ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះដឹង និង​ជំនាញ​ចម្បង​ ៤ ​យ៉ាង ដើម្បី​ក្លាយជា​បុគ្គល​ជោគជ័យ​គួរ​ឱ្យ​គោរព​ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​ការ​សង្កេត និង​ការ​សិក្សា​ស្រាវជ្រាវរបស់លោក ង៉ែត ជូ អ្នកប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ យល់​ឃើញ​ថា ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា យុគសម័យ​ជោគជ័យ​និយម…

រាជធានីភ្នំពេញ ៖ តាម​ការ​សង្កេត និង​ការ​សិក្សា​ស្រាវជ្រាវរបស់លោក ង៉ែត ជូ អ្នកប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ យល់​ឃើញ​ថា ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា យុគសម័យ​ជោគជ័យ​និយម និង​យុគសម័យ​សេដ្ឋកិច្ច​ចាយ​លុយ​នេះ ដើម្បី​អោយ​ក្លាយជា​បុគ្គល​ជោគជ័យ និង​មានគុណ​តម្លៃ យុវជន​គួរ​មានចំណេះ និង​ជំនាញ​ដូច​ខាងក្រោម​ ៖

១) ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល (Digital Literacy) ៖ ចេះ​ស្រូប​យក វិភាគ និង​សាប​ព្រួស​តែ​ព័ត៌មាន​ដែល​មាន​ផល​វិជ្ជមាន​ដល់​ខ្លួនឯង និង​មាន​ប្រយោជន៍​ដល់​សង្គម ​។ ចៀសវាង​ការ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ព័ត៌មាន​បំពុលសង្គម​ដែល​ឥតប្រយោជន៍​ ។

២) ចំណេះដឹង​ហិរញ្ញវត្ថុ (Financial Literacy) ៖ ចេះ​ប្រើ​ប្រាក់ខែ ឬ​ចំណូល​ពី​ប្រភព​នានា​ដើម្បី​បង្កើត​ជា​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​សម្រាប់​អនាគត ​។

៣) ជំនាញ​ក្នុង​ការ​វិភាគ​គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ (Critical Thinking Skills) ៖ ចេះ​គិត​វែង​ឆ្ងាយ យល់​ពី​ហេតុ និង​ផល​នៃ​ទ​ង្វើ​រដែ​ល​ខ្លួន​ធ្វើ ក្រុម​ខ្លួន​ធ្វើ និង​អ្នក​ដទៃ​ធ្វើ ​។

៤) ចំណេះដឹង​សីលធម៌ និង​ក្រមសីលធម៌​ល្អ (Moral Literary and Ethics) ៖ ឈរ​លើ​គោលការណ៍​នៃ​ក្រមសីលធម៌​ដោយ​គោរព​សិទ្ធិ​អ្នក​ដទៃ មិន​បៀតបៀន និង​តម្កល់​ផលប្រយោជន៍​រួម​ជា​ធំ​ ៕

អត្ថបទសរសេរ ដោយ