ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាង​ ១៧ ​ម៉ឺន​នាក់បាន​ចេញ​ដើរ​កម្សាន្ត​នៅ​ចុង​ស​ប្តា​ហ៍​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​៦​ និង ​៧ ខែវិច្ឆិកា ដែល​ជា​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ចំនួន ១៧៤,៥៤៣​…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​៦​ និង ​៧ ខែវិច្ឆិកា ដែល​ជា​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ចំនួន ១៧៤,៥៤៣​ នាក់​បាន​ដើរ​កម្សាន្ត​ នៅក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ ១៦៩,៥៣២​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥,០១១ ​នាក់ ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​លើក​ឡើង​ថា រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​បាន​បើក​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ ខណៈ​ដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​ផ្អាក​សកម្មភាព​កន្លង​មក ក៏​បាន​រៀបចំ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នា​ពេល​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​ផង​ដែរ​ ។

គោលដៅ​ទេសចរណ៍​សំខាន់​ៗនៅ ​៦​ ខេត្ត-​ក្រុង​ដែល​អ្នកទេសចរ​បាន​ដើរ​កម្សាន្ត​នា​ពេល​កន្លង​មកនេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ ៣៧,៦៤១ នាក់ រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ ៣៥,២១០ នាក់ ខេត្តកំពត ​ទទួល​បាន​ភ្ញៀវ ១៦,៥០១ នាក់ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ ១៥,១០០ នាក់​ និងខេត្តពោធិ៍សាត់​ ទទួល​បាន​ភ្ញៀវ ១០,៤៤៧ នាក់ ​។

លោក​បាន​បន្ត​ថា ​ចំពោះ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូប​នេះ​បាន​សង្កេត​ឃើញ​ថា ទាំង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​ភ្ញៀវ​ទេសចរ​មានការ​យល់​ដឹង​កាន់តែ​ប្រសើរ និង​បាន​ចូលរួម​អនុវត្ត​វិធានការ​នានា​កាន់តែ​សកម្ម ពិសេស​វិធានការ «៣​កុំ និង ៣​ការពារ​» ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍​បាន​បន្ត​ជំរុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​រអប្បបរមា (SOP) ឲ្យ​បាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ ៕ ​សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ