ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់រថយន្តទំនើប ៣៩គ្រឿង ដល់កម្ពុជា សម្រាប់ប្រើប្រាស់ជាប្រធានអាស៊ាន នៅឆ្នាំ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រគល់រថយន្តស៊េរីទំនើប ចំនួន ៣៩គ្រឿង ស្មើនឹងទឹកប្រាក់ ២លាន ៧សែនដុល្លារអាមេរិក រួមនឹងសម្ភារៈមួយចំនួនទៀត ជូនក្រសួងការបរទេសកម្ពុជា។…

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រគល់រថយន្តស៊េរីទំនើប ចំនួន ៣៩គ្រឿង ស្មើនឹងទឹកប្រាក់ ២លាន ៧សែនដុល្លារអាមេរិក រួមនឹងសម្ភារៈមួយចំនួនទៀត ជូនក្រសួងការបរទេសកម្ពុជា។ រថយន្តជំនួយជប៉ុនទាំងនេះ សម្រាប់គាំទ្រកម្ពុជា ក្នុងពេលធ្វើ​ជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខ។ ពិធីប្រគល់ និងទទួលជំនួយទាំងនេះ បានធ្វើឡើង នៅក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។

ក្រសួងការបរទេស ប្រកាសថា រថយន្ត និងសម្ភារៈការិយាល័យ ដែលត្រូវបានផ្តល់ ដោយរដ្ឋាភិបាលជប៉ុន នាថ្ងៃនេះ នឹង​ជួយសម្រួលយ៉ាងសំខាន់ ដល់ការរៀបចំផ្នែកឡូជីស្ទិករបស់កម្ពុជា សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន នាឆ្នាំ២០២២ ខាងមុខនេះ។

ក្រសួងការបរទេស បន្តថា ជប៉ុន ក៏បានសន្យាផ្តល់កញ្ចប់ជំនួយមួយផ្សេងទៀត ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន ដើម្បីជួយដល់ក្រសួងមហាផ្ទៃ បំពាក់ឧបករណ៍បច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពសន្តិសុខ និងការប្រឆាំងអំពើ​ភេរវកម្មរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ជំនួយនេះ មានសារៈសំខាន់ សម្រាប់ការធានាសុវត្ថិភាព និងសន្តិសុខ របស់ឥស្សរជនជាន់ខ្ពស់ និងគណៈប្រតិភូ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នានា ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ផ្សេងៗទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ