ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តោប្រវេសន៍​ បេឡា​រុស​ថា ​នឹង​កាត់​ផ្ដាច់​ឧស្ម័ន​ទៅ​អឺរ៉ុប​បើ​ដាក់​ទណ្ឌកម្ម

2 ឆ្នាំ មុន

ប្រទេស​បេឡា​រុស​ ដែល​ទទួល​ការ​ចោទប្រកាន់​ថា បង្កើត​វិបត្តិ​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​ប៉ូ​ឡូញ​នោះ បាន​គំរា.ម​តប.ត​វិញ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ជាយថាហេតុ​របស់​អឹ​រ៉ុ​ប ដោយ​កាត់​ផ្ដាច់​

ប្រទេស​បេឡា​រុស ៖ ប្រទេស​បេឡា​រុស​ ដែល​ទទួល​ការ​ចោទប្រកាន់​ថា បង្កើត​វិបត្តិ​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​ប៉ូ​ឡូញ​នោះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ បាន​គំរា.ម​តប.ត​វិញ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ជាយថាហេតុ​របស់​អឹ​រ៉ុ​ប ដោយ​កាត់​ផ្ដាច់​ឧស្ម័ន បិទ​វ៉ា​ន​​បំពង់​បង្ហូរ​ឧស្ម័ន ដ៏​សំខាន់​ឆ្លងកាត់​ដែនដី​ខ្លួន​។

ប្រធានាធិបតី​បេឡា​រុស លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ បាន​លើក​ពី​លទ្ធភាព​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន តាម​បំពង់​បង្ហូ​រយ៉ា​ម៉ា​ល់​-​អឺរ៉ុប ដែល​ប​ញ្ចូ​ន​ឧស្ម័ន​រុ​ស្ស៊ី ជា​ពិសេស​ទៅ​អា​ល្លឺ​ម៉​ង់​ និង​ប៉ូ​ឡូញ​។ លោក​ថា​ តើ​អ្វី​នឹង​កើត​មាន ប្រសិនបើ​យើង​កាត់​ផ្ដាច់​ឧស្ម័ន​ទៅ​អឹ​រ៉ុ​​ប? ការ​គំរា.ម​នេះ​របស់​លោក​កើត​មានពេល​ដែល​បណ្ដា​ប្រទេស​អឺរ៉ុប កំពុង​ប្រឈម​មុខ​នឹង​ការ​ឡើងថ្លៃ​ខ្ពស់​នៃ​ឧស្ម័ន​មក​ពី​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​។

សភាពការណ៍​នៅ​តាម​ព្រំដែន​រវាង​បេឡា​រុស​ និង​ប៉ូ​ឡូញ ជា​ប្រទេស​អឺរ៉ុប​កណ្ដាល​២ ដោយ​បេឡា​រុស ជា​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ​ហើយ​ប៉ូ​ឡូញ​ជា​​សមាជិក​សហភាព​អឺរ៉ុប ​និង​អូតង់ នាំំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​របស់​សហគមន៍​អន្តរជាតិ​។ ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ​បាន​រួម​ប្រជុំ​បន្ទាន់ នា​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកានេះ ​ស្ដី​ពី​សំណុំរឿង​នោះ​។

ឯកអគ្គរដ្ឋទូត​រង​របស់​រុ​ស្ស៊ី ​ប្រចាំ​ អ​.​ស​.​ប បាន​​អះអាង​នា​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា​ថា រុ​ស្ស៊ី ​និង​បេឡា​រុស ​មិន​បាន​ជួយ​ពួក​អន្តោប្រវេសន៍ ឲ្យ​លើកគ្នា​មក​កាន់​ព្រំដែន​រវាង​បេឡា​រុស ​និង​ប៉ូ​ឡូ្ញ​ញ​ឡើយ​។ លោក​អះអាង​ម្យ៉ាងទៀត​ថា ប្រទេស​លោក​ពុំ​មាន​ផែនការ​ណាមួយ ដើម្បី​លុកលុយ​​ការ​ឈ្លានពាន​របស់​​អ៊ុយ​ក្រែង​ទេ​។

អំពី​ការ​ចោទប្រកាន់​ថា​ រុ​ស្ស៊ី​ចង់​ធ្វើសង្គ្រាម​អន្តោប្រវេសន៍​ជួយ​ជាយថាហេតុ​ដល់​ពួ​ក​គេ អ្នកការទូត​រុ​ស្ស៊ី​​រូប​នោះ​លោក​ឌី​មី​ទ្រី​ប៉ូ​លី​យ៉ា​ន់​ស្គី មុន​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ ស្ដី​ពី​វិបត្តិ​អន្តោប្រវេសន៍​នេះ​អះអាង​ថា ពិតជា​គ្មាន​ដាច់ខាត​ការ​ជួយ​ដល់​ពួក​អន្តោប្រវេសន៍ ឲ្យ​លើកគ្នា​សម្រុក​ទៅ​កាន់​ព្រំដែន​ប៉ូ​ឡូញ​ជាមួយ​បេឡា​រុស​។

ពេល​សួរ​ពី​ចលនា​កង​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី កត់សម្គាល់​ឃើញ​ក្នុង​ដែនអាកាស​បេឡា​រុស លោក​ឌី​មី​ទ្រី​ប៉ូ​លី​យ៉ា​ស្គី​និយាយ​ថា នោះ​ជា​ចម្លើយ​តប​ចំពោះ​ការ​ដាក់​ពង្រាយ​យ៉ាងច្រើន​នៃ​កង​ឆ្មាំ​ប៉ូ​ឡូញ​ប្រដាប់​អាវុធ នៅ​ព្រំដែន​ប៉ូ​ឡូញ​-​បេឡា​រុស​។ លោក​បន្ត​ថា យើង​មាន​​កាតព្វកិច្ច​ក្នុង​នាម​នៃ​សម្ព័ន្ធភាព​រវាង​រុ​ស្ស៊ី ​និ​ង​បេឡា​រុស​។ បើ​មានការ​ប្រមូលផ្ដុំ​កងទ័ព​នៅ​ព្រំដែន​ជាមួយ​បេឡា​រុស យើង​ត្រូវ​មាន​ប្រតិកម្ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ