ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ប្រមាណ​50​ភាគរយ​ចូល​ចិត្ត​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អង្គការ​ទេសចរណ៍​ពិភពលោក​បាន​សិក្សា​ឃើញ​ថា​ប្រមាណ​៤០% នៃ​ទេសចរ​សរុប​លើ​សាកលលោក​ចូល​ចិត្ត ទស្សនា​គោលដៅ​ទេសចរណ៍​វប្ប​ធ៌​ម ២០% ចូល​ទស្សនា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ

ខេត្តសៀមរាប ៖ អង្គការ​ទេសចរណ៍​ពិភពលោក​បាន​សិក្សា​ឃើញ​ថា​ប្រមាណ​៤០% នៃ​ទេសចរ​សរុប​លើ​សាកលលោក​ចូល​ចិត្ត ទស្សនា​គោលដៅ​ទេសចរណ៍​វប្ប​ធ៌​ម ២០% ចូល​ទស្សនា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ ចំនួន​ក្រៅពី​នោះ​ចូល​ចិត្ត​ទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍ ផ្សេង​ៗ​ទៀត ។ ចំពោះ​កម្ពុជា​យើង ទេសចរ​ប្រមាណ​ជាង​៥០% នៃ​ទេសចរ​សរុប​ចូល​ចិត្ត​ទស្សនា​តំបន់​ទេសចរណ៍​វប្ប​ធ៌​ម​បេតិកភណ្ឌ ពិសេស​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​របស់​យើង និង​ចូល​ចិត្ត​ឈ្វេងយល់ ផ្លាស់​ប្តូរ​អំពី​សកម្មភាព វប្បធម៌​អរូបី ផ្សេង​ៗ​ទៀត​របស់​កម្ពុជា ។

លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងអំណរគុណ ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន លោក​ហ៊ុន ម៉ា​នី ជា​ប្រធាន និង​សមាជិក សមាជិកា​សហភាព​សហព័ន្ធ​យុវជន​ទាំងអស់ ដែល​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រកបដោយ​ស្មារតី និង​ឆន្ទៈ​មោះមុត​តែងតែ​សហការ​ជាមួយ​អាជ្ញាធរ និង​ស្ថា​ប​ន័​ពាក់ព័ន្ធ ចូលរួម​ប្រឡូក​ក្នុង​គ្រប់​សកម្មភាព​វប្ប​ធ៌​ម សង្គម និង​បរិស្ថាន ។

៤​ឆ្នាំ​កន្លង​មកនេះ ក្នុង​គោលដៅ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​វប្ប​ធ៌​ម​ជាតិ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោម​កិច្ចសហការ​ល្អ​ពី​គ្រប់​ស្ថាន​ប័ន​ពាក់ព័ន្ធ និង​ក្រោម​ការ​ឧ​ប​ត្ថ​ម​គាំទ្រ ពី​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ជា​ប្រមុខ បាន​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប្រកបដោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​បន្តបន្ទាប់ ។ ព្រឹ​តិ្ត​ការណ៍​អង្គរ​សង្ក្រាន្ត បាន​ក្លាយទៅជា​គំរូ​ដ៏​ល្អ​នៃ​គ្រប់​សកម្មភាព និង​ព្រឹត្តិការណ៍​ទេសចរណ៍វប្បធម៌​ទូ​ទាំង​ប្រទេស​ដើម្បី​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ជាតិ ។

យុវជន​និង​វប្បធម៌ យុវជន​និង​បរិស្ថាន យុវជន​និង​ទីក្រុង​ស្អាត គឺជា​កម្លាំង​ច​លករ​ដែល​មាន​ថាមពល​ដ៏​ខ្លាំងក្លា​មួយ រួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​ប្រកបដោយ​និរន្តរភាព គុណភាព និង​ភាព​ទាក់ទាញ​ដ៏​ល្អ​សម្រាប់​កម្ពុជា និង​សំរាប់​អាស៊ាន​ទាំងមូល ។

មុន​នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ បេក្ខជន​ទាំងអស់​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​ច្រើន​អស់​រយៈពេល​ពីរ​ថ្ងៃ​ដូច​ជា​ឆ្លើយ​ទៅ​នឹង​សំណួរ​និង​ការ​អនុវត្ត​ផ្ទាល់​ទាក់ទង​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ របៀប​សំពះ ការ​ធ្វើ​បដិសណ្ឋារកិច្ច អាកប្បកិរិយា​ការ​ដើរ ចង្វាក់រាំ របៀប​ស្លៀកពាក់​ទាំង​សម្លៀក​បំពាក់​បែប​ប្រពៃណី​បុរាណ សម្លៀក​ក​បំពាក់​បែប​សម័យ ការ​បញ្ចេញ​វោហារសាស្ត្រ​ពាក្យ​សម្តី​ពេល​ដែលនិយាយ​ទៅ​កាន់​ចំណោម​មហាជន​ជាដើម ។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បេក្ខជន និង​បេ​ក្ខ​នារី​ចំនួន​៦​គូ បាន​ជាប់​ជា​យុវ​ប្រពៃណី​ស្ម​គ្រ័​ចិត្ត​ជួយ​ការងារ​សង្គម​ក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​មក​កាន់​ខេត្តសៀមរាប ។

លោកស្រី​ស៊ុន សុវណ្ណ​នី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យ​ដឹង​ថា សម្រាប់​ខេត្តសៀមរាប នេះ​ជា​លើក​ទី​១​នៃ​ការ​រៀបចំ​កម្មវិធី​ជ្រើសរើស​យុវ​ប្រពៃណី​ពិធីការ ហើយ​ការ​សម្រេច​រៀបចំ​នេះ អនុវត្ត​ទៅ​តាម​គោល ការណ៍ និង​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រមទាំង​ទទួល​បានការ​ឯកភាព​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ផង​ដែរ ។

គោលបំណង​សំខាន់​នៃ​ការ​ជ្រើសរើស​យុវ​ប្រពៃណី គឺ​ចង់ឱ្យ​មាន​យុវ​ប្រពៃណី​ពិធីការ​ដែល​ជា​ធនធានមនុស្ស​គំរូ​ប្រកបដោយ​សមត្ថភាព​ចំណេះដឹង មាន​កម្ពស់​និង​កាយសម្បទា​សមរម្យ សម្រាប់​ជួយ​ក្នុង​ពិធី​ផ្លូវការ ផ្សេង​ៗ ព្រោះ​តាម​ការ​សង្កេត​ឃើញ​កន្លង​មក គេ​ឃើញ​យុវជន​ដែល​ជ្រើសរើស​នាំ​ទៅ​ធ្វើ​បដិសណ្ឋារកិច្ច​ក្នុង​ពិធី​ផ្លូវការ ផ្សេង​ៗ ហាក់ដូចជា​មិនសូវ​សមរម្យ​នោះ​ទេ ទាំង​កាយសម្បទា​និង​អាកប្បកិរិយា​ច្រើន​មាន​ភាព​ខ្វះខាត ព្រោះ​ពួក​គាត់​មិន​បាន​ឆ្លងកាត់​ការ​ប្រកួត​ជ្រើសរើស ។ ក្រៅពី​នេះ​គឺ​ចង់បាន​ធនធាន​យុវជន​ជា​គំរូ​មាន​សមត្ថភាព អាច​ជួយ​ដល់​ការងារ​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​ទៅ​ដល់​ស្រទាប់​យុវជន មហាជន​ទូទៅ នៅ​តាម​បណ្តា​សាលារៀន វត្ត​អារាម ទី​សាធារណៈ​ជាដើម ។ បេក្ខជន​ដែល​ជាប់​នា​ពេល​នេះ​អាច​ចូលរួម​ជួយ​ការងារ​សង្គម​តាម​ការ​ស្ម័គ្រចិត្ត ៕