ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធ​ផល​ថ្មីដែលជា​កន្លែង​សម្រាប់​​បងប្អូនភ្ញៀវ​ជាតិ​​និង​ភ្ញៀវ​​​បរទេស​​មក​​លេ​ង​​​​​​កម្សាន្ត

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកគួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី១១ ​វិច្ឆិកា​​ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​«ទីលាន​តេ​ជោ»​ដែល​កំពុង​ដំណើរការ​សាងសង់ ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​តេ​ជោ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤…


ខេត្តព្រះសីហនុ ៖ លោកគួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី១១ ​វិច្ឆិកា​​ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​«ទីលាន​តេ​ជោ»​ដែល​កំពុង​ដំណើរការ​សាងសង់ ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​តេ​ជោ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយលោក​អភិបាល​បានមាន​ប្រសា​ស​ន៍​ថា រដ្ឋបាល​ខេត្ត​ខំ​ចំណាយ​ថវិកា​ក្នុង​ការ​កសាង​ឡើង​យ៉ាងច្រើន ហើយ​ប្រសិនបើ​មិន​បាន​ចូលរួម​កសាង​សូម​មេត្តា​កុំ​បំផ្លិចបំផ្លាញ ព្រោះ​វា​ជា​សម្បត្តិ​សា​ធា​រណៈ​របស់​យើង​ទាំងអស់​គ្នា​ ។

ក្នុង​នោះ​ លោក​បាន​សង្កត់ធ្ងន់​ថា ​កន្លង​មក​ថ្មី​ៗ​នេះ​មាន​ជនខិលខូច​បាន​លួច​កាត់​បំផ្លាញ​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៨០០ និង​ផ្លូវ​៨៣៥ ដោយ​យើង​បាន​ខិតខំ​ត​ភ្ជាប់​រួច​ហើយ នៅ​តែ​មាន​អ្នក​លួច​កាត់​បំផ្លាញជា​បន្តបន្ទាប់​ ។ ​ដូចនេះ​ លោក​សូម​អំពាវនាវ​ដល់​អ្នកទិញ​ត្រូវ​បញ្ឈប់​ការ​ទិញ​ផល​ចោរកម្ម​ ដែល​ជា​ការ​បំផ្លិចបំផ្លាញ​នូវ​សមិទ្ធផល​របស់​យើង​ ហើយ​ការ​កាត់​បំផ្លាញ​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ វា​បង្កឱ្យ​មាន​ផល​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​របស់​ប្រជាពលរដ្ឋ​ និង​អាច​ជួប​គ្រោះថ្នាក់​ផ្សេង​ៗ​ថែម​ទៀត​ផង​ដែរ ​ដូច្នេះ ​យើង​ត្រូវ​ចូលរួម​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​យើង​ទាំងអស់​គ្នា​ ។

ជាមួយ​គ្នា​នេះ លោក គួ​ច ចំរើន អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទទួល​ការ​សាងសង់​ក្រាល​ក្រា​នី​ត​ ត្រូវ​ព​ន្លឿ​ន​ក្នុង​ការងារ​សាងសង់​ឱ្យ​បាន​លឿន​តាម​ផែនការ​ស្រប​តាម​ស្តង់ដា​តាម​បច្ចេកទេស និង​ធានា​គុណភាព​ខ្ពស់ ក្នុង​កា​ប្រើប្រាស់​បាន​យូរអង្វែង ព្រមទាំង​រៀបចំ​ទីតាំង​តម្លើង​បង្គោល​ភ្លើង និង​អូស​ខ្សែភ្លើង​ស្រប​ពេល​ការដ្ឋាន​កំពុង​សាងសង់ ហើយ​បន្ទាប់​ពី​ក្រាល​ក្រា​នី​ត​រួច​គឺ ដើម្បី​មាន​ភាព​ងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ដើរ​លេង​កំសាន្ដ និង​ហាត់​ប្រាណ​តាម​បណ្ដោយ​វិ​ថី​តេ​ជោរ​បស់​យើង ។ ព្រោះ​ទីលាន​នេះ​ សម្រាប់​ធ្វើ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ក៏​ជា​កន្លែង​សម្រាប់​ប្រជា​ពលរដ្ឋ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​មក​លេង​កម្សាន្ត​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ