនោះ​ប្រចាំ​នៅ​ភ្នំពេញ​ ។ កន្លង​មក​គេ​សង្កេត​ឃើញ លោក​ ថោ​ង ខុន…

រាជធានី​ភ្នំពេញ ​៖ នៅ​ពេល​ការ​បើក​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​កាន់តែ​ខិត​ជិត​មក​ដល់​គេ​សង្កេត​ឃើញ​ក្រសួងទេសចរណ៍​បាន​កំពុងធ្វើការ​ទាក់ទាញ​អ្នកទេសចរ​ពី​ប្រទេស​មួយ​ចំនួន តាម​រយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​រវាង​ក្រសួង ​និង​ស្ថានទូត​ប្រទេស​ទាំងនោះ​ប្រចាំ​នៅ​ភ្នំពេញ​ ។ កន្លង​មក​គេ​សង្កេត​ឃើញ លោក​ ថោ​ង ខុន បាន​ជួប​ពិភាក្សា​ការងារ​ពី​រឿង​នេះ​ទូត​រុ​ស្ស៊ី​នៅ​ភ្នំពេញ ទូត​ជប៉ុន និង​ពេល​ថ្មី​នេះ​ៗ​លោក​បាន​ជួប​ពិភាក្សា​ការ​ងារជាមួយ​លោក ផាក ឃឿ​ង​យ៉ុ​ង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ផង​ដែរ​ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​លើក​ឡើង​ថា កម្ពុជា​គ្រោង​នឹង​បើក​ទទួល​ទេសចរ​អន្តរជាតិ​នៅ​តំបន់​ក្រុងព្រះសីហនុ ក្រុង​កោះ​រ៉ុ​ង និង​តំបន់​តារា​សាគរ​នៃ​ខេត្តកោះកុង ចាប់ពី​ថ្ងៃ​ទី ​៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តទៅ ហើយ​សៀមរាប​អង្គរ​នឹង​បើក​ឡើង​វិញ​នៅ​ខែមករា ឆ្នាំ​ ២០២០ រួច​នឹង​បន្ត​ពិនិត្យ​បើក​រាជធានី​ភ្នំពេញ និង​ទូ​ទាំង​ប្រទេស​ជា​បន្តបន្ទាប់​និង​ស្នើ​ដល់​លោក​ឯកអគ្គរដ្ឋទូត​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​នៅ​ក្នុង​ការ​ជំរុញ​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ ។

លោក​ឯកអគ្គរដ្ឋទូត ផាក ឃឿ​ង​យ៉ុ​ង បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​លើ​ការ​បើក​ទេសចរណ៍​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ពេញលេញ និង​ចូលរួម​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត ដោយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ ក្រោម​យុទ្ធសាស្ត្រ​បើក​ទេសចរណ៍​វ៉ាក់សាំង ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់ចុះ​តាម​គោលដៅ​សុវត្ថិភាព ជា​ពិសេស​នៅ​តាម​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​ខេត្តសៀមរាប​ដែល​ប្រជាជន​កូរ៉េ​ចូល​ចិត្ត​មក​ទស្សនា​ ។

ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ល្អ​ៗ​ជាមួយ​កម្ពុជា​ដល់​ពលរដ្ឋ​កូរ៉េ តាម​រយៈ​ការ​ចុះ​ផ្សាយ​អត្ថបទ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ